សមុទ្រអារ៉ាប់
សមុទ្រសមុទ្រអារ៉ាប់ គឺជាតំបន់នៃសមុទ្រនៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌា ព្រំប្រទល់ខាងលិចដោយ ឧបទ្វីបអារ៉ាប់,ឈូងសមុទ្រអាដែន និង ប្រឡាយព្រែកសមុទ្រហ្គ័រដាហ្វុយ នៅភាគពាយព្យដោយឈូងសមុទ្រអូម៉ង់ និង អ៊ីរ៉ង់ នៅខាងជើងជាប់ប៉ាគីស្ថាន ខាងកើតដោយឥណ្ឌា និងនៅភាគអាគ្នេយ៍ដោយ សមុទ្រឡាកាឌីវ និង ម៉ាល់ឌីវ នៅភាគនិរតីដោយ ប្រទេសសូម៉ាលី ។ ផ្ទៃដីសរុបរបស់វាគឺ ៣,៨៦២,០០០ គីឡូម៉ែត្រ២ (១,៤៩១,០០០ ម៉ាយ) និងជម្រៅអតិបរមារបស់សមុទ្រនេះគឺ ៤,៦៥២ម៉ែត្រ (១៥,២៦២ ហ្វីត) ឈូងសមុទ្រអាដែន នៅភាគខាងលិចភ្ជាប់សមុទ្រអារ៉ាប់ទៅសមុទ្រក្រហម តាមរយៈច្រកសមុទ្រ បាប់-អល់-ម៉ាន់ដេប ហើយ ឈូងសមុទ្រអូម៉ង់ ស្ថិតនៅភាគពាយព្យដែលភ្ជាប់វាទៅ ឈូងសមុទ្រពែរ្ស ។
Read article