វត្តកំពែងបាងចាក

From Wikipedia, the free encyclopedia

វត្តកំពែងបាងចាកmap
Remove ads

វត្តកំពែងបាងចាក ( ថៃ: วัดกำแพงบางจาก ) គឺជាវត្តអារាមបែបពុទ្ធទ្ធសាសនាថៃបុរាណមួយនៅក្នុងមហានិកាយ នៅផ្នែកខាងធនបុរី (ខាងលិចទន្លេចៅព្រះយ៉ា) នៃទីក្រុងបាងកក ដែលត្រូវបានចាត់ទុកថាជាវត្តចំណាស់ជាងគេ និងលេចធ្លោបំផុតនៅក្នុងទីក្រុងបាងកក។

ព័ត៌មានសង្ខេប Wat Kamphaeng Bang Chak, សាសនា ...

វត្តនេះត្រូវបានគេជឿថាបានសាងសង់តាំង​ពី​ចុងសម័យអយុធ្យា ​ដោយ​មិន​ដឹង​ពី​ប្រវត្តិ​ពិត​ប្រាកដ។ ប៉ុន្តែ​ជឿ​ថា ការ​ជួសជុល​ធំៗ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង ជា​ពិសេស​ក្នុង​រជ្ជកាល​ព្រះបាទចេស្តាបតិន្ទ្រ (រាមាទី៣) និង ​ចុល្លាង្ករណ៍(រាមាទី៥) ។

ផ្ទាំងគំនូរខាងក្នុងសាលឧបោស បង្ហាញពីរឿងរបស់ ទសជាតក (១០ ជាតិមុនរបស់ព្រះពុទ្ធ) ។ រូបសំណាកព្រះពុទ្ធបដិមានៅមារវិជ័យ ព្រះនាម ហ្លួងពោធិប៊ុតសាខម ដែលតម្កល់នៅខាងក្នុង រូបរាងទាំងមូលនៃសាលឧបោស គឺជាសិល្បៈមួយក្នុងសម័យអយុធ្យា។ ប៉ុន្តែសម្ភារៈដែលតុបតែងផ្នែកផ្សេងៗត្រូវបានជះឥទ្ធិពលដោយរចនាបថស្ថាបត្យកម្មចិន ដែលជាគំរូពេញនិយមក្នុងរជ្ជកាលព្រះបាទចេស្តាបតិន្ទ្រ (រាមាទី៣)។

Remove ads

វិចិត្រសាល

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads