ឡុង សៀម
From Wikipedia, the free encyclopedia
Remove ads
ជីវប្រវត្តិ បណ្ឌិតសភាចារ្យ 《ឡុង សៀម》។ជាអ្នកប្រាជ្ញខាងអក្សរសាស្ត្រខ្មែរមួយរូបដែលលោកតែងខិតខំលើកស្ទួយវិស័យវប្បធ៌ម អក្សរសាស្ត្រជាតិពេញមួយជីវិតរបស់លោក ទោះបីលោកធ្វើមរណៈកាលទៅហើយក្តីតែយើងទាំងអស់គ្នានៅគោរពដឹងគុណដល់លោកសាស្ត្រាចារ្យបណ្ឌិតដែលបានបន្សល់ស្នាដៃជាច្រើនទុកជាគុណប្រយោជន៏ដល់មនុស្សជាតិ យើងទាំងអស់សូមគោរពដឹងគុណដល់លោកសាស្ត្រាចារ្យនឹងខិតខំរៀនសូត្រតាមគម្រូវីរភាពល្អៗរបស់លោកគ្រូ។
បណ្ឌិត ស៊ុំ ឈុំឡុង
Remove ads
ការសិក្សា
បន្ទាប់ពីចប់វិទ្យាស្ថានគរុកោសល្យ និងមហាវិទ្យាល័យអក្សរសាស្រ្តនៃសកលវិទ្យាល័យភ្នំពេញ រួចលោកបានតែងតាំងដោយរាជរដ្ឋាភិបាលនៅឆ្នាំ១៩៦៥ឱ្យធ្វើជាសាស្រ្តចារ្យភាសាខ្មែរនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃទីក្រុងមូស្កូល។ នៅឆ្នាំ១៩៦៥ លោកបានបញ្ចប់វិទ្យាស្ថានជាតិគរុកោសល្យ។ នៅឆ្នាំ១៩៦៩ លោកបានទទួលអាហាររូបករណ៍ ដើម្បីរៀបចំនិក្ខេបបទថ្នាក់បណ្ឌិតស្តីអំពី ការសិក្សាស្រាវជ្រាវនៃនិរុត្តិវិទ្យាភាសាខ្មែរទំនើប នៅវិទ្យាសា្ថនបូព៌ាវិទ្យានៃសភាវិទ្យាសាស្រ្ត សហព័ន្ធរុស្សីដោយជោគជ័យ។ នៅឆ្នាំ១៩៧១ លោកត្រូវបានបណ្ឌិតសភាវិទ្យាសាស្រ្តជ្រើសរើសឱ្យធ្វើការស្រាវជ្រាវភាសាវិទ្យានៅវិទ្យាស្ថានបូព៌ាវិទ្យានៃសភាវិទ្យាសាស្រ្តសហព័ន្ធរុស្សី។ នៅឆ្នាំ១៩៧៦ នៅសកលវិទ្យាល័យបារីស ស័រតោន លោកបានរៀបចំនិក្ខេបបទថ្នាក់បណ្ឌិតរដ្ឋស្តីអំពី ការស្រាវជ្រាវវចនស័ព្ទវិទ្យានៃភាសាខ្មែរតាមសិលាចារឹកកម្ពុជាសតវត្សរ៍ទី៦-១៤។ នៅក្នុងឆ្នាំ១៩៧៩ លោកធ្វើជាអ្នកដឹកនាំនិក្ខេបបទថ្នាក់បណ្ឌិតនៃកម្មសិក្សា។ នៅក្នុងឆ្នាំ១៩៩២ លោកបានធ្វើមាតុភូមិនិវត្តតាមការអញ្ចើញរបស់អង្កការសហប្រជាជាតិជាសាស្រ្តាចារ្យ[១]។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads