អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
From Wikipedia, the free encyclopedia
Remove ads
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ស.ដ.អា.អ.: PNH, អ.អា.អ.អ.: VDPP) ស្ថិតនៅចំងាយប្រហែល ១០ គ.ម ពី ក្រុងភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ កាលពីមុនមានឈ្មោះជា អាកាសយានដ្ឋានអន្តរជាតិពោធិ៏ចិនតុង។
Remove ads
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (មេសា ២០១៣) |
Remove ads
ប្រវត្តិអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់កសាងជាលើកដំបូងដោយបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩ ដោយមានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង។ នៅខែតុលា ១៩៩៤ ផ្លូវរត់ឡើងចំងាយ ៣០០០ម ត្រូវបានទទួលការរ៉ាប់រងជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើងត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សំរាប់លទ្ធភាពចុះចតនៃយន្តហោះធុនធំដូចជា ATR Boeing332 Boeing337 Boeing747 ជាដើម។ ដើម្បីឆ្លើយតបនឹងកំនើនចំនួនអ្នកធ្វើដំណើរ អាកាសយាន្តដ្ឋានត្រូវបានបើកការដ្ឋានរុះរើសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ អាកាសយានដ្ឋានដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ ២០០២ មានលទ្ធភាពទទួលអ្នកដំណើរបាន ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ១៥ មករា ២០០៣។
Remove ads
ក្រុមហ៊ុនអាកាសចរណ៏បម្រើឲ្យអាកាសយានដ្ឋាន




ក្រុមហ៊ុនអាកាសចរណ័ដឹកទំនិញ
Remove ads
ស្ថិតិ
ទែរមីណាល់អន្តរជាតិ
- ផ្ទៃក្រលា២០០០០ម២
- បន្ទប់រង់ចាំ២០០០ម២
- បន្ទប់VIP៥០០ម២
- អាហារដ្ឋាននិងភេសជ្ជៈ៥០០ម២
- ហាងទំនិញរួចពន្ឋ១០០០ម២
- បរិមាណកៅអី៥០០
- កន្លែងត្រួតពិនិត្យចូល(ឆែកអ៊ីន)២០
- កន្លែងគយអន្តោប្រវេសន៍និងទិដ្ឋការ២០
- ចំនូនច្រកមានស្ពានឆ្លងចូលយន្តហោះ៥ច្រក ជាមួយនឹងឡានក្រុងផ្ទេរទៅយន្តហោះចំនួន១០
- ចំណតរថយន្ត៣៨០
ទែរមីណាល់ក្នុងស្រុក
ផ្នែកចេញដំណើរ
- ផ្ទៃក្រលា១២០០ម២
- ច្រកឡើង៣
ផ្នែកមកដល់
- ផ្ទៃក្រលា២៤៧០ម២
- សួនច្បារ៩០០ម២
ផ្លូវរត់ឡើង
- ប្រវែង៣០០០ម
- ទទឹង៥០ម
- ទំរង់គ្រឹះបេតុងក្រាលបេទីម
មើលផងដែរ
ទំព័រភ្ជាប់
គេហទំព័រអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ Archived 2007-12-18 at the វេយប៊ែខ ម៉ាស៊ីន.
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads