ស្រុកកំពង់ត្រាច
ស្រុកកំពង់ត្រាច ខេត្តកំពតស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិតនៅក្នុងទីរួមខេត្តកំពត ហើយមានឃុំ១៤។ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាចជា ទីប្រជុំជនដ៏តូចមួយ ប៉ុន្តែមានរមណីយដ្ឋានទេសចរណ៍ជាច្រើន។ នៅទីនោះ លោកអ្នកអាចទស្សនាល្អាងថ្មកំបោរ និងភ្នំមួយនៅក្បែរនោះផងដែរ កាលពីដើមឡើយ ទីនេះធ្លាប់ជាល្អាងមួយយ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមកមានថ្មមួយផ្ទាំងយ៉ាងធំបាក់ហើយបិទកន្លែងនោះបាត់ ទៅ។ នៅក្នុងល្អាងភ្នំនោះ លោកអ្នកអាចឃើញទីសក្ការបូជា ដែលជាទីចាប់អារម្មណ៍បំផុត។ជាងនេះទៅទៀត លោកអ្នកអាចប្រទះភ្នែកឃើញអណ្តូងទឹកតូចៗនៅជើងភ្នំកំពង់ត្រាច។ អណ្តូងទឹកនេះ ជាទីគោរពសក្ការៈពីពលរដ្ឋខ្មែរ ចិននិងវៀតណាមក្នុងមូលដ្ឋាន។ អណ្តូងមួយមានវិជ្ជមាត្រប្រហែលជា៣០ម៉ែត្រ ហើយលោកអ្នកអាចឃើញដីប្រាំពីរពណ៌។ អណ្តូងតូចៗមានថ្ម ដែលមានរាងដូចសត្វផ្សេងៗ។