អជាតសត្តុ
From Wikipedia, the free encyclopedia
Remove ads
អជាតសត្តុ គឺជាព្រះរាជាគ្រប់គ្រងដែនមគធៈ នគររាជគ្រឹះ។ ព្រះបិតាព្រះនាមពិម្ពិសារ និងព្រះមាតាព្រះនាមវេទេហី។ ព្រះអង្គត្រូវបានព្រះញាតិថ្វាយព្រះនាមយ៉ាងនេះ ព្រោះកាលព្រះទេវីទ្រង់ចាញ់គភ៌ ព្រះនាងតែងប្រាថ្នាសោយនូវព្រះលោហិតរបស់ព្រះរាជាដែលជាស្វាមីរបស់ព្រះនាង។ ពួកព្រាហ្មណ៍ទាំងឡាយបានព្យាករណ៍ថា ព្រះកុមារនេះនឹងបានជាសត្រូវរបស់ព្រះរាជា។ ហេតុនោះ ទើបព្រះញាតិថ្វាយព្រះនាមយ៉ាងនេះ ក្នុងន័យថា អ្នកដែលមិនមែនជាសត្រូវ។
ផ្នែកជាបន្តបន្ទាប់នៃ ព្រះពុទ្ធសាសនា |
ប្រវត្តិ |
ព្រះធម៌ ឬ Concepts អរិយសច្ច៤ · បញ្ចក្ខន្ធ |
ការបដិបត្តិ ព្រះរតនត្រ័យ |
និព្វាន |
ប្រពៃណីព្រះពុទ្ធសាសនា |
Remove ads
ការសោយរាជ្យ
ពេលព្រះកុមារចម្រើនវ័យឡើង ទ្រង់ជាទីពេញព្រះរាជហរទ័យនៃព្រះមាតានិងបិតា។ ព្រះបាទពិម្ពិសារ បានតែងតាំងព្រះរាជកុមារទុកក្នុងតំណែងជាឧបរាជក្នុងព្រះនគរ។ ដោយជឿតាមការញុះញង់របស់ព្រះទេវទត្ត ព្រះកុមារមានបំណងនឹងធ្វើគត់បិតាដើម្បីនឹងដណ្តើមរាជសម្បត្តិ។ ព្រះបាទពិម្ពិសារដឹងសេចក្តីយ៉ាងនោះ ដោយហេតុតែស្រឡាញ់ពេញចិត្តបុត្រនោះ ទ្រង់ក៏បានលើកទោស ហើយប្រគល់រាជសម្បត្តិដល់ព្រះកុមារ។ ព្រះរាជកុមារនៅតែមិនទុកចិត្ត ហើយថែមទាំងមានការញុះញង់បន្ថែម ព្រះកុមារបានបញ្ជារអោយយកព្រះបិតារបស់ខ្លួនដាក់ក្នុងគុក បង្អត់អាហារ អោយជាងកាត់កោរ ចូលទៅវះព្រះបាទា យកប្រេងផ្សំជាមួយអំបិល លាបប្រលាក់ព្រះបាទាដែលកំពុងហូរព្រះលោហិតនោះ ហើយយកទៅដុតរោលនឹងភ្លើង។ ព្រះបាទពិម្ពិសារ ដោយសារការរងទុក្ខវេទនាយ៉ាងក្រៃលែង មិនយូរប៉ុន្មាន ព្រះអង្គក៏ចូលទីវង្គត។ ក្នុងថ្ងៃនោះដែរ ព្រះរាជបុត្ររបស់ព្រះបាទអជាតសត្តុក៏ប្រសូត្រឡើង។ ដោយហេតុថា ការស្រឡាញ់បានជ្រួតជ្រាបពេញព្រះវរកាយព្រះអង្គ ព្រះបាទអជាតសត្តុ ក៏បានរលឹកនឹកដល់ព្រះបិតារបស់ខ្លួន បានបញ្ជារអោយគេលែងព្រះអង្គ។ រាជអាមាត្របានទូលថា ព្រះបាទពិម្ពិសារសុគតហើយ ព្រះរាជាក៏ទ្រង់សោយសោកយ៉ាងក្រៃលែង ហើយបានរៀបចំចាត់ចែងបូជាសពព្រះវរបិតាក្នុងពេលនោះ។
Remove ads
ពុទ្ធសាសនា
ព្រះរាជាអង្គនេះ តាំងពីថ្ងៃព្យាយាមផ្តាច់ព្រះជន្មព្រះបិតាខ្លួនមក ទ្រង់មិនអាចដើម្បីនឹងផ្ទុំអោយលង់លក់បានឡើយ។ ពេលធ្មេចព្រះនេត្រទាំងពីរចុះ ដោយតាំងព្រះទ័យថា នឹងលក់ ក៏តក់ស្លុតយ៉ាងខ្លាំងដូចត្រូវលំពែងទាំងរយចាក់ដោយ ទ្រង់ក៏ភ្ញាក់ភ្លាម ដោយការភ័យរន្ធត់ហួសប្រមាណ។ ដោយបានការណែនាំពីពេទ្យជីវក ព្រះរាជាក៏សម្រេចព្រះទ័យចូលគាល់ព្រះសម្ពុទ្ធ។ ក្រោយពីបានស្តាប់ព្រះធម៌ទេសនារបស់ព្រះមានព្រះភាគហើយ ទ្រង់ក៏មានចិត្តជ្រះថ្លា សូមដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក តាំងចិត្តគោរពប្រតិបត្តិតាមឱវាទរបស់ព្រះមានព្រះភាគ ធ្វើសក្ការៈក្នុងព្រះពុទ្ធសាសនានេះរហូតដល់អស់ព្រះជន្ម។ ព្រះអង្គក៏បានផ្គត់ផ្គង់នៅក្នុងការធ្វើសង្គាយនាដែលដឹកនាំដោយព្រះមហាកស្សបៈផងដែរ។
Remove ads
អធិប្បាយ
មានការអធិប្បាយថា បើព្រះបាទអជាតសត្តុ មិនបានផ្តាច់ព្រះជន្មព្រះបិតា ព្រះអង្គប្រថាប់លើអាសនៈនេះឯង ទ្រង់នឹងបានសម្រេចសោតាបត្តិមគ្គក្នុងកាលស្តាប់ព្រះធម៌ទេសនានេះ តែព្រោះទ្រង់សេពគប់មិត្តអាក្រក់ ទើបកើតអន្តរាយដល់ព្រះអង្គ សូម្បីព្រះបាទអជាតសត្តុនេះ ចូលគាល់ព្រះតថាគត ដល់ព្រះរតនត្រ័យជាទីពឹង ក៏ទ្រង់នឹងត្រូវកើតក្នុងលោហកុម្ភី លិចចុះទៅខាងក្រោម៣ម៉ឺនឆ្នាំ អណ្តែតឡើងខាងលើ ៣ម៉ឺនឆ្នាំទៀត ទើបនឹងរួចផុតបាន។
អានិសង្ស
ក្រោយពីបានចូលគាល់ព្រះសាស្តា ស្តាប់ព្រះធម៌ទេសនាហើយ ទ្រង់អាចផ្ទំលក់បាន ធ្វើសក្ការៈធំចំពោះព្រះរតនត្រ័យ ដែលមិនអាចមានបុថុជ្ជនណាអាចមានសទ្ធាស្មើព្រះអង្គឡើយ។
ក្នុងកាលអនាគត ព្រះរាជាអង្គនេះនឹងជាព្រះព្រះបច្ចេកពុទ្ធមួយអង្គព្រះនាម ជីវិតវិសេស នឹងបរិនិព្វាន។
មរណកាល

ព្រះឧទ័យកុមារ ដែលជាព្រះរាជបុត្ររបស់ព្រះបាទអជាតសត្តុ កាលចម្រើនវ័យឡើង ព្រះកុមារបានប្រព្រឹត្តតាមគន្លងព្រះបិតារបស់ខ្លួន គឺព្រះកុមារបានធ្វើឃាតព្រះបាទអជាតសត្តុ។ ក្នុងវង្សនោះ មានការសម្លាប់បិតាដល់ទៅ៥ជួររជ្ជកាល គឺ ព្រះបាទអជាតសត្តុ សម្លាប់ព្រះបាទពិម្ពិសារ, ព្រះបាទឧទ័យ សម្លាប់ព្រះបាទ អជាតសត្តុ, ព្រះឱរសរបស់ព្រះបាទឧទ័យព្រះនាម មហាមុណ្ឌិកៈ បានសម្លាប់ព្រះបាទឧទ័យ, ព្រះឱរសរបស់ព្រះបាទមហាមុណ្ឌិកៈព្រះនាមអនុរុទ្ធៈ សម្លាប់ព្រះបាទមហាមុណ្ឌិកៈ, ព្រះឱរសរបស់ព្រះបាទអនុរុទ្ធៈ ព្រះនាម នាគទាសៈ សម្លាប់ព្រះបាទអនុរុទ្ធៈ។
Remove ads
យោង
អដ្ឋកថា សុមង្គលវិលាសិនី ព.ស.២៥៥៣
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads