អភិណ្ហបច្ចវេក្ខិតព្វឋានសូត្រ
From Wikipedia, the free encyclopedia
Remove ads
ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > បញ្ចកនិបាត > នីវរណវគ្គ
៥៧. ‘‘បញ្ចិមានិ, ភិក្ខវេ, ឋានានិ អភិណ្ហំ បច្ចវេក្ខិតព្ពានិ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។ កតមានិ បញ្ច?
‘ជរាធម្មោម្ហិ, ជរំ អនតីតោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘ព្យាធិធម្មោម្ហិ, ព្យាធិំ អនតីតោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘មរណធម្មោម្ហិ, មរណំ អនតីតោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘សព្ពេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘កម្មស្សកោម្ហិ, កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មបដិសរណោ។ យំ កម្មំ ករិស្សាមិ – កល្យាណំ វា បាបកំ វា – តស្ស ទាយាទោ ភវិស្សាមី’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘‘កិញ្ច, ភិក្ខវេ, អត្ថវសំ បដិច្ច ‘ជរាធម្មោម្ហិ, ជរំ អនតីតោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា? អត្ថិ, ភិក្ខវេ, សត្តានំ យោព្ពនេ យោព្ពនមទោ, យេន មទេន មត្តា កាយេន ទុច្ចរិតំ ចរន្តិ, វាចាយ ទុច្ចរិតំ ចរន្តិ, មនសា ទុច្ចរិតំ ចរន្តិ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ យោ យោព្ពនេ យោព្ពនមទោ សោ សព្ពសោ វា បហីយតិ តនុ វា បន ហោតិ។ ឥទំ ខោ, ភិក្ខវេ, អត្ថវសំ បដិច្ច ‘ជរាធម្មោម្ហិ, ជរំ អនតីតោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘‘កិញ្ច , ភិក្ខវេ, អត្ថវសំ បដិច្ច ‘ព្យាធិធម្មោម្ហិ, ព្យាធិំ អនតីតោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា? អត្ថិ, ភិក្ខវេ, សត្តានំ អារោគ្យេ អារោគ្យមទោ, យេន មទេន មត្តា កាយេន ទុច្ចរិតំ ចរន្តិ, វាចាយ ទុច្ចរិតំ ចរន្តិ, មនសា ទុច្ចរិតំ ចរន្តិ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ យោ អារោគ្យេ អារោគ្យមទោ សោ សព្ពសោ វា បហីយតិ តនុ វា បន ហោតិ។ ឥទំ ខោ, ភិក្ខវេ, អត្ថវសំ បដិច្ច ‘ព្យាធិធម្មោម្ហិ, ព្យាធិំ អនតីតោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘‘កិញ្ច, ភិក្ខវេ, អត្ថវសំ បដិច្ច ‘មរណធម្មោម្ហិ, មរណំ អនតីតោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា? អត្ថិ, ភិក្ខវេ, សត្តានំ ជីវិតេ ជីវិតមទោ, យេន មទេន មត្តា កាយេន ទុច្ចរិតំ ចរន្តិ, វាចាយ ទុច្ចរិតំ ចរន្តិ, មនសា ទុច្ចរិតំ ចរន្តិ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ យោ ជីវិតេ ជីវិតមទោ សោ សព្ពសោ វា បហីយតិ តនុ វា បន ហោតិ។ ឥទំ ខោ, ភិក្ខវេ, អត្ថវសំ បដិច្ច ‘មរណធម្មោម្ហិ, មរណំ អនតីតោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘‘កិញ្ច, ភិក្ខវេ, អត្ថវសំ បដិច្ច ‘សព្ពេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា? អត្ថិ, ភិក្ខវេ, សត្តានំ បិយេសុ មនាបេសុ យោ ឆន្ទរាគោ យេន រាគេន រត្តា កាយេន ទុច្ចរិតំ ចរន្តិ, វាចាយ ទុច្ចរិតំ ចរន្តិ, មនសា ទុច្ចរិតំ ចរន្តិ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ យោ បិយេសុ មនាបេសុ ឆន្ទរាគោ សោ សព្ពសោ វា បហីយតិ តនុ វា បន ហោតិ។ ឥទំ ខោ, ភិក្ខវេ, អត្ថវសំ បដិច្ច ‘សព្ពេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘‘កិញ្ច, ភិក្ខវេ, អត្ថវសំ បដិច្ច ‘កម្មស្សកោម្ហិ, កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មបដិសរណោ, យំ កម្មំ ករិស្សាមិ – កល្យាណំ វា បាបកំ វា – តស្ស ទាយាទោ ភវិស្សាមី’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា ? អត្ថិ, ភិក្ខវេ, សត្តានំ កាយទុច្ចរិតំ វចីទុច្ចរិតំ មនោទុច្ចរិតំ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ សព្ពសោ វា ទុច្ចរិតំ បហីយតិ តនុ វា បន ហោតិ។ ឥទំ ខោ, ភិក្ខវេ, អត្ថវសំ បដិច្ច ‘កម្មស្សកោម្ហិ, កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មបដិសរណោ, យំ កម្មំ ករិស្សាមិ – កល្យាណំ វា បាបកំ វា – តស្ស ទាយាទោ ភវិស្សាមី’តិ អភិណ្ហំ បច្ចវេក្ខិតព្ពំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្ពជិតេន វា។
‘‘ស ខោ សចេ (បី. ក.) សោ, ភិក្ខវេ, អរិយសាវកោ ឥតិ បដិសញ្ចិក្ខតិ – ‘ន ខោ អហញ្ញេវេកោ ជរាធម្មោ អហញ្ចេវេកោ ជរាធម្មោម្ហិ (ក.) ជរំ អនតីតោ, អថ ខោ យាវតា សត្តានំ អាគតិ គតិ ចុតិ ឧបបត្តិ សព្ពេ សត្តា ជរាធម្មា ជរំ អនតីតា’តិ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ មគ្គោ សញ្ជាយតិ។ សោ តំ មគ្គំ អាសេវតិ ភាវេតិ ពហុលីករោតិ។ តស្ស តំ មគ្គំ អាសេវតោ ភាវយតោ ពហុលីករោតោ សំយោជនានិ សព្ពសោ បហីយន្តិ អនុសយា ព្យន្តីហោន្តិ។
‘‘ស ខោ សោ, ភិក្ខវេ, អរិយសាវកោ ឥតិ បដិសញ្ចិក្ខតិ – ‘ន ខោ អហញ្ញេវេកោ ព្យាធិធម្មោ ព្យាធិំ អនតីតោ, អថ ខោ យាវតា សត្តានំ អាគតិ គតិ ចុតិ ឧបបត្តិ សព្ពេ សត្តា ព្យាធិធម្មា ព្យាធិំ អនតីតា’តិ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ មគ្គោ សញ្ជាយតិ។ សោ តំ មគ្គំ អាសេវតិ ភាវេតិ ពហុលីករោតិ។ តស្ស តំ មគ្គំ អាសេវតោ ភាវយតោ ពហុលីករោតោ សំយោជនានិ សព្ពសោ បហីយន្តិ, អនុសយា ព្យន្តីហោន្តិ។
‘‘ស ខោ សោ, ភិក្ខវេ, អរិយសាវកោ ឥតិ បដិសញ្ចិក្ខតិ – ‘ន ខោ អហញ្ញេវេកោ មរណធម្មោ មរណំ អនតីតោ, អថ ខោ យាវតា សត្តានំ អាគតិ គតិ ចុតិ ឧបបត្តិ សព្ពេ សត្តា មរណធម្មា មរណំ អនតីតា’តិ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ មគ្គោ សញ្ជាយតិ។ សោ តំ មគ្គំ អាសេវតិ ភាវេតិ ពហុលីករោតិ។ តស្ស តំ មគ្គំ អាសេវតោ ភាវយតោ ពហុលីករោតោ សំយោជនានិ សព្ពសោ បហីយន្តិ, អនុសយា ព្យន្តីហោន្តិ។
‘‘ស ខោ សោ, ភិក្ខវេ, អរិយសាវកោ ឥតិ បដិសញ្ចិក្ខតិ – ‘ន ខោ មយ្ហេវេកស្ស សព្ពេហិ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ, អថ ខោ យាវតា សត្តានំ អាគតិ គតិ ចុតិ ឧបបត្តិ សព្ពេសំ សត្តានំ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ’តិ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ មគ្គោ សញ្ជាយតិ។ សោ តំ មគ្គំ អាសេវតិ ភាវេតិ ពហុលីករោតិ។ តស្ស តំ មគ្គំ អាសេវតោ ភាវយតោ ពហុលីករោតោ សំយោជនានិ សព្ពសោ បហីយន្តិ, អនុសយា ព្យន្តីហោន្តិ។
‘‘ស ខោ សោ, ភិក្ខវេ, អរិយសាវកោ ឥតិ បដិសញ្ចិក្ខតិ – ‘ន ខោ អហញ្ញេវេកោ កម្មស្សកោ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ, យំ កម្មំ ករិស្សាមិ – កល្យាណំ វា បាបកំ វា – តស្ស ទាយាទោ ភវិស្សាមិ; អថ ខោ យាវតា សត្តានំ អាគតិ គតិ ចុតិ ឧបបត្តិ សព្ពេ សត្តា កម្មស្សកា កម្មទាយាទា កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណា, យំ កម្មំ ករិស្សន្តិ – កល្យាណំ វា បាបកំ វា – តស្ស ទាយាទា ភវិស្សន្តី’តិ ។ តស្ស តំ ឋានំ អភិណ្ហំ បច្ចវេក្ខតោ មគ្គោ សញ្ជាយតិ។ សោ តំ មគ្គំ អាសេវតិ ភាវេតិ ពហុលីករោតិ។ តស្ស តំ មគ្គំ អាសេវតោ ភាវយតោ ពហុលីករោតោ សំយោជនានិ សព្ពសោ បហីយន្តិ, អនុសយា ព្យន្តីហោន្តី’’តិ។
‘‘ព្យាធិធម្មា ជរាធម្មា, អថោ មរណធម្មិនោ;
យថា ធម្មា តថា សត្តា សន្តា (ស្យា. កំ.), ជិគុច្ឆន្តិ បុថុជ្ជនា។
‘‘អហញ្ចេ តំ ជិគុច្ឆេយ្យំ, ឯវំ ធម្មេសុ បាណិសុ;
ន មេតំ បតិរូបស្ស, មម ឯវំ វិហារិនោ។
‘‘សោហំ ឯវំ វិហរន្តោ, ញត្វា ធម្មំ និរូបធិំ;
អារោគ្យេ យោព្ពនស្មិញ្ច, ជីវិតស្មិញ្ច យេ មទា។
‘‘សព្ពេ មទេ អភិភោស្មិ, នេក្ខម្មំ ទដ្ឋុ ខេមតោ នេក្ខម្មេ ទដ្ឋុ ខេមតំ (អ. និ. ៣.៣៩) ឧភយត្ថបិ អដ្ឋកថាយ សមេតិ;
តស្ស មេ អហុ ឧស្សាហោ, និព្ពានំ អភិបស្សតោ។
‘‘នាហំ ភព្ពោ ឯតរហិ, កាមានិ បដិសេវិតុំ;
អនិវត្តិ អនិវត្តី (?) ភវិស្សាមិ, ព្រហ្មចរិយបរាយណោ’’តិ។ សត្តមំ;
Remove ads
[៥៧] ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥ យ៉ាងនេះ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ។ ស្ថាន ៥ យ៉ាង តើដូចម្តេច?
ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ១។"
ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបានឡើយ ១។"
ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា "អាត្មាអញ មានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ ១។"
ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ តែងមានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ១។"
ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា "អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលនូវផលនៃកម្មនោះ ១។"
ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា "អាត្មាអញ មានជរា ជាធម្មតា មិនកន្លងជរាទៅបាន។" តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងវ័យដ៏ចំរើន ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណាស្ថាននោះ រឿយៗហើយ ក៏លះបង់យោព្វនមទៈ (សេចក្តីស្រវឹង ក្នុងវ័យដ៏ចំរើន) ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា "អាត្មាអញ មានជរា ជាធម្មតា មិនកន្លងជរាទៅបាន។" ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។
ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា "អាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបាន។" តើព្រោះអាស្រ័យអំណាចប្រយោជន៍ ដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងភាពនៃខ្លួនជាមិនមានរោគ ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណា នូវស្ថាននោះរឿយៗ ហើយ គង់លះបង់ អារោគ្យមទៈ (សេចក្តីស្រវឹង ក្នុងភាវៈនៃខ្លួនមិនមានរោគ) ដោយសព្វគ្រប់ ឬពុំនោះសោត គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ មានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបាន" ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។
ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា "អាត្មាអញ មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន។" តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងជីវិត ដែលជាហេតុនាំឲ្យពួកសត្វប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ គង់លះបង់ជីវិតមទៈ (សេចក្តីស្រវឹងក្នុងជីវិត) ដោយសព្វគ្រប់ ឬពុំនោះសោត គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា "អាត្មាអញ មានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន" ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។
ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ តែងមានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង។" តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានតម្រេកក្រៃលែង ក្នុងសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត ដែលជាហេតុនាំឲ្យសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណា នូវស្ថាននោះរឿយៗ ហើយ គង់លះបង់ឆន្ទរាគ (តម្រេកក្រៃលែង) ក្នុងសត្វ និងសង្ខារ ដោយសព្វគ្រប់ ឬពុំនោះសោត គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា "អាត្មាអញ មានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។"
ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយកនូវផលនៃកម្មនោះ។" តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច?
ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត។ កាលបើបុគ្គលនោះ ពិចារណា នូវស្ថាននោះរឿយៗ ហើយ គង់លះបង់ទុច្ចរិត ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា "អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះ" ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។
ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះ តែងពិចារណាថា "មិនមែនតែអាត្មាអញ ម្នាក់ឯងទេ ដែលមានជរា ជាធម្មតា មិនកន្លងជរាទៅបាន ទោះបីពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត និងកើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏តែងមានជរា ជាធម្មតា មិនកន្លងជរាទៅបានដែរ។" កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។
(អរិយសាវកនោះ ពិចារណា) ថា "មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបាន ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបានដែរ។" កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។
(អរិយសាវកនោះ ពិចារណា) ថា "មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានដែរ។" កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។
(អរិយសាវកនោះ ពិចារណា) ថា "មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំងអស់ មានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួងដែរ។" កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។
(អរិយសាវកនោះ ពិចារណា) ថា "មិនមែនតែអាត្មាអញ តែម្នាក់ឯងទេ ដែលមានកម្ម ជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្ម ជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះ ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក ពួកសត្វនឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះដែរ។" កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។
ធម៌ទាំងឡាយ គឺព្យាធិធម៌ ជរាធម៌ និងមរណធម៌ មាននៅយ៉ាងណា ពួកបុថុជ្ជន ជាសប្បុរស រមែងស្អប់ខ្ពើមយ៉ាងនោះ។ កាលបើពួកសត្វ មានសភាវៈយ៉ាងនេះហើយ តថាគត ក៏គួរធុញទ្រាន់ នឹងសភាវៈនុ៎ះដែរ ហេតុនុ៎ះ មិនមានដល់តថាគត មានសភាពដ៏សមគួរ មានវិហារធម៌យ៉ាងនេះ។ តថាគតនោះ កាលបើនៅយ៉ាងនេះ ក៏ដឹងនូវធម៌ ដែលប្រាសចាកឧបធិ បានឃើញបព្វជ្ជា ថាជាការក្សេម គ្របសង្កត់ នូវសេចក្តីស្រវឹងទាំងពួង គឺស្រវឹងក្នុងភាវៈ នៃខ្លួនជាបុគ្គលមិនមានរោគ ក្នុងវ័យ ក្នុងជីវិតបាន។ សេចក្តីព្យាយាម ក៏កើតមានដល់តថាគតនោះ កាលដែលឃើញច្បាស់ នូវព្រះនិព្វាន តថាគតមិនគួរដើម្បីសេពកាមទាំងឡាយបានវិញ ក្នុងកាលឥឡូវនេះទេ តថាគតនឹងជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌តទៅ មិនបានត្រឡប់វិញឡើយ។
Remove ads
ឯកសារយោង
ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > បញ្ចកនិបាត > នីវរណវគ្គ (អភិណ្ហបច្ចវេក្ខិតព្ពឋានសុត្តំ បិដកភាគ ៤៤ ទំព័រ ១៤៦ ឃ្នាប ៥៧)
Abhiṇhapaccavekkhitabbaṭhānasutta (Aṅguttara Nikāya: The Book of the Fives: AN 5.57. Themes)
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads