សហរដ្ឋអាមេរិក
From Wikipedia, the free encyclopedia
សហរដ្ឋអាមេរិក (ស.រ.អ. ឬជាភាសាអង់គ្លេស៖ United States of America) អាចហៅខ្លីបានថា អាមេរិក ឬ សហរដ្ឋ គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង។ ប្រទេសនេះមានរដ្ឋចំនួន ៥០ និងមណ្ឌលសហព័ន្ធមួយ។ រដ្ឋចំនួន ៤៨ និងមណ្ឌលសហព័ន្ធជាប់គ្នាជាដីតែមួយផ្ទាំង ស្ថិតនៅផ្នែកកណ្ដាលនៃទ្វីបអាមេរិកខាងជើង ចន្លោះមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក ប៉ែកខាងជើងជាប់ជាមួយប្រទេសកាណាដា និងខាងត្បូងជាប់ជាមួយប្រទេសមិកស៊ិក។ អាឡាស្កា ជារដ្ឋមួយស្ថិតប៉ែកពាយ័ព្យនៃទ្វីបអាមេរិកខាងជើង ខាងកើតជាប់នឹងប្រទេសកាណាដា និងខណ្ឌពីប្រទេសរុស្ស៊ីដោយច្រកសមុទ្រប៊េរីង។ រដ្ឋហាវៃ គឺជាប្រជុំកោះមួយស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏នៅមានអាណាខេត្តចំណុះ ឬ តំបន់នៅលើកោះដាច់ស្រយាលមួយចំនួនទៀត នៅលើសមុទ្រការ៉ាអ៊ីប និងមហាសមុទ្រប៉ាស៊ីហ្វិក។
United States of America | |
---|---|
ទីតាំងសហរដ្ឋអាមេរិក (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | វ៉ាស៊ីនតោន 38°53′N 77°01′W |
ទីក្រុងធំបំផុត | ទីក្រុងញូវយ៉ក 40°43′N 74°00′W |
ភាសាផ្លូវការ | គ្មាននៅកម្រិតសហព័ន្ធ[ស 1] |
ភាសាជាតិ | ភាសាអង់គ្លេស |
ក្រុមជនជាតិ (ឆ្នាំ ២០១៩)[7] | តាមពូជសាសន៍៖
|
សាសនា (ឆ្នាំ ២០២១)[8] |
|
រដ្ឋាភិបាល | រដ្ឋសហព័ន្ធប្រធានាធិបតីនិយម សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ |
ចូ បៃដិន (ប) | |
- អនុប្រធានាធិបតី | កាម៉ាឡា ហារីស (ប) |
- ប្រធានសភា | ឃេវិន ម៉ាកខាទី (ស) |
- ប្រធានតុលាការកំពូល | ចន រ៉ូប៊ឺតស៍ |
នីតិបញ្ញត្តិ | សភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យ ពីចក្រភពអង់គ្លេស | |
- ប្រកាស | ៤ កក្កដា ១៧៧៦ |
- សម័យសហព័ន្ធ | ១ មីនា ១៧៨១ |
- សន្ធិសញ្ញាទីក្រុងប៉ារីស | ៣ កញ្ញា ១៧៨៣ |
- ប្រកាសរដ្ឋធម្មនុញ្ញ | ២១ មិថុនា ១៧៨៨ |
- ការទទួលស្គាល់រដ្ឋចុងក្រោយបង្អស់ | ២១ សីហា ១៩៥៩ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៩,៨៣៣,៥២០ គ.ម២ (ទី៣) |
- ផ្ទៃទឹក (%) | ៤.៦៦ (គិតត្រឹមឆ្នាំ២០១៥)[9] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៣៣៣,២៨៧,៥៥៧[10] |
- ជំរឿន (ឆ្នាំ ២០២០) | ៣៣១,៤៤៩,២៨១[ស 2][11] (ទី៣) |
- ដង់ស៊ីតេ | ៣៣.៦ នាក់/គ.ម២ (ទី១៨៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ២៥.០៣៥ ទ្រីលានដុល្លារ[12] (ទី២) |
- ក្នុងម្នាក់ | ៧៥,១៨០ ដុល្លារ[12] (ទី៨) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ២៥.០៣៥ ទ្រីលានដុល្លារ[12] (ទី១) |
- ក្នុងម្នាក់ | ៧៥,១៨០ ដុល្លារ[12] (ទី៧) |
ជីនី (២០២០) | ៤៦.៩[13] ខ្ពស់ |
HDI (២០២១) | ០.៩២១[14] ខ្ពស់ណាស់ · ទី២១ |
រូបិយវត្ថុ | ដុល្លារអាមេរិក ($) (USD) |
ល្វែងម៉ោង | UTC−៤ ទៅ −១២, +១០, +១១ |
- រដូវក្តៅ (DST) | UTC−៤ ទៅ −១០[ស 3] |
ទម្រង់កាលបរិច្ឆេទ |
|
បណ្ដាញចែកចាយអគ្គិសនី | ១២០ V–៦០ Hz |
ទិសបើកបរ | ស្តាំ[ស 4] |
កូដហៅទូរស័ព្ទ | +១ |
កូដ ISO 3166 | US |
ជាមួយនឹងផ្ទៃដីសរុប ៩,៨៣៣,៥២០ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ៣៣៣ លាននាក់[ស 5] សហរដ្ឋអាមេរិកជាប្រទេសធំជាងគេលំដាប់ទី ៣ និងមានប្រជាជនច្រើនជាងគេទី ៣ នៅលើពិភពលោក។ សហរដ្ឋអាមេរិក គឺជាប្រជាជាតិមានប្រជាជនចម្រុះជាតិសាសន៍និងពហុវប្បធម៌ច្រើនជាងគេលើពិភពលោក ដែលជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ចូលមកកាន់សហរដ្ឋអាមេរិកជាច្រើនសតវត្សមកនេះ។ សេដ្ឋកិច្ចសហរដ្ឋអាមេរិក គឺឈរនៅលំដាប់ទី ១ លើពិភពលោក។ បើគិតតាមឆ្នាំ២០០៨ ផលទុនជាតិសរុប (GDP) របស់សហរដ្ឋអាមេរិក មានប្រមាណជា ១៤,៣ កោដិលានដុល្លារ (ដែលប្រមាណជា ២៣% នៃ GDP និងជិត ២១% នៃអំណាចទិញ (PPP) ពិភពលោក)។
ប្រទេសនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋដំបូងបង្អស់ចំនួន ១៣ នៃអាណានិគមអង់គ្លេស ដែលស្ថិតនៅតាមបណ្ដោយឆ្នេរមហាសមុទ្រអាត្លង់ទិក នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែលជាថ្ងៃប្រកាសឯករាជភាព ដើម្បីធ្វើការទាមទារឯករាជ្យរបស់ពួកគេ ពីពួកអាណានិគមអង់គ្លេស និងបង្កើតសាមគ្គីភាពរួមគ្នាជាធ្លុងមួយ។ បណ្ដារដ្ឋដែលបានធ្វើការបះបោរ បានទទួលជ័យជម្នះលើពួកអង់គ្លេស នៅក្នុងសង្គ្រាមបដិវត្តអាមេរិក ដែលជាជ័យជម្នះលើកទី១ នៃសង្គ្រាមរបស់ជនក្រោមអាណានិគមដើម្បីឯករាជ្យ។ តាមរយៈសន្និបាតក្រុងហ្វីឡាដែលហ្វៀ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៧៨៧ បានសម្រេចអនុម័តបង្កើតឡើងនូវរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ ដែលការផ្ដល់សច្ចាប័ននេះ គឺធ្វើឡើងក្រោយរយៈពេលប៉ុន្មានឆ្នាំ ដែលផ្នែកនៃបណ្ដារដ្ឋមួយទាំងនោះ ស្ថិតនៅក្រោមសាធារណរដ្ឋតែមួយ ដោយមានការគ្រប់គ្រងដ៏ខ្លាំងពីរដ្ឋាភិបាលកណ្ដាល។ The Bills of Right ត្រូវបានបង្កើតឡើងដោយ ១០មាត្រា ធានាដល់សិទ្ធិសេរីភាពស៊ីវិលមូលដ្ឋានជាច្រើន ដែលត្រូវបានផ្ដល់សច្ចាប័ននៅឆ្នាំ១៧៩១។
នៅសតវត្សទី១៩ សហរដ្ឋអាមេរិកបានទទួលទឹកដីប្រទេសបារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និងរុស្ស៊ី ហើយថែមទាំងបានធ្វើការបង្រួបបង្រួមជាមួយសាធារណរដ្ឋតិចសាស និងសាធារណរដ្ឋហាវៃទៀតផង ។ ជម្លោះរវាងបណ្ដារដ្ឋកសិកម្មនៅភាគខាងត្បូង និងបណ្ដារដ្ឋឧស្សាហកម្មនៅភាគខាងជើង លើបញ្ហាសិទ្ធិ និងច្បាប់ស្ដីពីទាសភាព បានបង្កឱ្យមានសង្គ្រាមស៊ីវិល ឬ សង្គ្រាមបំបែកស្រុកនៅអាមេរិក ក្នុងទសវត្សឆ្នាំ ១៨៦០ ។ ទីបំផុតទៅ ពួកខាងជើងបានទទួលជ័យជម្នះ បានធ្វើឱ្យសហរដ្ឋអាមេរិករក្សាបាននូវឯកភាព និងលុបបំបាត់ចោលច្បាប់ទាសភាពនៅសហរដ្ឋអាមេរិកទាំងមូល។ សង្គ្រាមអេស្ប៉ាញ-អាមេរិក និងសង្គ្រាមលោកលើកទី១ បានបង្ហាញឱ្យឃើញថាសហរដ្ឋអាមេរិក ជាមហាអំណាចយោធាមួយលើពិភពលោក។ សង្គ្រាមលោកលើកទី២ នៅឆ្នាំ ១៩៤៥ សហរដ្ឋអាមេរិកជាប្រទេសទី១ ដែលមានអាវុធនុយក្លេអ៊ែរ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកមួយនៃអង្គការណាតូ។ ក្រោយសង្គ្រាមត្រជាក់ និងការដួលរលំនៃសហភាពសូវៀត បានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាកំពូលមហាអំណាចតែមួយគត់។ នៅវិស័យយោធា សហរដ្ឋអាមេរិកបានចំណាយជាង ៥០% នៃវិស័យយោធាទាំងអស់លើពិភពលោក និងភាពនាំមុខគេទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។