បក្សកុម្មុយនីស្តកម្ពុជា
គណបក្សកុម្មុយនិស្តនៅប្រទេសកម្ពុជា / From Wikipedia, the free encyclopedia
បក្សកុម្មុយនីស្តកម្ពុជា (ហៅកាត់ថា ប.ក.ក.) ឬអាចហៅម្យ៉ាងទៀតថា បក្សកុម្មុយនីស្តខ្មែរ (ភាសាបារាំង៖ Parti communiste du Kampuchéa)[8] គឺជាគណបក្សកុម្មុយនីស្តមួយនៅប្រទេសកម្ពុជា។ មេដឹកនាំបក្ស (ឬប្រធានបក្ស) គឺប៉ុល ពត ចំណែកឯអ្នកគាំទ្របក្សវិញគឺត្រូវបានគេស្គាល់ឈ្មោះជាទូទៅថាខ្មែរក្រហម។ បង្កើតឡើងដំបូងនៅឆ្នាំ១៩៥១ សមាជិកគណបក្សនេះត្រូវបានបែងចែកទៅជាបក្សពួកនិយមចិន និងនិយមសូវៀតនៅអំឡុងឆ្នាំ១៩៦២។ ប.ក.ក. បានចាត់ទុកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ជាកាលបរិច្ឆេទបង្កើតបក្សខ្លួនឡើងដោយកាលនុះមានឈ្មោះថា គណបក្សពលករកម្ពុជា (បារាំង៖ Parti ouvrier du Kampuchéa) ហើយដល់ឆ្នាំ១៩៦៦ ទើបបានប្តូរឈ្មោះមក"បក្សកុម្មុយនីស្ត"។[4]
បក្សកុម្មុយនីស្តកម្ពុជា Parti communiste du Kampuchéa | |
---|---|
ស្ថាបនិក | សឺន ង៉ុកមិញ ទូ សាមុត |
អង្គលេខាធិការបក្ស | ប៉ុល ពត |
លេខាធិការបក្សរង | នួន ជា |
បង្កើត | ២៨ មិថុនា ១៩៥១ |
រំលាយ | ៦ ធ្នូ ១៩៨១ |
ផ្ដាច់ចេញ | គណបក្សកុម្មុយនិស្តឥណ្ឌូចិន |
បក្សស្នង | គណបក្សកម្ពុជាប្រជាធិបតេយ្យ |
ស្លាបយុវជន | សម្ព័ន្ធយុវកុក |
មនោគមវិជ្ជា | កុម្មុយនីស្តនិយម |
គោលជំហរនយោបាយ | ឆ្វេងនិយម[6][7] |
ពណ៌ផ្លូវការ | ក្រហម |
ទង់គណបក្ស | |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
ក្រោយពីបានបង្កើតឡើងមក បក្សមួយនេះគឺបានដំណើរការជាគណបក្សនយោបាយសម្ងាត់ ហើយបានឡើងគ្រប់គ្រងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៥ និងប្តូរឈ្មោះប្រទេសមកកម្ពុជាប្រជាធិបតេយ្យ។ បក្សនេះត្រូវបាត់បង់អំណាចទៅវិញនៅក្នុងឆ្នាំ១៩៧៩ ដោយសារតែសមាជិកឆ្វេងនិយមរបស់ខ្លួនមួយចំនួនមិនពេញចិត្តទៅនឹងគោលនយោបាយរបស់ប៉ុល ពត និងដោយសារការចូលធ្វើអន្តរាគមន៍ឈ្លានពានពីកងកម្លាំងយោធាវៀតណាម ហើយជាលទ្ធផល របបសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏លេចឡើង។ គណបក្សនេះត្រូវបានរំលាយចោលជាផ្លូវការនៅឆ្នាំ១៩៨១ ដោយមានគណបក្សកម្ពុជាប្រជាធិបតេយ្យជាគណបក្សស្នងបន្ត។