អក្សរទេវនាគរី

From Wikipedia, the free encyclopedia

អក្សរទេវនាគរី
Remove ads

អក្សរទេវនគរី (देवनागरी អានថា ទេ-វៈ-នៈ-គៈ-រី; អង់គ្លេស: Devanagari) វិវឌ្ឍពីអក្សរព្រាហ្មីក្នុងកំឡុង គ្រិស្តស័តវត្សរ៍ទី១១ ប្រើក្នុងសំណេរភាសាហិណ្ឌី ភាសាសំស្រ្កឹត ភាសាមរាដ្ឋី ភាសាបាលី ភាសាសិនធី ភាសានេប៉ាល់ ហើយនិងភាសាផ្សេងៗក្នុង ប្រទេសឥណ្ឌា អក្សរទេវនគរី មានទំរង់នៃការសរសេរពីឆ្វេងទៅស្ដាំ មានខ្សែររបារតូចៗ នៅលើតួអក្សរ ប្រសិនបើសរសេរជាប់គ្នា នឹងមានលក្ខណៈដូចខ្សែរបន្ទាត់វែងៗ មានការបែងចែកព្យញ្ជនៈ ស្រៈ និងសញ្ញាផ្សេងៗ។

ព័ត៌មានសង្ខេប អក្សរទេវនគរី, ប្រភេទ ...
Remove ads
Remove ads

ព្យញ្ជនៈ

ព័ត៌មានបន្ថែម សប្បសះ (សំលេងបង្ខាំង), អនុនាសិកៈ (សំលេងចម្រុះ) ...
  • ក្រៅពីពីតារាងខាងលើ មានបានប្រើអក្សរ ḷa (ឡ) /𝼈/ (ឡា (ល, ឡ)) ជំនួសឱ្យសំឡេងផ្អៀងអណ្តាតរបស់សំលេងបង្ខាំង ចុងអណ្តាតរមៀល និងសម្លេង ក្នុងភាសាព្រះវេទ និងប្រើជាសូរសព្ទមួយជាភាសា ដូចជាភាសាម៉ារ៉ាធីនិងភាសារាជស្ថាន
  • ភាសាហិណ្ឌូប្រើសញ្ញាសម្គាល់ជំនួយ nuqtā (នុកតា) (ពីភាសាអារ៉ាប نُقْطَة nuqtah អត្ថន័យថា ចំណុច) មើលទៅដូចជាចំណុច បន្ថែមវានៅក្រោមព្យញ្ជនៈមួយចំនួន ដើម្បីតំណាងឱ្យសំឡេងនៃភាសាពែរ្ស គឺអក្សរ क़ qa /q/ កា (ក, គ), ख़ xa /x/ ខា (ខ, ឃ), ग़ ġa /ɣ/ ហ្គា (ក, គ, ហ្គ), ज़ za /z/ ហ្សា (ហ្ស, ហ្ស៊), និង फ़ fa ហ្វា (ហ្វ) /f/ រួមទាំងការបង្កើតសម្លេងថ្មី រួមទាំងអក្សរគឺ ड़ ṛa /ɽ/ វ៉ា (វ, វ៉) និង ढ़ ṛha /ɽʱ/ (ទោះបីជាសំឡេង ḷha /𝼈ʱ/ នឹងអាចកើតឡើងប៉ុន្តែវាមិនត្រូវបានប្រើជាភាសាហិណ្ឌូទេ)
Remove ads

ស្រៈ

ស្រៈក្នុងប្រព័ន្ធពុម្ពអក្សរទេវនគរីនោះ វាមានចរិតដូចគ្នានឹងអក្សរគឥណ្ឌាភាគច្រើនដែរ នោះគឺ មានស្រៈពីរឈុត គឺជា ស្រៈពេញតួ និង ស្រៈនិស្ស័យ ស្រៈពេញតួ គឺស្រៈអាចរស់នៅម្នាក់ឯងបាន ដោយសម្លេងរបស់ខ្លួន ផ្នែកស្រៈនិស្ស័យ គឺស្រៈចាំបាច់លាយជាមួយព្យញ្ជនៈផ្សេងទៀត ស្រៈនិស្ស័យរបស់អក្សរទេវនគរី សរសេរទាំងពីរនៅផ្នែកខាងមុខ ដូចជា ស្រះអិ (ិ) សរសេរនៅលើខ្នង ដូចជា ស្រៈអា អី សរសេរខាងលើ ដូចជា ស្រៈអេ និងសរសេរខាងក្រោម ដូចជា ស្រៈអុ ឬ អូ វាក៏មានសរសេរពីរទីតាំងផងដែរ ដូចជា ស្រៈអៃ អោ និង ស្រៈអៅ សរសេរលើនិងក្រោយព្យញ្ជនៈ

ព័ត៌មានបន្ថែម ស្រៈពេញតួ, ស្រៈនិស្ស័យ ដំបងអក្សរ क ...
Remove ads

លេខ

លេខទេវនគរី លេខអារ៉ាប់ លេខខ្មែរ
0
1
2
3
4
5
6
7
8
9
१० 10 ១០
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads