ខេត្តរតនគិរី
ខេត្តនៃព្រះរាជាណាចក្រកម្ពុជាខេត្តរតនគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ខេត្តរតនគិរីមានព្រំប្រទល់ខាងខាងកើតជាប់នឹងខេត្តកន្ទូម និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងជើងជាប់នឹងខេត្តអាត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី ហើយមានចម្ងាយ ៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ ខេត្តរតនគិរីជាខេត្តមួយដែលមានលក្ខណៈពិសេសជាងគេក្នុងចំណោមខេត្តដែលនៅភូមិភាគឦសានប្រទេសកម្ពុជា ដោយខេត្តមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនអនេក និងទេសចរណ៍វប្បធម៌ជនជាតិភាគតិចផងដែរ។
Read article