ព្រះកែវហ្វាទី១
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ព្រះកែវហ្វាទី១ ឬ ពញ្ញាញោម (អង់គ្លេស: Preah Keo Fa I) or (Ponhea Nhoum) (ប្រ.ស|គ.ស ១៥៧៩-១៦០២) រជ្ជកាលគ្រងរាជ (គ.ស ១៦០០-១៦០២) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីស្រីសន្ធរ ព.សករាជ ២១៤៤ ត្រូវនិង គ.សករាជ ១៦០០ ត្រូវនិង មហាសករាជ ១៥២៣ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេចព្រះកែវហ្វារាមាធិបតី" ។ ពញ្ញាញោម ទ្រង់ជាបុត្រាពៅ នៃ ព្រះសត្ថាទី១ ដែលបានឡើងសោយរាជបន្តពី ព្រះបរមរាមាទី៣ នៃអង្គ ពញ្ញាអន ដែលសោយទីវង្គត់ដោយការលបធ្វើឃាត ដើម្បីដណ្ដើមរាជបល្ល័ង ។[1]
ព្រះកែវហ្វាទី១ | ||||
រជ្ជកាល | ១៦០០-១៦០២ | |||
គ្រងរាជ | ១៦០០ | |||
រាជសម័យ | សម័យកាលស្រីសន្ធរ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះកែវហ្វារាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | បរមរាមាទី៣ | |||
រាជបន្ត | បរមរាជាទី៤ | |||
សន្តិវង្ស | រាជវង្សលង្វែក | |||
ប្រសូត្រ | ១៥៧៩ | |||
បុត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ១៦០២ | |||
ជំនឿសាសនា | មិនមានជំនឿលើសាសនា |
National Social Crisis
អំឡុងពេលដែល ព្រះកែវហ្វាទី១ ក្លាយជាអង្គព្រះមហាក្សត្រនៃកម្ពុជា ទ្រង់មិនខ្វល់ពីរាជកិច្ចព្រះនគរ និង ការប្រតិបត្តិគោរពសាសនា នោះទេ ទ្រង់សព្វព្រះរាជព្រទ័យ ទៅលើល្បែងអបាយមុខទាំងពួង និងមានចំណូលចិត្ត ដើរកំសាន្ត និង បរបាញ់សត្វ ដោយបែបនេះហើយ មន្ត្រីមួយចំនួនបានឃុតឃិតគ្នាកេងប្រវ័ញ្ញ ប្រើសិទ្ធអំណាចជាមន្ត្រីគាបសង្កត់លើប្រជានុរាស្ត្រ និង ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ។ ភាពមិនខ្វាយខ្វល់កិច្ចការព្រះនគរ របស់អង្គព្រះមហាក្សត្រ ធ្វើឱ្យប្រទេសជាតិទាំងមូលបានធ្លាក់ចូលក្នុងភាពអណាធិតបតេយ្យ និង បានធ្វើឱ្យប្រទេសជាតិមានវិបិត្តសង្គមយ៉ាងធ្ងន់ធ្ងរ ដោយប្រជានុរាស្ត្រ មិនអាចទ្រាំនិងការគៀបសង្កត់ពីក្រុមមន្ត្រី ដែលមានអំណាចបាន ប្រជានុរាស្ត្របានចាប់ផ្ដើមប្រមូលផ្ដុំតាមតំបន់របស់ខ្លួនបង្កើតការបះបោរពាសពេញផ្ទៃប្រទេសផងដែរ ។[2]
Military coup d'état
អំឡុងពេលដែល ព្រះកែវហ្វាទី១ បានគ្រងរាជបានពេញមួយឆ្នាំ ប្រទេសកម្ពុជាបានធ្លាក់ក្នុងវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរដូចនេះហើយ ព្រះទេវីក្សត្រី ដែលជាមហេសី ព្រះសត្ថាទី១ ដែលមានបុត្រជាអង្គ ពញ្ញាតន់ និងត្រូវជាបងថ្លៃ ព្រះស្រីសុរិយោពណ៌ បានចេញព្រះរាជអយ្យការ ដែលមានន័យថា សេចក្ដីថ្លែងការណ៍ពីឧត្តមក្រុមប្រឹក្សារាជបល្ល័ង បានស្នើសុំទៅស្ដេចសៀមក្រុងស្រីអយុធ្យា ព្រះនាម ព្រះចៅនរេ (Prea Chau Nores) ដោយសុំយាង ព្រះស្រីសុរិយោពណ៌ ដែលស្ដេចសៀមអង្គនេះបានចាប់ធ្វើជាចំណាត់ខ្មាំង អំឡុងពេលដែលវាយបែកបន្ទាយក្រុងលង្វែក សុំឱ្យមកគ្រប់គ្រងជាព្រះមហាក្សត្រនៅកម្ពុជាវិញ ដើម្បីលើកស្ទួយដល់ព្រះពុទ្ធសាសនាឡើងវិញ ឧត្ដមក្រុមប្រឹក្សា និងទទួលយកការប្រតិបត្តិគោរពទៅតាមពុទ្ធសាសនាថេរវាទ (Theravada Buddhism) របស់ព្រះចៅក្រុងសៀម ។ ស្ដេចសៀម ព្រះចៅនរេ បានយល់ព្រមតាមសំណើរ ដោយថ្វាយពលចំនួន ៥០០០ (៥ពាន់នាក់) ទៅស្រីសុរិយោពណ៌ ប៉ុន្តែទ្រង់នៅតែរក្សាទុកនៅក្រុមគ្រួសារនៃរាជវង្សស្ដេចកម្ពុជាមួយចំនួន ដើម្បីគម្រាមគំហែងមិនឱ្យក្សត្រកម្ពុជាមានឱកាសលើកទ័ពទៅដណ្ដើមទឹកដីសៀមវិញនោះទេ ស្ដេចសៀមបានរក្សាទុកបុត្រាចំនួនពីរអង្គរបស់ ព្រះស្រីសុរិយោពណ៌ ដើម្បីធ្វើជាចំណាត់ខ្មាំងដដែល ដែលបុត្រទី១ ព្រះនាម ជ័យជេស្ឋា និង បុត្រទី២ ព្រះនាម ឧទ័យរាជា ។ ស្រីសុរិយោពណ៌ ដែលត្រូវជាសម្ដេចមារ (ពូ) របស់ព្រះកែវហ្វាទី១ បានចាប់ផ្ដើមប្រមូលទ័ព និង បានតាំងរាជធានីថ្មីរបស់ខ្លួន មួយនៅ កោះស្លាកែត ខេត្តកណ្ដាល ក្នុងឆ្នាំ ១៦០១ នៃគ.សករាជ ដើម្បីត្រៀមធ្វើរដ្ឋប្រហារយោធា ដើម្បីទម្លាក់ ព្រះកែវហ្វាទី១ ចេញពីព្រះរាជបល្ល័ង ។ ដោយប្រជានុរាស្ត្រ មិនពេញចិត្តនិងការគ្រប់គ្រងរបស់ព្រះរាជា ដែលគ្មានទសពិធរាជធម៌ ដែលមានន័យថា ជាគុណធម៌ ទាំង១០ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តដើម្បីដឹកនាំរដ្ឋ ដូចនេះ ប្រជានុរាស្ត្រ និង ក្រុមបះបោរជាច្រើនក្រុម បានសម្រេច ចុះចូលនិង ព្រះស្រីសុរិយោពណ៌ ដើម្បីគាំទ្រទ្រង់ជា ព្រះមហាក្សត្រ ។ រដ្ឋប្រហារយោធា បានចាប់ផ្ដើម ដោយ ព្រះស្រីសុរិយោពណ៌ បាត់ចាត់ឱ្យ តេជោមាស លើកទ័ព ពីសំរោងទង (បច្ចុប្បន្ន: កំពង់ស្ពឺ) ចំនួន ២៦,០០០ (ជាង២មុឺននាក់) បើកការវាយប្រហារទៅលើកងទ័ព ព្រះកែវហ្វាទី១ នៅសមរភូមិចតុមុខ ដែលមានចំនួន ១៥,០០០ (ជាង១មុឺននាក់) ដឹកនាំដោយមេទ័ពនាម ពញ្ញាកែវ ។ ចម្បាំងបានផ្ទុះឡើង តេជោមាស បានចាត់កងទ័ពជា ៦ច្រក ឱ្យវាយក្ដោប កងទ័ព ព្រះកែវហ្វា ជារាង្គស្នែងក្របី នៅទីបំផុត កងទ័ពរបស់ ព្រះកែវហ្វា ដែលដឹកនាំដោយ ពញ្ញាកែវ ត្រូវបានកំចាត់ចោលគ្មានសល់ នៅចតុមុខ រីឯកងការពាររាជវាំង នៅស្រីសន្ធរ ដែលក្រោមការត្រួតត្រារបស់ ទេវីក្សត្រី បានចាប់ខ្លួន ព្រះកែវហ្វាទី១ យកទៅថ្វាយ ព្រះស្រីសុរិយោពណ៌ នៅក្រុងស្លាកែត ដើម្បីសម្រេចការវិនិច្ឆ័យទោស នៅទីបំផុត ព្រះកែវហ្វាទី១ ត្រូវព្រះស្រីសុរិយោពណ៌ ដាក់ទោសប្រហារជីវិត ដោយពាក់ព័ន្ធនិងការលបធ្វើឃាតអតីតព្រះមហាក្សត្រ នៃអង្គ ពញ្ញាអន ដែលជាបុត្រាពៅ នៃ ព្រះបរមរាជាទី២ ក្នុងឆ្នាំ ១៦០២ នៃគ.សករាជ ។[3]
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
ព្រះកែវហ្វាទី១ (គ.ស ១៥៧៩-១៦០២) | ||
មុនដោយ បរមរាមាទី៣ |
រាជាណាចក្រកម្ពុជា ១៦០០-១៦០២ |
តដោយ បរមរាជាទី៤ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.