ព្រឹទ្ធសភាកម្ពុជា
From Wikipedia, the free encyclopedia
ព្រឹទ្ធសភាកម្ពុជា គឺជាសភាជាន់ខ្ពស់នៃសភាតំណាងរាស្ត្រកម្ពុជា។ ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិដែលមានសមាជិកចំនួន ៦២ រូប ដោយក្នុងនោះមានសមាជិកចំនួន ៥៨ រូបត្រូវបានបោះឆ្នោតជ្រើសរើសជារៀងរាល់ ៦ ឆ្នាំម្តង ដោយក្រុមប្រឹក្សាឃុំ-សង្កាត់ មកពី ២៤ ខេត្តនៃប្រទេសកម្ពុជា និងសមាជិករដ្ឋសភា។ ចំពោះសមាជិកជ្រើសតាំងវិញគឺត្រូវបានព្រះមហាក្សត្រតែងតាំងសមាជិកចំនួនពីររូប ខណៈរដ្ឋសភាជ្រើសតាំងសមាជិកពីររូបបន្ថែមទៀត ដែលនាំឱ្យចំនួនសមាជិកព្រឹទ្ធសភាសរុបមានចំនួន ៦២ រូប។ ព្រឹទ្ធសភាបំពេញតួនាទីរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ព្រឹទ្ធសភាត្រូវបានដឹកនាំដោយប្រធានព្រឹទ្ធសភាម្នាក់ ដែលបច្ចុប្បន្នកាន់ដោយសម្ដេចហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជា និងមានអនុប្រធានពីររូបទៀតជាជំនួយការ។
ព្រឹទ្ធសភា Senate | |
---|---|
និតិកាលទី៥ | |
ប្រភេទ | |
ប្រភេទ | សភាជាន់ខ្ពស់ |
ថ្នាក់ដឹកនាំ | |
ប្រធាន | ហ៊ុន សែន, គបក ចាប់តាំងពី ៣ មេសា ២០២៤ |
អនុប្រធានទី១ | ប្រាក់ សុខុន, គបក ចាប់តាំងពី ៣ មេសា ២០២៤ |
អនុប្រធានទី២ | អ៊ុច បូររិទ្ធ, គបក ចាប់តាំងពី ៣ មេសា ២០២៤ |
រចនាសម្ព័ន្ធ | |
អសនៈ | ៦២ |
ក្រុមនយោបាយ | សមាជិកជាប់ឆ្នោត (៥៨)
សមាជិកជ្រើសតាំង (៤)
|
ការបោះឆ្នោត | |
ការបោះឆ្នោតចុងក្រោយ | ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ |
ការបោះឆ្នោតបន្ទាប់ | នៅ ឬមុនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០៣០ |
ទីប្រជុំ | |
គេហទំព័រ | |
www.senate.gov.kh |
សម័យប្រជុំព្រឹទ្ធសភាលើកទី១ បានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ហើយការបោះឆ្នោតលើកទី១ បានធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦។ ព្រឹទ្ធសភានីតិកាលទីប្រាំ និងបច្ចុប្បន្ន ត្រូវបានព្រះករុណា ព្រះបាទសម្ដេចនរោត្តម សីហមុនី បើកសម័យប្រជុំនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។[1]
ការបោះឆ្នោតព្រឹទ្ធសភាបន្ទាប់នឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០៣០។