វៀតណាមខាងជើង
រដ្ឋប្រទេសនៅអាស៊ីអាគ្នេយ៍ពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៧៦ / From Wikipedia, the free encyclopedia
វៀតណាមខាងជើង, មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (ភាសាវៀតណាម៖ Việt Nam Dân Chủ Cộng Hòa) (ភាសាបារាំង៖ République démocratique du Viêt Nam) គឺជារដ្ឋប្រទេសមួយដែលស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៧៦។
សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម Việt Nam Dân chủ Cộng hòa
| |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩៤៥–១៩៧៦ | |||||||||||||||
បាវចនាĐộc lập – Tự do – Hạnh phúc ("ឯករាជ្យភាព – សេរីភាព – សុភមង្គល") | |||||||||||||||
ទឹកដីរដ្ឋបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅអាស៊ីអាគ្នេយ៍យោងទៅតាមសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤។ | |||||||||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | ហាណូយ 21°01′42″N 105°51′15″E | ||||||||||||||
ភាសាផ្លូវការ | ភាសាវៀតណាម | ||||||||||||||
អក្សរផ្លូវការ | អក្សរវៀតណាម | ||||||||||||||
សាសនា | អទេវនិយមរដ្ឋ (ពីឆ្នាំ១៩៥១) | ||||||||||||||
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋសង្គមនិយមប្រកាន់លទ្ធិម៉ាក្ស–លេនីន | ||||||||||||||
ប្រធានបក្ស / លេខាទីមួយនៃបក្ស | |||||||||||||||
▪ ១៩៤៥–១៩៥៦ | ទ្រឿង ឈិង | ||||||||||||||
▪ ១៩៥៦–១៩៦០ | ហូ ជីមិញ | ||||||||||||||
▪ ១៩៦០–១៩៧៦ | ឡេ ដួអាន | ||||||||||||||
ប្រធានាធិបតី | |||||||||||||||
▪ ១៩៤៥–១៩៦៩ | ហូ ជីមិញ | ||||||||||||||
▪ ១៩៦៩–១៩៧៦ | តុន ដឹកថាំង | ||||||||||||||
នាយករដ្ឋមន្ត្រី | |||||||||||||||
▪ ១៩៤៥–១៩៥៥ | ហូ ជីមិញ | ||||||||||||||
▪ ១៩៥៥–១៩៧៦ | ផាំ វ៉ាន់ដុង | ||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ | ||||||||||||||
▪ បដិវត្តន៍ខែសីហា | ១៤ សីហា ១៩៤៥ | ||||||||||||||
▪ ទទួលឯករាជ្យ | ២ កញ្ញា ១៩៤៥ | ||||||||||||||
▪ ការបោះឆ្នោតអង្គនីតិប្បញ្ញត្តិ | ៦ មករា ១៩៤៦ | ||||||||||||||
១៩ ធ្នូ ១៩៤៦ | |||||||||||||||
▪ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ | ២១ កក្កដា ១៩៥៤ | ||||||||||||||
១ វិច្ឆិកា ១៩៥៥ | |||||||||||||||
▪ បង្រួបបង្រួម | ២ កក្កដា ១៩៧៦ | ||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||
១៩៤៥ | ៣៣១២១២ គ.ម២ (១២៧៨៨២ ម៉ាយ ក.) | ||||||||||||||
១៩៧៤ | ១៥៧៨៨០ គ.ម២ (៦០៩៦០ ម៉ាយ ក.) | ||||||||||||||
ប្រជាជន | |||||||||||||||
▪ ១៩៤៥ | ២០,០០០,០០០[1] | ||||||||||||||
▪ ១៩៦០ | ១៥,៩១៦,៩៥៥ | ||||||||||||||
▪ ១៩៧៤ | ២៣,៧៦៧,៣០០ | ||||||||||||||
រូបិយវត្ថុ | លុយដុង ប្រាក់ (ត្រឹមឆ្នាំ១៩៤៨)[2] | ||||||||||||||
| |||||||||||||||
ឥឡូវជាផ្នែកនៃ | វៀតណាម |
ក្រោយពីបដិវត្តន៍ខែសីហាបានបញ្ចប់ អ្នកបដិវត្តន៍កុម្មុយនិស្តយួនម្នាក់និងជាមេដឹកនាំក្រុមវៀតមិញឈ្មោះហូ ជីមិញបានប្រកាសពីឯករាជ្យភាពរបស់វៀតណាមចេញពីសហភាពឥណ្ឌូចិនរបស់អាណានិគមបារាំងនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤៥ ដោយបង្កើតបានចេញជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ក្រុមវៀតមិញ (សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម) គឺជាក្រុមបក្សពួកជាតិនិយមវៀតណាមពីរបីបូកបញ្ចូលគ្នា ហើយវាត្រូវបានដឹកនាំដោយអ្នកកុម្មុយនិស្តយួនភាគច្រើនក្រោយពីបក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងសារជាថ្មីនៅអំឡុងឆ្នាំ១៩៥១។[3]
ក្រោយពីជប៉ុនបានសុំទទួលចុះចាញ់ហើយបានដកទ័ពចេញពីតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៤៥ ពួកបារាំងក៏បានចុះមកត្រួតត្រាលើអតីតទឹកដីអាណានិគមរបស់ខ្លួនវិញដែលជាហេតុនាំឱ្យផ្ទុះចេញនូវសង្គ្រាមឥណ្ឌូចិនលើកទី១ នៅអំឡុងខែធ្នូ ឆ្នាំ១៩៤៦។ ក្រុមវៀតមិញបានដណ្តើមកាន់កាប់រាល់ទឹកដីទីជនបទនៅប្រទេសវៀតណាមដែលបណ្តាលឱ្យបារាំងសុំទទួលចុះចាញ់នៅឆ្នាំ១៩៥៤។ កិច្ចចរចាដែលប្រព្រឹត្តិធ្វើឡើងនៅក្នុងសន្និសីទក្រុងហ្សឺណែវនាឆ្នាំដដែលនោះបានបញ្ចប់រាល់ជម្លោះសង្គ្រាមនៅឥណ្ឌូចិន និងព្រមទទួលស្គាល់នូវឯករាជ្យភាពរបស់វៀតណាម។ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនោះផងដែរបានធ្វើការបែងចែកប្រទេសយួនដោយបណ្តោះអាសន្នទៅជាតំបន់ភាគខាងជើងនិងខាងត្បូងនៅតាមបណ្តោយខ្សែស្របទី១៧ ដោយបានគ្រោងទុកនូវការបោះឆ្នោតបង្រួបបង្រួមជាតិមួយនៅខែកក្កដា ឆ្នាំ១៩៥៦។[4] តំបន់ភាគខាងជើងត្រូវបានត្រួតត្រាដោយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលត្រូវបានគេហៅជាទូទៅថាវៀតណាមខាងជើង រីឯតំបន់ភាគខាងត្បូងវិញត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវៀតណាមដែលបានបង្កើតឡើងដោយប្រទេសបារាំងនិងត្រូវបានគេហៅជាទូទៅថាវៀតណាមខាងត្បូង។
ការអនុវត្តតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវត្រូវបានឃ្លាំមើលនិងត្រួតពិនិត្យដោយគណៈកម្មាធិការអន្តរជាតិមួយដែលមានអ្នកតំណាងមកពីប្រទេសឥណ្ឌា កាណាដា និងប៉ូឡូញ។ ឥណ្ឌាគឺតំណាងឱ្យក្រុមអព្យាក្រឹត កាណាដាតំណាងឱ្យក្រុមសេរី ចំណែកឯប៉ូឡូញគឺតំណាងឱ្យក្រុមកុម្មុយនិស្ត។ ងាកមកសហរដ្ឋអាមេរិកវិញគឺគេមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងហ្សឺណែវនោះទេហើយបានបញ្ជាក់ថាខ្លួននឹងបន្តស្វែងរកការឯកភាពតាមរយៈការបោះឆ្នោតសេរីដែលនឹងមានការឃ្លាំមើលពីអង្គការសហប្រជាជាតិដើម្បីធានាថាការបោះឆ្នោតនឹងប្រព្រឹត្តិទៅដោយភាពស្មើគ្នានិងយុត្តិធម៌។[5] នៅខែកក្កដា ឆ្នាំ១៩៥៥ នាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាមគឺលោកង៉ូ ឌិនយៀមបានប្រកាសថាវៀតណាមខាងត្បូងនឹងមិនចូលរួមក្នុងការបោះឆ្នោតដើម្បីបង្រួបបង្រួមជាតិឡើយ។ លោកបានបន្តថា រដ្ឋវៀតណាមមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងហ្សឺណែវទេ ដូច្នេះលោកនិងប្រទេសលោកនឹងមិនអនុវត្តតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវនោះឡើយ។[6]
ដោយមិនអាចបង្រួបបង្រួមជាតិខ្លួនតាមរយៈការបោះឆ្នោតបាន វៀតណាមខាងជើងក៏ចាប់ផ្តើមបង្រួបបង្រួមប្រទេសដោយប្រើកម្លាំងយោធាវិញម្តងដែលជាហេតុនាំឱ្យផ្ទុះចេញនូវសង្គ្រាមវៀតណាម។ កងទ័ពប្រជាជនវៀតណាមហើយនិងវៀតកុងបានចូលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងយោធាវៀតណាមខាងត្បូងដោយមានការគាំទ្រនិងផ្តល់ជំនួយពីចិននិងសហភាពសូវៀត។[7] ដើម្បីរារាំងកុំឱ្យប្រជាជាតិអាស៊ីអាគ្នេយ៍ធ្លាក់ក្រោមការដឹកនាំដោយរបបកុម្មុយនិស្ត សហរដ្ឋអាមេរិកក៏សម្រេចចិត្តចូលធ្វើអន្តរាគមន៍នៅក្នុងជម្លោះនោះជាមួយនឹងប្រទេសប្រឆាំងកុម្មុយនិស្តដទៃទៀតដូចជា កូរ៉េខាងត្បូង ថៃ និងអូស្ត្រាលីជាដើម។ មិនយូរប៉ុន្មាន ជម្លោះនៅវៀតណាមក៏បានរីករាលដាលចូលទៅក្នុងប្រទេសជិតខាង វៀតណាមខាងជើងបានគាំទ្រនូវចលនាកុម្មុយនិស្តក្នុងប្រទេសកម្ពុជា និងឡាវ (ពោលគឺក្រុមខ្មែរក្រហម និងប៉ៈថេតឡាវ)។ ត្រឹមឆ្នាំ១៩៧៣ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនក៏ត្រូវបង្ខំដកខ្លួនចេញពីសង្គ្រាមដែលបន្សល់ទុកឱ្យវៀតណាមខាងត្បូងប្រយុទ្ធតតាំងនឹងកម្លាំងខាងជើងតែម្នាក់ឯង។
សង្គ្រាមវៀតណាមបានបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ហើយវៀតណាមខាងត្បូងត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នមួយរយៈ។ ប្រទេសវៀតណាមត្រូវបានបង្រួបបង្រួមជាប្រទេសតែមួយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ ដោយមានឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាមរហូតមកដល់សព្វថ្ងៃ។[8]