អង្គទងរាជា

(គ.ស ១៦៣៤-១៦៤០) From Wikipedia, the free encyclopedia

អង្គទងរាជា
Remove ads

អង្គទងរាជាពញ្ញានូរ (អង់គ្លេស: Ang Tong Reachea) or (Ponhea Nuor) (ប្រ.ស|គ.ស ០០០០-១៦៤០) រជ្ជកាលគ្រងរាជ (គ.ស ១៦៣៤-១៦៤០) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២១៧៨ ត្រូវនិង គ.សករាជ ១៦៣៤ ត្រូវនិង មហាសករាជ ១៥៥៧ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះអង្គទងរាជាធិរាជ រាមារធិបតី" ព្រអង្គជាបុត្រាទី២ នៃ ព្រះជ័យជេស្ឋាទី២ ដែលត្រូវបាន សម្ដេចព្រះឧទ័យ ជ្រោមជ្រែង និង លើកឱ្យឡើងសោយរាជ បន្ទាប់ពីព្រះ បរមរាជសម្ភារ ដែលត្រូវបាន ព្រះឧទ័យធ្វើរដ្ឋប្រហារយោធារទម្លាក់ចេញពីរាជបល្ល័ងនាពេលនោះ ។[]

ព័ត៌មានសង្ខេប
Remove ads
Remove ads

ទំនាស់ខ្មែរ-ហូឡង់

Khmer-Dutch conflict

នៅក្នុងឆ្នាំ ១៦៣៥ នៃគ.សករាជ សំពៅកម្ពុជាបាននាំយកទំនិញគ្រឿងទេស និង ក្រណាត់សូត្រយកទៅលក់នៅ ដែនកោះជា្វ (Java) (ប្រទេស ឥណ្ឌូនេសុី) ប៉ុន្តែទំនិញទាំងនេះត្រូវបានពួកហូឡង់ ស្ទាក់ចាប់បាន ក្នុងដែនទឹក ម៉ាកាសារ (Makassar) នៃប្រជុំកោះ សូឡាវេស (Sulawesi) និង ធ្វើការឃាត់ទុកអស់រយៈពេល ១ឆ្នាំ ទើបដំណឹងនៃការឃាត់ទុក បានដឹងដល់ ព្រះចៅក្រុងកម្ពុជា ទ្រង់បានចាត់ឱ្យសម្ដេចព្រះទ័យ ធ្វើការទាក់ទងអំពីរឿងនេះ ដើម្បីឱ្យពួកហូឡង់ ដោះលែងសំពៅកម្ពុជាត្រប់មកវិញ ទោះជាយ៉ាងណាមិនមានការឆ្លើយតបណាមួយនៃការដោះលែងសំពៅកម្ពុជានោះទេ ។ ក្នុងឆ្នាំ ១៦៣៦ សំពៅផ្ទុកទំនិញរបស់ហូឡងមួយគ្រឿងឈ្មោះ "ន័រវីជ" (Noordwijk) ដែលមានបំណងចង់លក់សញ្ញាវុធទៅឱ្យពួក អណ្ណាម បានមកចូលចតនៅកំពង់ផែ ខេត្តពាម នៃតំបន់ កម្ពុជាក្រោម ពេលនោះក្រសួងគយកម្ពុជា បានស្ទាក់ចាប់បាន ហើយរឹបអូសបានកាំភ្លើងធំចំនួន ៣០ដើម និង ស្ពាន់ធម៌ ចំនួន ៥០០ហាប (១ហាប = ១៥គ.ក) ដោយស្មើនិង ៧,៥តោន ការរឹបអូសទំនិញនេះបានធ្វើឱ្យពួកហូឡង់មិនសប្បាយចិត្តនោះទេ រហូតដល់ឆ្នាំ ១៦៣៧ នៃគ.សករាជ ពួកហូឡង់បានបញ្ជូន លោក ហេនរី ហាហ្គេណា (Henry Hagenaar) ដែលជាទេសាភិបាល កងស៊ុល ប្រចាំទីក្រុង បាតាវៀ (Batavia) នៃក្រុមហ៊ុន ហូឡង់ឥណ្ឌាខាងកើត (Dutch East Indies) (បច្ចុប្បន្ន: ស្ថិតក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេសុី) បានមកដល់កម្ពុជាជាមួយនិង សំពៅហូឡង់ចំនួន ៤ទៀត ក្នុងនាមជាអ្នកសម្របសម្រួល ដើម្បីផ្សះផ្សាទំនាស់នៃការឃាត់ទុក សំពៅហូឡង់នេះ ។ លោក ហាហ្គេណា បានមកដល់កម្ពុជា ក្នុងអំឡុងខែ ឧសភា ហើយបានប្រទះនិងសំពៅ របស់ពួកប៉ទុហ្គាល់ ក៏មានទំនាស់និងគ្នាហើយធ្វើការរឹបអូសយកសំពៅ របស់ពួកប៉ទុហ្គាល់ដោយចិត្តឯង និងមិនមានការកោតក្រែង ចំពោះច្បាប់ទម្លាប់ក្នុងប្រទេសកម្ពុជានោះទេ នៅពេលលោក ហាហ្គេណា បានចូលមកគាល់ព្រះចៅក្រុងកម្ពុជា នៅរាជធានីឧដុង្គ ដើម្បីសម្ដែងការគួរសម លោក ត្រូវបានព្រះមហាក្សត្រស្ដីបន្ទោសដល់លោកយ៉ាងខ្លាំង អំពីហេតុការណ៍ ដែលលោក រឹបអូសយកសំពៅរបស់ពួកប៉ទុហ្គាល់ ដោយអត្តនោម័តនេះ ដូចនេះ ទំនាក់ទំនងរវាងហូឡង់និងកម្ពុជា ពេលនោះ មិនមានភាពល្អប្រសើរនោះទេ ។[] []

Remove ads

កម្ពុជាឈ្លានពានអាយុធ្យា

Cambodia invades Ayutthaya

ក្នុងឆ្នាំ ១៦៣៨ នៃគ.សករាជ ក្រុមហ៊ុនហូឡង់ ឥណ្ឌាខាងកើត បានបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីដាក់គ្រឹះស្ថានជំនួញនៅកម្ពុជា តាមរយៈលោកមេបញ្ជាការ "ក្រុច" (Croocq) ការបើកគ្រឹះស្ថានជំនួញនៅកម្ពុជា បានធ្វើឡើងតាមរយៈតំណាងបេសកកម្ម លោក "ជោហានេស វ៉ានហាហ្គេន" (Johannes Van Hagen) បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសម្ដេចព្រះឧទ័យ ទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងពាណិជ្ជកម្ម និង ហិរញ្ញវត្ថុជាមួយ និង ពួកហូឡង់ ដោយការដោះដូរពាណិជ្ជកម្ម កម្ពុជាបានលក់ផលជ័រកៅស៊ូ ឈើខ្លឹមចន្ទន៍ និង ភ្លុកដំរីឱ្យទៅពួកហូឡង់ ហើយពួកហូឡង ផ្ដល់ជាប្រាក់កម្ចី និង សម្ភារវុធ មកឱ្យកម្ពុជាវិញ រហូតធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាពេលនោះមានកំណើនយ៉ាងឆាប់រហ័ស ។ នៅក្នុងឆ្នាំ ១៦៣៨ នៃគ.សករាជ ដដែល ព្រះអង្គទងរាជា បានស្នើយកទឹកដីកម្ពុជា ដែលពួកអណ្ណាម បានខ្ចីក្នុងរជ្ជកាល ព្រះបាទ ជ័យជេស្ឋាទី២ ត្រឡប់មកវិញ ប៉ុន្តែសំណើរនេះ ត្រូវបានព្រះចៅអណ្ណាម សុំពន្យាពេលមួយរយៈទៀតសិន ព្រោះជាប់ធ្វើចម្បាំងនិងពួកយួនតុងកឹង ភាគខាងជើង ដោយព្រះចៅអណ្ណាម សុំបង្វែរជាជំនួយយោធាជំនួសវិញ តាមរយៈការផ្ដល់នូវសញ្ញវុធកាំភ្លើងវែង មកឱ្យព្រះមហាក្សត្រកម្ពុជា ដោយសេចក្ដីអល់អែក និង មិនចង់ឱ្យទំនាក់ទំនង រវាងនគរអណ្ណាម និង កម្ពុជាមានបញ្ហាប្រេះឆា ក្នុងអំឡុងពេលនេះ ព្រះមហាក្សត្រកម្ពុជា បានយល់ព្រមនូវសំណើរពន្យាពេល ខេត្តកំពង់ក្របី នៃ ក្រុងព្រៃនគរ និង ខេត្តកំពង់ស្រកាត្រី នៃ ខេត្តដូនណៃ ក្នុងការសងត្រឡប់មកកម្ពុជាវិញ ។ ក្នុងឆ្នាំ ១៦៤០ នៃគ.សករាជ ដោយកម្ពុជាមានសម្ភារវុធគ្រាប់គ្រាន់ កម្ពុជាបានលើកទ័ពចំនួន ៤០,០០០ (៤មុឺននាក់) ដឹកនាំដោយ សម្ដេចព្រះឧទ័យ ចូលឈ្លានពាន អាណាចក្រអាយុធ្យា កងទ័ពព្រះឧទ័យ បានចូលវាយកាន់កាប់ នគររាជាសីមា (Nokor Reach Seima) បាននាពេលនោះ ដូចនេះ នគររាជាសីមា បានត្រឡប់មកក្រោមការគ្រប់គ្រងដោយកម្ពុជាវិញ ក្រោយមកជាអកុសល សម្ដេចព្រះឧទ័យ បានធ្លាក់ខ្លួនប្រឈួនជាធ្ងន់ ហើយក៏សោយទីវង្គត់នៅទីនោះ ។[] []

Remove ads

រដ្ឋប្រហារយោធា

Military coup d'état

ក្រោយពេល ដែលសម្ដេចព្រះទ័យ សោយទីវង្គត់ទៅ បុត្ររបស់ទ្រង់ អង្គនន់ បានធ្វើរដ្ឋប្រហារយោធា ក្រោមការជ្រោមជ្រែងរបស់ពួកប៉ុទុហ្គាល់ កងកម្លាំងព្រះអង្គនន់ បានវាយចូលកាន់កាប់ រាជធានីឧដុង្គ ហើយធ្វើឃាត ព្រះអង្គទងរាជា ក្នុងឆ្នាំ ១៦៤០ នៃគ.សករាជ ក្រោយពេលទទួលបានជោគជ័យ ព្រះអង្គនន់ បានប្រកាសផ្លាសប្ដូរជំនឿសាសនា ដោយទទួលយក សាសនាកាតុលិក (Catholic Religion) របស់ពួកប៉ទុហ្គាល់ និងបានសម្រេចដាក់បញ្ចូលក្នុងជំនឿសាសនារបស់រដ្ឋផងដែរ ព្រះអង្គនន់ បានប្រកាសខ្លួនជា ព្រះហាក្សត្រកម្ពុជា នៅរាជធានីឧដុង្គ ដែលមានព្រះនាម ក្នុងរាជថា បទុមរាជាទី១[]

ចំណារពន្យល់

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

អង្គទងរាជា
(គ.ស ០០០០-១៦៤០)
មុនដោយ
បរមរាជសម្ភារ
រាជាណាចក្រកម្ពុជា
១៦៣៤-១៦៤០
តដោយ
បទុមរាជាទី១


ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads