ផលិតផលក្នុងស្រុកសរុប
From Wikipedia, the free encyclopedia
ផលិតផលក្នុងស្រុកសរុប ឬអាចសរសេរកាត់ថា ផសស (ជាភាសាអង់គ្លេស៖ gross domestic product, GDP) គឺជារង្វាស់រូបិយវត្ថុឬទ្រព្យសម្បត្តិនៃទំនិញនិងសេវាកម្មទាំងអស់ក្នុងតម្លៃទីផ្សារដែលផលិតឡើងនៅអំឡុងពេលជាក់លាក់ណាមួយ។[២][៣] ផលិតផលក្នុងស្រុកសរុប (មធ្យម) សម្រាប់មនុស្សម្នាក់ៗគឺមិនអាចឆ្លុះបញ្ចាំងពីភាពខុសគ្នានៃជីវភាពមនុស្សនិងអត្រាអតិផរណារបស់ប្រទេសមួយឡើយ។ ដូច្នេះ ការប្រើប្រាស់ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គិតជាយុគភាពនៃអំណាចទិញ (យអទ) ជាមូលដ្ឋានអាចមានប្រយោជន៍ជាងនៅពេលយើងប្រៀបធៀបកម្រិតជីវភាពរវាងប្រជាជាតិនានាខណៈដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗគឺមានប្រយោជន៍នៅពេលធ្វើការប្រៀបធៀបសេដ្ឋកិច្ចជាតិនៅលើទីផ្សារអន្តរជាតិ។[៤] ផសស សរុបក៏អាចបំបែកទៅជាភាគទុននៃឧស្សាហកម្មឬវិស័យនីមួយៗនៃសេដ្ឋកិច្ច។[៥] សមាមាត្រនៃផលិតផលក្នុងស្រុកសរុបទៅនឹងប្រជាជនសរុបក្នុងតំបន់ត្រូវបានគេហៅថា ផសស សម្រាប់មនុស្សម្នាក់ៗ ឬអាចហៅសាមញ្ញថាបទដ្ឋាននៃការរស់នៅ។
![]() | អត្ថបទនេះអាចនឹងត្រូវបានពង្រីកជាមួយនឹងអត្ថបទដែលបានបកប្រែពីភាសាអត្ថបទដែលត្រូវគ្នានៅក្នុងភាសាអង់គ្លេស។ Click [show] on the right for instructions.
|

និយមន័យផលិតផលក្នុងស្រុកសរុបត្រូវបានកំណត់ដោយអង្គការសេដ្ឋកិច្ចជាតិនិងអន្តរជាតិផ្សេងៗគ្នា។ ឧទាហរណ៍៖ អង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចបានកំណត់និយមន័យផលិតផលក្នុងស្រុកសរុបថាជា "វិធានការណ៍ផលិតកម្មសរុបស្មើនឹងផលបូកនៃតម្លៃសរុបដែលបានមកពីគេហដ្ឋានរបស់បុគ្គលឬអង្គស្ថាប័នណាមួយដែលចូលរួមចំណែកក្នុងផលិតកម្មនិងសេវាកម្ម (បូកពន្ធនិងដកប្រាក់ឧបត្ថម្ភធន លើផលិតផលដែលមិនរាប់បញ្ចូលក្នុងតម្លៃនៃផលិតផលសម្រេច)"។[៦] សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គេបានចែងថា "ផលិតផលក្នុងស្រុកសរុបគឺជាការវាស់តម្លៃរូបិយវត្ថុនៃទំនិញនិងសេវាកម្មសម្រេចដែលត្រូវបានទិញដោយអ្នកប្រើប្រាស់ចុងក្រោយនិងផលិតនៅក្នុងប្រទេសមួយក្នុងរយៈពេលជាក់លាក់ណាមួយ"។[៧]
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.