កម្ពុជាលីគ២
From Wikipedia, the free encyclopedia
កម្ពុជាលីគ២ (អង់គ្លេស: Cambodian League 2) គឺជាកម្រិតកំពូលនៃប្រព័ន្ធលីគបាល់ទាត់របស់កម្ពុជាលំដាប់ទី២ ដែលធ្វើការប្រកួតប្រជែងដោយក្លឹបចំនួន ១២ក្រុម វាដំណើរការលើប្រព័ន្ធផ្សព្វផ្សាយ ជាមួយនិងការឡើងទៅប្រកួតប្រជែងនៅ លីគកំពូលកម្ពុជា ។ (CL2) ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនលីគកម្ពុជា (CFLC) ក្នុងឆ្នាំ ២០២២ នេះ ដែលក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ២លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ២៦៤ ប្រកួត ការប្រកួតជាទូទៅគឺពេញនិយមនៅថ្ងៃចុងសប្ដាហ៍ ដែលធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ។ ការប្រកួតនេះត្រូវបានបង្កើតឡើងជា លើកដំបូង ក្នុងឆ្នាំ ២០១៦ ដោយ សហព័ន្ធកីឡាបាត់ទាត់ជាតិកម្ពុជា ហៅកាត់ថា (FFC) ។ អ្នកឈ្នះមកពីតំបន់នីមួយៗនៃ ៦ តំបន់នៃលីគកម្រិតទី ៣ និង មកពី ពានសម្ដេច ហ៊ុនសែន មានសិទ្ធិទៅលេងនៅកម្ពុជាលីគ២ ។[1]
ព័ត៌មានសង្ខេប
Cambodian League 2 | ||||
ឈ្មោះផ្លូវការណ៍ | កម្ពុជាលីគ២ | |||
ឈ្មោះហៅកាត់ | (CL2) | |||
អ្នករៀបចំ | សាតូសុិ សៃតូ Satoshi Saito | |||
ការរកឃើញ | 2016 (8 ឆ្នាំ) | |||
ប្រទេស | កម្ពុជា | |||
សហព័ន្ធ | FFC | |||
ក្រុមប្រកួត | ចំនួន 12 (2022) | |||
កម្រិតលីគ | លីគលំដាប់ទី២ | |||
ឡើងមក | លីគកំពូលកម្ពុជា | |||
ការកាត់ចោល | លីគលំដាប់ទី៣ | |||
ពានក្នុងស្រុក | ពានសម្ដេច ហ៊ុនសែន | |||
ជើងឯកបច្ចុប្បន្ន | ឡាយហ្វ F.C. | |||
ទូរទស្សន៍ដៃគូ | LSH Journal | |||
កម្ពុជាលីគ២ (2022) |
បិទ