សហភាពឥណ្ឌូចិន
អតីតរដ្ឋសហព័ន្ធនៅអាស៊ីអាគ្នេយ៍ឥណ្ឌូចិននៃបារាំង មានឈ្មោះជាផ្លូវការថា សហភាពឥណ្ឌូចិន ពីឆ្នាំ១៨៨៧ និងមានឈ្មោះថា សហព័ន្ធឥណ្ឌូចិន ពីឆ្នាំ១៩៤៧, គឺជាទឹកដីអាណានិគមរបស់ចក្រភពអាណានិគមបារាំងនៅភូមិភាគអាស៊ីអាគ្នេយ៍។ ទឹកដីរបស់សហព័ន្ធនេះរួមមាន៖ តំបន់ក្នុងប្រទេសវៀតណាមទាំងបីភូមិភាគគឺ តំបន់តុងកឹង (ជើង) អណ្ណាម (កណ្តាល) និងកូសាំងស៊ីន (ត្បូង), ប្រទេសកម្ពុជា លាវ និងទឹកដីចិនមួយភាគតូចហៅថាក្វាងចូវៀន។ រដ្ឋធានីរបស់សហព័ន្ធនេះគឺទីក្រុងហាណូយ និងទីក្រុងសៃហ្គន ។
Read article