អ៊ូហាន
អ៊ូហាន គឺជាទីរួមខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន និងជាទីក្រុងដែលសំបូរមនុស្សរស់នៅច្រើនបំផុតនៅចិនភាគកណ្ដាល។ វាសណ្ដូកនៅលើទំនាបជាំងហានខាងកើតចំចំណុចប្រសព្វកាត់គ្នាពាក់កណ្ដាលនៃទន្លេយ៉ាងសេ និង ទន្លេហាន។ ផុសចេញពីបណ្ដុំនៃទីក្រុងបី អ៊ូឆាង ហានខូវ និង ហានយ៉ាង អ៊ូហានត្រូវបានគេស្គាល់ថាជា ច្រកឆ្លងកាត់នាំមុខគេរបស់ខេត្តទាំងប្រាំបួន វាជាដំណុំដឹកជញ្ជូនសំខាន់ ដែលមានផ្លូវដែក ផ្លូវថ្នល់ និង ផ្លូវល្បឿនលឿនរាប់សិបឆ្លងកាត់ទីក្រុងនេះ។ ពីព្រោះតែតួនាទីសំខាន់នៅក្នុងការដឹកជញ្ជូនក្នុងស្រុកបែបនេះហើយ អ៊ូហានជួនកាលត្រូវបានគេចាត់ទុកថាជា ឈីកាហ្គោរបស់ចិន។ វាក៏ត្រូវបានគេស្គាល់ដែលថាជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ វប្បធម៌ អប់រំ និង ដំណឹកជញ្ជូននៃចិនភាគកណ្ដាល។ ទីក្រុងអ៊ូហាននេះ ដំបូងបានគេហៅដូច្នេះនៅឆ្នាំ១៩២៧ មានអត្រាប្រជាជន ១០.០២០.០០០ នាក់ (គិតត្រឹម២០១១) ដែលមានអ្នករស់នៅអចិន្ត្រៃយ៍ប្រហែល ៦.៤៣៤.៣៧៣ នាក់ ក្នុងបរិវេណក្រុង។ នៅទសវត្សឆ្នាំ១៩២០ អ៊ូហានធ្លាប់ជារដ្ឋធានីនៃរដ្ឋាភិបាលគួមិងតាង (គ.ម.ត.) ឆ្វេងនិយមដឹកនាំដោយ វ៉ាង ជិងវ៉ី ប្រឆាំងនឹង ជាំង ខាយចៀក ក៏ជារដ្ឋធានីនាសម័យសង្គ្រាមនៅឆ្នាំ១៩៣៧ផងដែរ។