ឧត្តរិមនុស្សធម្ម
From Wikipedia, the free encyclopedia
Remove ads
ឧត្តរិមនុស្សធម្មនោះ គឺសំដៅយក ៖
១. ឈាន (គុណជាតសំរាប់ដុតបង់នូវកិលេស)បានខាង បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។
២. វិមោក្ខ (គុណធម៌ដែលផុតស្រឡះចាករាគៈជាដើម)បានខាង សុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ អប្បណិហិតវិមោក្ខ។
៣. សមាធិ (សភាពដែលដំកល់ចិត្តស្មើមាំល្អក្នុងអារម្មណ៍)បានខាង សុញ្ញតសមាធិ អនិមិត្តសមាធិ អប្បណិហិតសមាធិ។
៤. សមាបត្តិ (គុណជាតិដែលដល់ព្រម)បានខាង សុញ្ញតសមាបត្តិ អនិមិត្តសមាបត្តិ អប្បណិហិតសមាបត្តិ។
៥. ញាណទស្សនៈ (កិរិយាឃើញដោយបញ្ញា)បានខាង ត្រៃវិជ្ជា គឺសេចក្តីដឹងវិសេស៣យ៉ាង។
៦. មគ្គភាវនា (កិរិយាចំរើននូវមគ្គ)បានខាង សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧ មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ។
៧. ផលសច្ឆិកិរិយា (ដំណើរធ្វើឲ្យច្បាស់លាស់នូវផល)បានខាង ធ្វើឲ្យច្បាស់លាស់នូវសោតាបត្តិផល ធ្វើឲ្យច្បាស់លាស់នូវសកទាគាមិផល ធ្វើឲ្យច្បាស់លាស់នូវនូវអនាគាមិផល ធ្វើឲ្យច្បាស់លាស់នូវអរហត្តផល។
៨. កិលេសប្បហាន (កិរិយាលះបង់កិលេស)បានខាង កិរិយាលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ។
៩. វិនីវរណតា ចិត្តស្ស (ចិត្តមាននីវរណធម៌ប្រាសហើយ) បានខាង ការហាមឃាត់ចិត្តចាករាគៈ ហាមឃាត់ចិត្តចាកទោសៈ ហាមឃាត់ចិត្តចាកមោហៈ។
១០. សុញ្ញាគារេ អភិរតិ (សេចក្តីត្រេកអរក្នុងផ្ទះដ៏ស្ងាត់) បានខាង សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយបឋមជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយទុតិយជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយតតិយជ្ឈាន សេចក្តីត្រេកអរក្នុងផ្ទះស្ងាត់ដោយចតុត្ថជ្ឈាន។
ធម៌ទាំង១០នេះ ហៅថា ឧត្តរិមនុស្សធម្ម។
Remove ads
ឯកសារយោង
- ព្រះត្រៃបិដក > វិន័យបិដក > បារាជិកកណ្ឌ > សិក្ខាបទទី៤
តំណភ្ជាប់ខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads