ហ៊ីរ៉ាហ្កាណា

From Wikipedia, the free encyclopedia

Remove ads

ហ៊ីរ៉ាហ្កាណា​​​ (平仮名 (hiragana?)) គឺជាអក្សរព្យាង្គនិងអក្សរក្នុងភាសាជប៉ុន ដែលគឺជាអក្សរមួយក្នុងចំណោមតួអក្សរជប៉ុនទាំងបីដែលបានប្រើបច្ចុប្បន្ន​ (ហ៊ីរ៉ាហ្កាណា, កាតាកាណា និងកាន់ជិ)។ ហ៊ីរ៉ាហ្កាណានិងកាតាកាណាគឺជាប្រព័ន្ធកាណាដែលតួអក្សរមួយតួតំណាងឱ្យសំឡេងមួយ នៅក្នុងកាណានីមួយៗវាអាចមានទាំងស្រៈនិងការប្រកប។

ប្រភព

អក្សរហ៊ីរ៉ាហ្កាណាបានអភិវឌ្ឍពីអក្សរចិន ដំបូងហៅថា អុនណាដេ (女手, Onnade) ឬ ដៃរបស់ស្ត្រី ព្រោះធ្លាប់សរសេរដោយស្រីជាភាគច្រើន ប្រុសនឹងសរសេរដោយប្រើកាន់ជិនិងកាតាកាណា ប្រហែលឆ្នាំ 957 អក្សរហ៊ីរ៉ាហ្កាណាត្រូវបានប្រើជាទូទៅ ពាក្យថា ហ៊ីរ៉ាហ្កាណា មានន័យថា អក្សរព្យាង្គសាមញ្ញ ទ្រង់ទ្រាយដំបូងរបស់ហ៊ីរ៉ាហ្កាណាមាននិមិត្តសញ្ញាជាច្រើនដែលបញ្ចេញសំឡេងដូច​គ្នា ប្រព័ន្ធសរសេរមានលក្ខណៈខុសៗគ្នាសម្រាប់អ្នកនិពន្ធម្នាក់ៗ រដ្ឋាភិបាលជប៉ុនបានចូលមករៀបចំទ្រង់ទ្រាយនៅឆ្នាំ 1946 ដូច្នេះបានក្លាយជាអក្សរដែលប្រើសព្វថ្ងៃ

Remove ads

លក្ខណៈនិងការប្រើប្រាស់

អក្សរហ៊ីរ៉ាហ្កាណាមាន 46 តួ ហើយជារឿយៗត្រូវបានប្រើនៅចុងពាក្យ (okurigana) ក្នុងភាសាជប៉ុន ប្រើសម្រាប់ពាក្យដែលមិនមានជាអក្សរកាន់ជី ឬត្រូវបានប្រើនៅខាងចុងកិរិយាស័ព្ទឬជាជំនួយ ជាទូទៅត្រូវបានប្រើក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កុមារ​ សៀវភៅសិក្សា និងសៀវភៅគំនូរជីវចល អក្សរហ៊ីរ៉ាហ្កាណាប្រើសម្រាប់ជាពាក្យអានសម្រាប់អក្សរកាន់ជី ដើម្បីជួយអ្នកអានបាន ដែលត្រូវបានគេហៅថា ហ៊្វុរិហ្គាណា ក្នុងកាសែតមានច្បាប់ដែលត្រូវដាក់ហ៊្វុរិហ្គាណាគូជាមួយកាន់ជិដែលដាច់ពីគ្នាទៅពីកាន់ជិដែលផ្លូវការបញ្ជាក់ថាគឺជាកាន់ជិដែលប្រើញឹកញាប់ 1,945 តួ សារព័ត៌មានភាគច្រើនមិនប្រើកាន់ជិក្រៅពីកាន់ជិក្រុមទាំងនេះទេ

នៅបច្ចុប្បន្នមានប្រព័ន្ធអក្សរហ៊ីរ៉ាហ្កាណា 2 ប្រភេទគឺ អ៊ីរ៉ុហា ហ៊ីរ៉ាហ្កាណាបែបចាស់​ និង​ ហ្គុជូអុង​ ហ៊ីរ៉ាហ្កាណាបែបថ្មី

Remove ads

តារាងហ៊ីរ៉ាហ្កាណា

តួអក្សរហ៊ីរ៉ាហ្កាណានិងសំឡេងអានរបស់តួអក្សរនីមួយៗ (សម្រាប់ការអានគ្រាន់តែប្រើ) ខ្លះអាចប្រើតួអក្សរហ៊ីរ៉ាហ្កាណាក្នុងការសរសេរហើយតែសមរម្យ បើសិនជា​អ្នក​ចង់សរសេរតាមសូរស័ព្ទសូម​មើល ការសរសេរតាមសូរស័ព្ទភាសាជប៉ុន

ព័ត៌មានបន្ថែម あ អៈ, អា, い អ៊ិ ...

*​ អក្សរ じ (ជិ) និង ぢ (ជិ) ជាបញ្ចេញសម្លេងស្រដៀងដូចគ្នា

** អក្សរ ず (ហ្ស៊ុ, ហ្ស៊ឹ) និង づ (ហ្ស៊ុ, ហ្ស៊ឹ) មានបញ្ចេញសម្លេងដូចគ្នា

*** អក្សរ ゐ (វិ) និង ゑ (វ៉េ, វ៉ិ) ឥឡូវ​នេះមិនត្រូវបានប្រើ

**** អក្សរ を នឹងបញ្ចេញសម្លេងដូច お ប៉ុន្តែអក្សរ を នឹងប្រើជាមួយពាក្យជួយ を ប៉ុណ្ណោះ នៅក្នុងបទចម្រៀងញឹកញាប់ស្ដាប់ឮអក្សរ を ជាសម្លេង wo [វ៉ុ] ជំនួស

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads