អាមេនីខាងកើត

From Wikipedia, the free encyclopedia

អាមេនីខាងកើត
Remove ads

អាមេនីខាងកើត (Արևելյան Հայաստան, Arevelyan Hayastan) គឺជាផ្នែកខាងកើតនៃ តំបន់ខ្ពង់រាបអាមេនី ដែលធ្លាប់បានរស់នៅដោយប្រជាជនអាមេនីរាប់រយឆ្នាំមុនម្ល៉េះ

Thumb
ដែនដីអាមេនីខាងកើត

ប្រវត្តិសាស្រ្ត

អាមេនីខាងកើតត្រូវបានកើតឡើងក្រោយមហាអាណាចក្រអាមេនីត្រូវបានបែកបាក់ជា២ ដោយអាមេនីខាងលិចត្រូវបានកាន់កាប់ដោយអាណាចក្រប៊ីហ្សីនទីន និងអាមេនីខាងកើតត្រូវបានកាន់កាប់ដោយអាណាចក្រពែរ្ស អាមេនីខាងកើតត្រូវបានកាន់កាប់អោយស្ដេចក្រាញអាមេនី ប៉ុន្តែនោះក្រោមអាណាចក្រពែរ្ស ក្រោយមកត្រូវបានកាន់កាប់ដោយអភិបាលពែរ្សវិញ នៅឆ្នាំ៦៤០ជាង ពួកអារ៉ាបបានឈ្លានពានពែរ្សហើយបានកាន់កាប់អាមេនីខាងកើតប៉ុន្តែប្រជាជនអាមេនីនៅតែរក្សាវិហាគ្រិស្គរបស់ខ្លួនដោយប្ដូជាមួយលុយកាក ក្រោយមកនៅឆ្នាំ៨៨៥ ពួកអារ៉ាបបានទទួលស្គាល់ រាជរង្សបាក្រាទីដជាស្ដេចនៃប្រទេសអាមេនី ប៉ុន្តែយ៉ាងមិញការគ្រប់គ្រង់នៅមានកម្រិតមានតំបន់ច្រើននៃអាមេនីខាងកើតនៅតែស្ថិតក្រោមពួកអារ៉ាប រាជរង្សនេះបានដួលរលំក្រោយអាណាចក្រប៊ីហ្សីនទីនបានវាយចូលដល់រាជធានីអានី មកដល់សតវត្សទី១១ដល់ទី១៣ ពួកទួកបានច្បាំងឈ្នះអាណាចក្រប៊ីហ្សីនទីនហើយបានកាន់កាប់ដែនដីនេះ ក្រោយមកអាមេនីខាងកើតត្រូវបានឈ្លានពានដោយអាណាចក្រផ្សេងៗទៀតដូចជា ហ្សកហ្សី អាតាបេក ខ្វារ៉ាស់មៀន ហើយនៅឆ្នាំ១២៣០ជាង ចក្រភពម៉ុងហ្គោលបានកាន់កាប់ដែនដីនេះ ប្រជាជនអាមេនីបានយកប្រាក់កាកថ្វាយអធិរាជម៉ុងហ្គោលក្នុងការដោះដូរជាមួយការរក្សាសាសនារបស់ពួកគេ ក្រោយមកចក្រភពម៉ុងហ្គោលបានចុះខ្សោយដោយពួកតួកមេ បានកាន់កាន់តំបន់នេះម្ដង នៅដើមឆ្នាំ១៥០០ជាង ពែរ្សបានកាន់កាប់តំបន់ឡើងវិញ ក្រោយមកទៀតពែរ្សបានច្បាំងជាមួយអូតូម៉ង់ជាច្រើនលើកច្រើនសារក្នុងការទាមទារដែនដីនេះ ក្រោយមកប្រទេសបានបង្កើតសន្ធិសញ្ញាសូហាបនៅឆ្នាំ១៦៣៩ ក្នុងការកំណត់ព្រំដែនរវាងប្រទេសទាំងពីនិងដែនដីអាមេនី ចុងក្រោយអាមេនីខាងកើតស្ថិតក្រោមពែរ្ស អាមេនីខាងលិចស្ថិតក្រោយអូតូម៉ង់ បន្ទាប់មកនៅឆ្នាំ១៨០០ជាង រុស្សីបានច្បាំងជាមួយពែរ្ស ដោយរុស្សីបានយកឈ្នះលើកពែរ្សក្នុងបានបង្កើតដោយមានសន្ធិសញ្ញាទួគមិនឆាយ និងបានកាន់កាប់ដែនដីខាងកើតនេះ ក្រោយទទួលបានឯករាជ្យនៅឆ្នាំ១៩១៨អាមេនីខាងកើតត្រូវបានកាន់កាប់អោយសធារណៈរដ្ធអាមេនីទី១ ប៉ុន្តែ២ឆ្នាំក្រោយមកសូវៀតបានឈ្លានពាននិងកាន់កាប់តំបន់នេះម្ដងទៀត រហូតដល់ឆ្នាំ១៩៩១ទើបអាមេនីបានកាន់កាប់ដែនដីខាងកើតនេះពេញលេញដោយហៅថា អាមេនីជំនួសអោយអាមេនីខាងកើត ក៏ប៉ុន្តែជម្លោះរវាងអាមេនីនឹងអាស៊ែបៃហ្សង់បានកើតឡើងដោយសារដែនដីនេះរហូតដល់បច្ចុប្បន្ន

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads