ចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
From Wikipedia, the free encyclopedia
ចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺជាភ្លេងជាតិនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ និងនិពន្ធតែងដោយកែវ ចិន្តា និងជី សៅភា។ ខណៈពេលដែលរដ្ឋាភិបាលប្រជាមានិតកម្ពុជាថ្មីត្រូវបានទទួលស្គាល់ដោយប្រទេសវៀតណាម និងប្រទេសកុម្មុយនីស្តផ្សេងទៀត ក្រុមខ្មែរក្រហមរួមជាមួយក្រុមរាជានិយម និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរបានបង្កើតរដ្ឋាភិបាលប្រឆាំងមួយឈ្មោះរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ហើយបន្តប្រើចម្រៀងជាតិនៃកម្ពុជាប្រជាធិបតេយ្យជាភ្លេងជាតិរបស់ខ្លួន។ រដ្ឋាភិបាលប្រឆាំងនេះហើយដែលត្រូវបានទទួលស្គាល់ដោយប្រទេសចិន កូរ៉េខាងជើង រដ្ឋាភិបាលប្លុកលោកខាងលិច និងអង្គការសហប្រជាជាតិ។ ដូច្នេះទើបបានជាប្រទេសលោកខាងលិចជាច្រើនបានចាត់ទុកចម្រៀង"ដប់ប្រាំពីរមេសាជោគជ័យ"ជាចម្រៀងជាតិរបស់ប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៩៣ ជាពេលដែលរបបរាជាធិបតេយ្យត្រូវបានស្តារឡើងវិញនៅកម្ពុជា។[1]
ព័ត៌មានសង្ខេប ទំនុក, ភ្លេង ...
វរលញ្ឆករនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា | |
អតីត ភ្លេងជាតិរបស់ សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា | |
ទំនុក | ជី សៅភា |
---|---|
ភ្លេង | កែវ ចិន្ដា |
ចាប់ប្រើ | ៨ មករា ១៩៧៩ |
បោះបង់ប្រើ | ១៩៩០ |
គំរូសំឡេង | |
បទចម្រៀងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
| |
បិទ
|
|
មានបញ្ហាក្នុងការស្ដាប់ ឯកសារសម្លេងនេះ? សូមអាន ជំនួយមេឌៀ. |