ហួត តាត
From Wikipedia, the free encyclopedia
Remove ads
សម្ដេចព្រះសុមេធាធិបតី ហួត តាត សម្ដេចព្រះសង្ឃរាជ នៃគណៈមហានិកាយ (ប្រសូតថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៤៣៥/គ.ស.១៨៩២ សុគត ឆ្នាំថោះ ព.ស.២៥១៩/គ.ស.១៩៧៥) ជាសម្ដេចព្រះសង្ឃរាជអង្គទី៥ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៥១៣ ដល់ ព.ស.២៥១៩ ក្នុងសម័យសាធារណរដ្ឋខ្មែរ។
ព្រះរាជជីវប្រវត្តិ
ជាតិបរិច្ឆេទ (កំណត់អំពីជាតិ)
សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូត នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៤៣៥ គ.ស.១៨៩២ នៅភូមិផ្សារឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ បិតានាម ហុក សេង ហៅ ហួត មាតានាម ង៉ែត។ សម្តេចព្រះមហាសុមេធា ឌីភីទី ហួត ថាត ព្រះនាម វជិរប្បញ្ញោ ជាសម្តេចព្រះសង្ឃរាជទី ៥ នៃមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ហួត តាត មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកបានចូលបួសនៅពេលលោកមានអាយុ ១៣ ឆ្នាំ។
ការសាងព្រះផ្នួស
- ព្រះជន្មាយុបាន៧ឆ្នាំ បានទៅរៀនអក្សរសាស្ត្រ លេខនពន្ត ក្នុងសំណាក់ ព្រះធម្មឃោសាចារ្យ មាស។
- ព្រះជន្មាយុបាន១៣ឆ្នាំ បួសជាសាមណេរ នៅក្នុងសំណាក់ព្រះធម្មឃោសាចារ្យ។ ព្រះអង្គបានសិក្សា ព្រះបរិយត្តិធម៌ ក្នុងសំណាក់ព្រះធម្មលិខិត ស៊ូ។
- ព្រះជន្មាយុបាន២១វស្សា នៅឆ្នាំជូត ព.ស.២៤៥៦ គ.ស.១៩១២ បានឧបសម្បទាក្នុងពុទ្ធសីមាវត្តឧណ្ណាលោម ក្នុងសំណាក់សម្ដេចព្រះសង្ឃរាជ និល ទៀង ជាព្រះឧបជ្ឈាយ៍។
Remove ads
ព្រះសមណស័ក្ដិ
- ព្រះជន្មាយុបាន៥៧វស្សា នៅឆ្នាំ ជូត ព.ស.២៤៩២ គ.ស.១៩៤៨ ព្រះអង្គបានទទួលសមណស័ក្ដិជា ព្រះពោធិវ័ង្ស។
- ព្រះជន្មាយុបាន៧៣វស្សា នៅឆ្នាំរោង ព.ស.២៥០៨ គ.ស.១៩៦៤ ព្រះអង្គបានទទួលសមណស័ក្ដិជា សម្ដេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្យលេខ ២៤ រ.វ. ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៦៤។
- ព្រះជន្មាយុបាន៧៨វស្សា នៅឆ្នាំរកា ព.ស.២៥១៣ គ.ស.១៩៦៩ ព្រះអង្គបានឡើងសមណស័ក្ដិជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយក គណៈមហានិកាយ។
- ព្រះជន្មាយុបាន៧៩វស្សា នៅឆ្នាំច ព.ស.២៥១៤ គ.ស.១៩៧០ ព្រះអង្គបានទទួលសមណស័ក្ដិជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ពីឯកឧត្ដម ចេង ហេង ប្រធានសភាជាតិ។
Remove ads
ស្នាព្រះហស្តនិពន្ធ
- ព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាសង្ខេប (គ.ស. ????)
- ការសិក្សាខាងព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ក្នុងសម័យបុរាណនឹងសម័យបច្ចុប្បន្ន(ចុះផ្សាយក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រលេខ២ ថ្ងៃទី១ ខែមេសា គ.ស.១៩៦១)
- អំពីប្រាសាទខ្លះនៅទីអង្គរ (១៩២៨)
- ស្នាព្រះហស្តនិពន្ធជាច្រើន(រាប់ឈ្មោះនៅក្នុងអត្ថបទ"ជីវប្រវត្តិសម្ដេចព្រះពោធិវ័ង្ស ហ. តាត" ចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយាឆ្នាំទី៣៨ ខែមិថុនា គ.ស.១៩៦៦)
ទស្សនៈ
ក្នុងពេលរស់នៅត្រូវខំប្រឹងធ្វើការដែលមានប្រយោជន៍កុំសំចៃកម្លាំងទុកឡើយ ព្រោះកម្លាំងនោះបើឲ្យនៅស្ងៀមគង់តែត្រូវរិលរេចថយចុះរាល់ពេលដោយអំណាចជរា។ សម្តេច ហួត តាត
ព្រះទិវង្គត
ក្នុងឆ្នាំថោះ ព.ស.២៥១៩ គ.ស.១៩៧៥ ព្រះអង្គបានចូលទិវង្គត ក្នុងព្រះជន្មាយុ៨៣វស្សា។ ឯកសារពីរបានបញ្ជាក់មូលហេតុនៃការចូលទីវង្គតរបស់ព្រះអង្គ មួយបានបញ្ជាក់ថា ព្រះអង្គត្រូវបានពួកទមិឡឥតសាសនាធ្វើឃាតនៅក្រោយក្រសួងឃោសនាការ ក្រោយពេលដែលព្រះអង្គផ្សាយសម្លេងទាក់ទងនឹងការផ្សះផ្សារជាតិក្រោយសង្គ្រាមបញ្ចប់។ ឯកសារមួយផ្សេងទៀតបានបញ្ជាក់ថា ព្រះអង្គត្រូវបានជន្លៀសជាមួយបណ្តាជនផ្សេងទៀតទៅកាន់ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
Remove ads
ឯកសារយោង
- []
- សៀវភៅរបស់ភិក្ខុបញ្ញាវិមលោ លឹម វាសនា ចៅអធិការវត្តស្ដីទី អង្គប្រិយសិរីមានជ័យ
- សម្តេចព្រះមហាសុមេធាធិបតី សង្ឃរាជ ហួត តាត មហាបុរសទី២
- http://www.unpeudetout.info/BibliothecaKhmerica/book.php?id=236
សម្តេចព្រះមហាសុមេធាធិបតី
សម្តេចព្រះសង្ឃរាជ គណៈមហានិកាយ ព្រះនាម ហួត តាត ព.ស. ២៥១៣ – ២៥១៩ គ.ស. ១៩៦៩ – ៩១៧៥
ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស. ២៤៣៥ គ.ស. ១៨៩២ នៅភូមិផ្សារឧដុង្គ ខែត្រកំពង់ស្ពឺ បិតានាម ហុក សេង ហៅ ហួត មាតានាម ង៉ែត ។
ព្រះជន្មាយុបាន ៧ឆ្នាំ បានទៅរៀនអក្សរសាស្រ្ត លេខនព្វន្ត ក្នុងសំណាក់ ព្រះធម្មឃោសាចារ្យ មាស ។
ព្រះជន្មាយុ ១៣ឆ្នាំ បួសជាសមណេរ នៅក្នុងសំណាក់ ព្រះធម្មឃោសាចារ្យ ។ ព្រះអង្គបានសិក្សាព្រះបរិយត្តិធម៌ ក្នុងសំណាក់ព្រះធម្មលីខិត ស៊ូ ។
ព្រះជន្មាយុបាន ២១ឆ្នាំ នៅឆ្នាំជូត ព.ស. ១៤៥៦ គ.ស. ១៩១២ បានឧបសម្បទា ក្នុងពទ្ធសីមាវត្តឧណ្ណាលោម ក្នុងសំណាក់សម្តេចព្រះមហាសង្ឃរាជ ព្រះនាម និល ទៀង ជាព្រះឧបជ្ឈាយ៍ ។
ព្រះជន្មាយុបាន ៥៧ឆ្នាំ នៅឆ្នាំជូត ព.ស. ២៤៩២ គ.ស. ១៩៤៨ ព្រះអង្គបាន ទទួលសមណៈស័ក្តិជា ព្រះពោធិវ័ង្ស ។
ព្រះជន្មាយុបាន ៧៣ឆ្នាំ នៅឆ្នាំរោង ព.ស. ២៥០៨ គ.ស. ១៩៦៤ ព្រះអង្គបាន ទទួលសមណៈស័ក្តិជា សម្តេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្យ លេខ២៤ រ.វ. ចុះថ្ងៃ ទី២៤ កក្កដា ១៩៦៤ ។
ព្រះជន្មាយុ ៧៨ឆ្នាំ នៅឆ្នាំរកា ព.ស. ២៥១៣ គ.ស. ១៩៦៩ ព្រះអង្គទទួល សមណស័ក្តិជា មហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ពីឯកឧត្តម ចេង ហេង ប្រធានសភាជាតិ ។
ក្នុងឆ្នាំថោះ ព.ស. ២៥១៩ គ.ស. ១៩៧៥ ព្រះអង្គបានសោយព្រះទីវង្គត ដោយសារស្នាដៃរបបខ្មែរក្រហម យកទៅប្រហារព្រះជន្ម ដោយគ្មានពុទ្ធបរិស័ទណាម្នាក់ បានដឹងថា ព្រះសង្ឃរាជបានសោយព្រះទីវង្គត នៅកន្លែងណាឡើយ ៕៚
| valign="top" style="padding:1em; border:1px solid #A3B1BF; background-color:#ffffff" |
|}
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
