អក្សរសិល្ប៍

From Wikipedia, the free encyclopedia

Remove ads

អក្សរសិល្ប៍បែបព្រាហ្មណ៍សាសនា

អត្តបទអក្សរសិល្ប៍ជាច្រើន ដែលមានទំនាក់ទំនងនឹងបែបព្រាហ្មណ៍សាសនាជាចលនាព្រាហ្មណ៍និយមច្រើនតែដកស្រង់យកជំនឿផ្សេងៗក្នុងលទ្ធិព្រាហ្មណ៍មករៀបរាប់ ពន្យល់ បង្ហាញ ព្រមទាំងលើកយកអច្ឆរិយបុគ្គល ទេវៈ អាទិទេព ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះឥសូរ ព្រះនារាយណ៍ យក្ស គន្ធពជាដើម។ ជាពិសេសអក្សរសិល្ប៍បែបនេះ ច្រើនលើកយកមន្តអាគមន៍គាថា អូមអាម បែងភាគ បំបាំងបាត់ ចេះជប់ ចេះប្រោស ហោះហើរ ដើរលើអាកាស ជាដើម[]

អក្សរសិល្ប៍បែបពុទ្ធសាសនា

រឿងរ៉ាវ អត្តបទភាគច្រើន អ្នកនិពន្ធច្រើនដកស្រង់ចេញពីគម្ពីរក្នុងព្រះពុទ្ធសាសនា មានដូចជាគម្ពីរព្រះត្រៃបិដក និងគម្ពីរអដ្ឋកថា ធម្មបទ វិសុទ្ធិមគ្គ មង្គលត្ថទីបនី ទសជាតក៍ បញ្ញាសជាតក៍ជាដើមកតាក់តែង ចងក្រងជាវណ្ណកម្មរបស់ខ្លួន។ អក្សរសិល្ប៍បែបនេះ ជាចលនាពុទ្ធនិយម ដែលបានលើកយកសកម្មភាពព្រះពោធិសត្វក្នុងការកសាងបារមី និងបានលើកយកទស្សនៈសំខាន់ៗនៅក្នុងព្រះពុទ្ធសាសនាមានបញ្ហ កម្ម ផល បាប បុណ្យ គុណ ទោសយកមកអធិប្បាយតុបតែង[]

អក្សរសិល្ប៍

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads