កម្ពុជ
From Wiktionary, the free dictionary
Remove ads
សូមដាក់សំឡេង។
ខ្មែរ
ទម្រង់ឆ្លាស់
- កម្ពុជៈ
- កម្ពុជា
ការបញ្ចេញសំឡេង
ក័ម-ពុច ឬ ក័ម-ពុ ជៈ[kampuc]/[kampu-ceak]
និរុត្តិសាស្ត្រ
មកពីសំស្ក្រឹត kamvuja(កម្វុជ), បាលី kambuja(កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណភូមិ “ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស”)
នាម
កម្ពុជ
- ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា ។
បំណកប្រែ
សូមមើល កម្ពុជា
ផ្នត់ដើម
កម្ពុជ
- ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃជាសមាសនាម (អ. ថ. កម្ពុជៈ) ។
ពាក្យទាក់ទង
- កម្ពុជប្រទេស/កម្ពុជទេស
- កម្ពុជមិត្រ/កម្ពុជមិត្ត
- កម្ពុជរដ្ឋ
បំណកប្រែ
សូមមើល កម្ពុជ-
Remove ads
ឯកសារយោង
- វចនានុក្រមជួនណាត
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads