From Wikipedia, the free encyclopedia
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការនយោបាយ និងសេដ្ឋកិច្ចមួយនៃបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ។ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ សីហា ឆ្នាំ១៩៦៧ ដោយរួមមានប្រទេសហ្វីលីពីន ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីជានិមិត្តិរូបនៃសាមគ្គីភាពប្រឆាំងនឹងការរីកសាយនៃលិទ្ធិកុម្មុយនិស្ត នៅប្រទេសវៀតណាម និងកុបកម្មនានានៅតាមបណ្តោយព្រំដែនរបស់ប្រទេសខ្លួន ។ បន្ទាប់ពីជំនុំកំពូលបាលី ឆ្នាំ១៩៧៦ អង្គការនេះបានបង្កើតនូវកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមួយ ដែលជួបប្រទះការជាប់គាំក្នុងកំឡុងពាក់កណ្ដាលទសវត្សរ៍ទី៨០ ហើយបានដំនើរការឡើងវិញក្នុងរូបភាពជាគម្រោងសំនើតំបន់ពាណិជ្ជកម្មសេរី ថ្នាក់តំបន់មួយ។ ប្រទេសជាសមាជិកទាំងអស់នេះ ជួបគ្នាជារៀងរាល់ឆ្នាំ។
Headquarters | Jakarta,a Indonesia |
---|---|
Working language |
|
Membership | 2 observers
|
មេដឹកនាំ | |
- Secretary General | Le Luong Minh[2] |
- Summit Presidency | Brunei[3] |
ស្ថាបនកម្ម | |
- Charter | 16 December 2008 |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | គ.ម២ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ 2010) | 601 million |
- ដង់ស៊ីតេ | 135 នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ 2010) |
- សរុប | US$ 3.084 trillion[4] |
- ក្នុងម្នាក់ | US$ 5,131 |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ 2010) |
- សរុប | US$ 1.800 trillion |
- ក្នុងម្នាក់ | US$ 2,995 |
HDI (2011) | 0.625b មធ្យម |
រូបិយវត្ថុ | |
ល្វែងម៉ោង | UTC+9 to +6:30 (ASEAN) |
កូដហៅទូរស័ព្ទ | |
ដែនកម្រិតខ្ពស់ | |
គេហទំព័រ | |
|
អាស៊ានបានបង្កើតឡើងដោយរដ្ឋចំនួន៥ ដែលភាគច្រើនជាប្រទេសនៅក្នុងតំនប់អាស៊ីអាគ្នេយ៍ទឹកលិច : ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងថៃឡង់ដ៍ ។
ប្រទេសប្រុយណេ បានចូលជាសមាជិកអាស៊ាន ៦ថ្ងៃបន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅថ្ងៃ៨ មករា ឆ្នាំ១៩៨៤ ។
រដ្ឋនៅក្នុងតំនប់អាស៊ីអាគ្នេយ៍ដីគោក ដូចជា វៀតណាម, ឡាវ និងភូមា ត្រូវបានអនុញ្ញាត្តិចូលជាសមាជិកនៅពេលក្រោយ ។ វៀតណាមបានចូលក្នុងអាស៊ាននៅថ្ងៃទី ២៨ កក្ដដា ឆ្នាំ១៩៩៥ ។ ប្រទេសឡាវ និងភូមា ត្រូវបានអនុញ្ញាត្តិចូលទៅក្នុងអាស៊ាននៅថ្ងៃទី២៣ កក្ដដា ឆ្នាំ១៩៩៧ ។ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកថ្មីស្រឡាង នៅពេលដែលខ្លួនត្រូវបានអនុញ្ញាត្តិនៅថ្ងៃទី ៣០ មេសា ឆ្នាំ១៩៩៩ ។
អាស៊ានត្រូវបានចុះហត្ថលេខា បង្កើតឡើងដោយប្រទេស៥ នៅទីក្រុងបាងកក ដែលរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ កាលពីថ្ងៃ ទី ០៨ ខែសីហា ឆ្នាំ ១៩៦៧។
ប្រទេសដែលបានចូលជាសមាជិកថ្មីនៃអាស៊ានជាបន្តបន្ទាប់មាន៖
សមាគមនេះមាននិមិត្តសញ្ញាទៅតាមលក្ខណៈនៃប្រទេសក្នុងតំបន់ដែលមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោម៖
គោលដៅបង្កើតអាស៊ានគឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើស្មារតីស្មើភាពលើវិស័យ៖
អាស៊ានបានចេញគោលការណ៍ជាច្រើនទៀត បន្ទាប់ពី ឆ្នាំ១៩៦៧មក៖
ZOPFAN: Zone of Peace, Freedom and Neutrality
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ១៩៧១ ZOPFAN ត្រូវបានបង្កើតឡើងនៅទីក្រុងកូឡាឡុំពួ។
TAC: Treaty of Amity and Cooperation
ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៦ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ បានត្រូវគេចុះហត្ថលេខា ក្រោយពេលដែលឥណ្ឌូចិនទាំងមូលធ្លាក់ក្រោមការដឹងនាំរបស់ពួកកុំមុយនីស។
គោលដៅនៃសន្ធិសញ្ញានេះ គឺដើម្បីរក្សាសន្តិភាព មិត្តភាពយឺនយូរ និងសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រជាជននៅក្នុងរង្វង់អាស៊ានដែលនាំទៅដល់សុពលភាព សាមគ្គីភាពរវាងគ្នា និងគ្នា។
ក្នុងទំនាក់ទំនងរវាងគ្នា និងគ្នា សមាជិកអាស៊ាន មានគោលការណ៍ដូចតទៅ៖
AFTA: Asean Free Trade Area
ថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៩៣ AFTA បានត្រូវប្រកាសបង្កើតជាផ្លូវការ។ ដំណាក់ដំបូង AFTA មានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី។ ការបង្កើតAFTAក៏មានគោលបំណងទាក់ទាញវិនិយោគទុន និងការរកផ្សារនៅតំបន់ឥណ្ឌូចិនផងដែរ។ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី២៧ នៅ ទីក្រុងបាងកក ពីថ្ងៃទី២២ ដល់២៣ ខែកក្កដា ឆ្នាំ ១៩៩៤ បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់សាជាថ្មីពីទិសដៅនាំAFTA៖
នៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមប្រឹក្សាAFTA ដែលមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួមក្នុងសន្និសីទកាសែត ដែលមានជាអាទិ៖
ក្រៅពីកិច្ច្កការទាំងឡាយខាងលើអស៊ានក៏មានកិច្ចប្រជុំផ្សេងដែលមានលក្ខណៈទៀងទាត់ផងដែរដែលត្រូវប្រារព្វ។ទាំងនេះ គឺជាកិច្ចប្រជុំគណៈរដ្ខមន្រ្តីនិគណៈកម្មាធិការតូចៗកិច្ចប្រជុំភាគច្រើនផ្តោតទៅលើប្រធានបទជាក់លាក់ដូចជាការការពារ,បរិ ស្ថាននិងត្រូវបាបចូលរូបដោយអគរដ្ខទូតដែលតំងអោយមន្រ្តីរដ្ដាភិបាល
ARF: ASEAN Regional Forum
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៤ បានប្រកាសការបង្កើតARFនេះឡើងជាផ្លូវការ។ ក្នុងបំណងរឹតចំណងមេត្រីភាពក្នុងបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីភិច។ បច្ចុប្បន្ននេះ អាស៊ានមិនត្រឹមតែជាសមាគមមួយដែលមានទិសដៅធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារនយោបាយ និងសន្តិសុខផងដែរ។ ARFមានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដោយការចរចានានាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់៕
Another three អាស៊ាន បូកបីគឺជាអាស៊ានមួយដែលផ្តោតទៅលើការប្រជុំរវាងអស៊ាន និងបណ្តាប្រទេសផ្សេងៗទៀតចិន,ជប៉ុន,កូរ៉េខាងត្បូង,និងជាមួយ អាស៊ានរបស់ខ្លួនដែលត្រូវបានប្រារព្វក្នុងកំឡុងពេលដែលអាស៊ានបញ្ជូនទៅ។ រហូតមលដល់ពេលបច្ចុប្បន្ននេះមានសមាជិកមូយចំនួន នៅមិនទាន់បានបង្កើតនូវតំបន់សេដ្ឌកិច្ចសេរីនៅឡើយនោះទេ (ហ្វេសធីអេ),កិច្ចប្រជុំរបស់ហ្វេសធីអេរបស់ពូកគេនិងត្រូវប្រារព្វឡើង នៅចុងឆ្នាំ២០១២ខាងមុងនេះ។
Asia-Europ-Meeting ការប្រជុំអាស៊ីអឺរ៉ុប(អេអេសអ៊ីអឹម)គឺជាដំនើរការនៃកាពភាក្សាមួយជាផ្លូវការដែលបានចាប់ផ្តើមឡើងនៅក្នុឆ្នាំ១៩៩៦ជាមួយនិង ការរឹតចំណងសហប្រតិបត្តការរវាងបណ្តាប្រទេសទាំងឡាយនៅក្នុងអឺរ៉ុបនិអាស៊ី,ជាពិសេសនោះសមាជិករបសសហភាពអឺរ៉ុប និងអាស៊ី។អាស៊ានត្រូវបានតំនាងដោយរដ្ឋលេខាធិការ។ជាដៃគូមួយក្នុងចំណោមដៃគូរ៤៥របស់អេអេសអ៊ីអឹម។វាជាការតែងតាំ ងតំនាងដើម្បីអង្គុយលើកៅអីបរទេសរបស់មូលនិធិអាស៊ីអឹរ៉ុប(អេអេសអ៊ីហ្វេស)។
ASEAN-Russia Summit កិច្ចប្រជុំកំពុលរបស់រ៉ូស៊ីអាស៊ានគឺជាកិច្ចប្រជុំរបស់សមាជិកមេដឹកនាំរដ្ឋឬប្រទេសប្រចាំឆ្នាំជាមួនិងប្រធានាធិបបតីរបស់ទេសរ៉ូស៊ី។
ASEAN Foreign Ministers Meeting កិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាននិងត្រូវបានប្រារព្វឡើងនៅក្នុងទីក្រុងបាលីពីថ្អទី១៦ដល់ថ្ងៃទី២៣ខែកក្កដា២០១១។ ប្រទេសឥណ្ឌូនេស៊ីនិងស្ន៊សុំអោយបង្កើតការអ្វើដំនើររួមមួយក្នុងតំបន់របស់អាស៊ី។
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.