ទីក្រុងព្រៃនគរ
From Wikipedia, the free encyclopedia
ព្រៃនគរ សព្វថ្ងៃត្រូវមេដឹកនាំ, ប្រជានុរាស្ត្រ និង បក្សពួកដែលគាំទ្របក្សយួនកុម្មុយនីស្ត បានផ្លាស់ប្ដូរឈ្មោះ ទៅជា ទីក្រុងហូជីមិញ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៧៦ ពេលដែលយួនខាងជើង និង យួនខាងត្បូង (កាន់កាប់ដោយយៀកកុង ចុងខែមេសា ឆ្នាំ១៩៧៥) បានបង្រួបបង្រួមរដ្ឋជាតែមួយ ក្រោមអំណាចនៃបក្សកុម្មុយនីស្តសង្គមនិយម (លិទ្ធិម៉ាក្ស-លេនីន សង្គមនិយម) ៕.
ប្រវត្តិឈ្មោះនៃទីក្រុង៖
ឆ្នាំ១៦៩៨ : មានឈ្មោះថា "យ៉ាដិញ"
ឆ្នាំ១៨៥៩ : មានឈ្មោះថា "សៃហ្គន"
ឆ្នាំ១៩៧៦ : មានឈ្មោះថា "ហូជីមិញ" –រហូតមកដល់សព្វថ្ងៃ ៕.
ក្រុងព្រៃនគរ柴棍 ជាអតីតទឹកដី របស់ប្រទេសកម្ពុជា។ ក្រុងព្រៃនគរ មានឈ្មោះថា សៃហ្គន 西贡 (Saigon) ក្នុងសម័យវៀតណាមខាងត្បូង អាធីវគីកាន់កាប់។
ព្រៃនគរ ជាទីក្រុងដ៏សំខាន់ និងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម និងជាអតីតកំពង់ផែពាណិជ្ជកម្ម ដ៏សំខាន់មួយនៃអាណាចក្រខ្មែរ មុនពេលជនជាតិ យួនភៀសខ្លួនមករស់នៅក្នុងអំឡុងសតវត្សរ៍ទី១៧ ។ ក្រោយពេល ស្តេចខ្មែរ ព្រះបាទ ជ័យជេដ្ឋាទី២ (១៥៧៣–១៦២៧) បានរៀបអភិសេកជាមួយស្នំស្តេច យួនមក ព្រៃនគរ ត្រូវបានជនជាតិយួនហៅថា ខេត្តយ៉ាឌិន (Gia Định Thành嘉定) នាឆ្នាំ១៧៩០ តាមស្តេចឈ្មោះ ង្វៀង-អាញ់(Nguyễn Ánh阮福映 )។ ក្រោយពេលបារាំង កាន់កាប់ បានទីក្រុងព្រៃនគរ នាឆ្នាំ ១៨៥៩ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៨៧៤ ប្រធានាធិបតីបារាំងឈ្មោះ Jules Grévyបានចេញបទបញ្ជាមួយក្នុងការបង្កើត ព្រៃនគរ ទៅជាទីក្រុងសៃហ្គន (Thành Phố Sài Gòn西贡市 ) ។ ក្នុង សម័យអាណានិគមនិយមបារាំង ព្រៃនគរ ជាមជ្ឈមណ្ឌល ដ៏សំខាន់ មិនត្រឹមតែពាណិជ្ជកម្មទេវាថែមទាំងជា មជ្ឈមណ្ឌលរដ្ឋបាល វប្បធម៌ និង អប់រំ ទូទាំងសហព័ន្ធឥណ្ឌូចិន និងត្រូវបានគេចាត់ទុកថាជា «ទីក្រុងប៉ារីសនៃ បូព៌ាប្រទេស» (Paris in the Orient) ។
ក្រោយពីរបបសាធារណរដ្ឋវៀតណាម ដែលមានសហរដ្ឋអាមេរិកគាំទ្រត្រូវ បានដួលរលំនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុងព្រៃនគរ ត្រូវបានបក្សកុម្មុយនិស្ត វៀតណាម ប្តូរឈ្មោះជាភាសាយួនថា ទីក្រុងហូជីមិញ (Thành phố Hồ Chí Minh胡志明市 ) ដើម្បីរំឮក ដល់ឈ្មោះមេដឹកនាំ បក្សកុម្មុយនិស្តយួន ហូ-ជីមិញ ។ បច្ចុប្បន្ន ព្រៃនគរ ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ និងជាមជ្ឈ មណ្ឌល សេដ្ឋកិច្ច វប្បធម៌ និងអប់រំ ដ៏សំខាន់របស់ប្រទេសបក្សកុម្មុយនិស្ត សាធារណរដ្ឋសង្គមនិយមវៀតណាម។