ក្រុងសៀមរាប
ក្រុងសៀមរាម, ខេត្តសៀមរាប / From Wikipedia, the free encyclopedia
ក្រុងសៀមរាប គឺជាទីក្រុងធំទីពីររបស់ប្រទេសកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ និងទីក្រុងធំបំផុតនៃខេត្តសៀមរាប ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។
ក្រុងសៀមរាប | |
[[Image:|250px|none|ពីលើចុះពីឆ្វេងទៅស្តាំ: ប្រាសាទអង្គរវត្ត,ប្រាសាទពិមានអាកាស,ប្រាសាទបន្ទាយស្រី,ព្រះរាជដំណាក់,ប្រាសាទតាព្រហ្ម,ប្រាសាទនាគព័ន្ធ,វត្តដំណាក់,ផ្ទះខ្មែរតាមបែបបារាំងនៅក្រុងសៀមរាប]]ពីលើចុះពីឆ្វេងទៅស្តាំ: ប្រាសាទអង្គរវត្ត,ប្រាសាទពិមានអាកាស,ប្រាសាទបន្ទាយស្រី,ព្រះរាជដំណាក់,ប្រាសាទតាព្រហ្ម,ប្រាសាទនាគព័ន្ធ,វត្តដំណាក់,ផ្ទះខ្មែរតាមបែបបារាំងនៅក្រុងសៀមរាប | |
ឈ្មោះហៅក្រៅ: ក្លោងទ្វាធំទៅកាន់អង្គរ | |
ប្រទេស | កម្ពុជា |
---|---|
ខេត្ត | សៀមរាប |
តាំងទី | ៨០២ |
បង្កើតឡើង | ១៩០៧ |
រដ្ឋបាល | |
- ប្រភេទ | ក្រុង |
ប្រជាជន (២០១៨) | |
- សរុប | ២៤៥,៤៩៤ នាក់ |
ល្វែងម៉ោង | UTC/GMT +៧ (ម.ស.ស.) |
ក្រុងសៀមរាបមានស្ថាបត្យកម្មបែបអាណានិគមបារាំង និងបែបចិនខ្លះៗនៅក្នុងសង្កាត់បារាំងចាស់ និងជុំវិញផ្សារចាស់។ នៅក្នុងទីក្រុងសៀមរាបនេះមានសារមន្ទីរ ការសម្តែងរបាំអប្សរាប្រពៃណីជាតិ ភូមិវប្បធម៌ខ្មែរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសិប្បកម្ម កសិដ្ឋានសូត្រ វាលស្រែនៅឯនាយជនបទ ភូមិនេសាទ និងជម្រកសត្វស្លាបនៅជិតទន្លេសាប និងទទួលទានអាហារដ៏សម្បូរបែប។ ទីក្រុងសៀមរាបរបស់កម្ពុជា ដែលជាកន្លែងសម្បូរទៅដោយប្រាសាទអង្គរវត្តដ៏ល្បីល្បាញនោះ ត្រូវបានស្នងជាទីក្រុងវប្បធម៌អាស៊ានរយៈពេល២០២១-២០២២ ក្នុងកិច្ចប្រជុំលើកទី៩ នៃរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) ដែលរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០។ ក្រុងសៀមរាបសព្វថ្ងៃ ជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដែលមានសណ្ឋាគារ រមណីយដ្ឋាន និងភោជនីយដ្ឋានជាច្រើន។ លំហូរប្រាក់ចំណូលនៅជិតប្រាសាទអង្គរវត្ត ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុតរបស់កម្ពុជា។