ខេត្តកណ្ដាល

ខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia

ខេត្តកណ្ដាលmap
Remove ads

កណ្តាល (ការបញ្ចេញសំឡេងខ្មែរ: [kɑnn'daːl], អានថា: កន់'ដាល) គឺជាខេត្តនៃប្រទេសកម្ពុជាដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។ ខេត្តកណ្តាល បានបង្ហាញថា មានសក្ដានុពលជាច្រើនដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ ជាដែលវិស័យគោលចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តទទួលបានការរីកចម្រើន។ រីឯសម្រាប់ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកណ្ដាលគឺជា ខេត្តមានផ្លូវជាតិធំសំខាន់ៗជាច្រើន សម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា។ ខេត្តកណ្ដាល ក៏មានស្ពានធំៗឆ្លងទន្លេផងដែរ នឹងមាន ព្រលានយន្តហោះកម្រិតអន្តរជាតិមួយ១កន្លែងផងដែរ។ កសិកម្ម និងការនេសាទ គឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះផងដែរ។ ខេត្តមានព្រំដែន

  • ខាងកើតជាប់ខេត្តព្រៃវែង
  • ខាងត្បូងជាប់ ខេត្តតាកែវ
  • ខាងកើតឈៀងខាងជើងជាប់ ខេត្តកំពង់ចាម
  • ខាងកើតឈៀងខាងត្បូងជាប់នឹង វៀតណាមទីរួមខេត្ត គឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម ខាងត្បូងនៃ[ភ្នំពេញ]។ កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមានស្រុកចំនួន១១ ក្រុង១ ឃុំ១៤​៧ ភូមិចំនួន១០៨៧ និង១៤៧សង្កាត់ មានប្រជាជនចំនួន ១០៧៥១២៥នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨គីឡូម៉ែតការេ។ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

ព័ត៌មានសង្ខេប កណ្ដាល, ប្រទេស ...
Remove ads
Remove ads

ភូមិសាស្ត្រ

ឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្ដាល។

ខេត្តកណ្ដាលព័ទ្ធជុំវិញរាជធានីភ្នំពេញទាំងមូល។ ខេត្តនេះក៏ជាប៉ែកមួយនៃផ្ទៃទីក្រុងមេភ្នំពេញធំជាងគេដែលមានប្រជាជនមួយលាននាក់រស់នៅក្នុង និង ព័ទ្ធជុំវិញខេត្ត។ កាលណាយើងធ្វើដំណើរចេញពីភ្នំពេញ ព្រំដែនរវាងខេត្ត-រាជធានីទាំងពីរស្ទើរតែមើលមិនដឹង។

ខេត្តនេះប្រកបដោយផ្ទៃដីសើមទំនាបមានលក្ខណៈធម្មតា ដែលគ្របដណ្ដប់ដោយវាលស្រែ និង ដីដាំដំណាំកសិកម្មដទៃទៀត។ រយៈកំពស់មធ្យមរបស់ខេត្តមិនលើសពី ១០ មាត្រ លើកំរិតទឹកសមុទ្រឡើយ។ ខេត្តក៏មានលក្ខណៈពិសេសដោយសារទន្លេធំបំផុតពីរនៅក្នុងប្រទេសនេះហូរកាត់ ទន្លេទាំងពីរនោះគឺ ទន្លេបាសាក់ និង មេគង្គ[]

ភ្នំប្រសិទិ្ធ

  1. ភ្នំប្រសិទ្ធិ
  2. ភ្នំ​ស្អាង
  3. ភ្នំ​អដ្ឋរស្ស

អាកាសធាតុ

ខេត្តនេះមានអាកាសធាតុក្ដៅហើយសើមតាមបែបនិវត្តន៍។ រដូវខ្យល់មូសុងជាធម្មតាចាប់ផ្ដើមនៅខែ ឧសភា និង មានរហូតដល់ខែ តុលា ដែលក្រៅពីនោះពេញមួយឆ្នាំគឺជារដូវប្រាំង។ រយៈពេលក្ដៅគួរសមបំផុតប្រចាំឆ្នាំចាប់ផ្ដើមនៅរវាងខែ មីនា និង ឧសភា ពេលអាកាសធាតុត្រជាក់បំផុតគឺចាប់ពី ខែ វិច្ឆិកា រហូត ខែ មីនា។[]

Remove ads

ប្រវត្តិ

Thumb
ទេសភាពស្រុកកៀនស្វាយ

ខេត្តកណ្តាល​​ជា​ឈ្មោះខេត្ត​មួយ​ក្នុង​រចនាសម្ព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៃ​ប្រទេស​កម្ពុជា ពាក្យ​នេះ​ពុំ​ដឹង​ជា​មាន​ប្រវត្តិ​និង​ប្រភពដើម​យ៉ាងណា​ទេ​តែ​តាម​ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា​ក្នុង​​ផែន​ដី​ព្រះ​បាទ​នរោត្តម (១៨៦០-១៩០៤) និង​ផែន​ដី​ព្រះបាទ​ស៊ីសុវត្ថិ (១៩០៤-១៩២៧) ព្រះរាជាណាចក្រ​កម្ពុជា​ចែក​ចេញ​ជា​ច្រើន​ខេត្ត​ក្នុង​នោះ​ពុំ​មាន​ឈ្មោះខេត្ត​កណ្តាលទេ កាលនោះឈ្មោះខេត្តមួយ​ចំនួន​ជា​ឈ្មោះស្រុក​សព្វថ្ងៃ​ដូចជា​ ស្រុកល្វាឯម ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង​ ជាដើម (ឯកសារមហាបុរសខ្មែរ)។ បើតាម​កំណត់​ត្រា​ចារឹក​នៅចេតិយអង្គឌួង​និង​ចេតិយ​បុរាណ​ជាច្រើន​ទៀត​លើ​ភ្នំព្រះ​រាជទ្រព្យ​ ស្រុកពញាឮ យើងយល់ថា​ក្នុង​រាជ​ព្រះបាទ​នរោត្តម ស៊ីសុវត្ថិ ភ្នំព្រះរាជទ្រព្យនេះ​ស្ថិត​ក្នុង ស្រុកសំរោងទង​ (ឈ្មោះ​ស្រុកមួយរបស់ខេត្តកំពង់ស្ពឺសព្វថ្ងៃ) តែ​ក្រោយ​មកក្នុង​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ-​មុនីវង្ស (១៩២៧-១៩៤១) មាន​ការ​រៀបចំ​ព្រំ​ប្រទល់​ខេត្ត​ជា​ថ្មី​ទើប​បាន​ជា​ភ្នំព្រះ​រាជទ្រព្យត្រូវ​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​វិញ (កំណត់ត្រា​ចារឹកចេតិយ​ព្រះ​ស៊ីសុវត្ថិ) ដូចនេះ យើង​អាច​សន្និដ្ឋាន​បាន​ថា​ខេត្ត​កណ្តាល​កើត​មាន​ក្នុង​រចនា​សម្ព័ន្ធរដ្ឋបាល​ចាប់​តាំង​ពី​រាជ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ​-មុនីវង្ស សម័យដែល​អាណានិគម​បារាំង​គ្រប់គ្រង។


១៩២៧-១៩៤១

ខេត្តកណ្ដាល កាលសម័យ​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) ត្រូវបានបែងចែកជាស្រុក និង តំបន់ ទាំងអស់ ១២ ក្នុងនោះមានស្រុកចំនួន ១០ និង តំបន់ចំនួន ២៖

រដ្ឋបាល

ព័ត៌មានបន្ថែម លេខរៀង, ប្រភេទ ...

[]

គ.ស ១៩៤៧

នៅ​គ.ស​១៩៤៧ មាន​ព្រះរាជក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន​៧​ ដោយខេត្តកណ្ដាល និងកំពង់ស្ពឺស្ថិតនៅក្នុងភូមិភាគរដ្ឋបាលទី៦[]

Remove ads

សេដ្ឋកិច្ច

ខេត្តកណ្ដាលដើរតួជាខ្សែក្រវាត់សេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ ការធ្វើកសិកម្ម និង ការនេសាទគឺជាឧស្សាហកម្មសំខាន់ពីរនៃខេត្តនេះ។ ផលិតផលសំខាន់រួមមាន ប្រេងដូង សណ្ដែកដី ស្រូវ និង ម្រេច។ បន្ថែមពីការធ្វើស្រែចម្ការ និង ការនេសាទត្រី ខេត្តនេះក៏ទ្រទ្រង់ឧស្សាហកម្មផលិតតាមផ្ទះដែលកំពុងរីកលូតលាស់ មានឯកទេសខាងចម្លាក់ឈើ សូត្រ និង សិប្បកម្ម។ រោងចក្រកាត់ដេរជាច្រើនស្ថិតនៅខេត្តកណ្ដាល ដែលបានផ្ដល់ការងារដល់កម្មករច្រើនជាង ៥០០ ០០០ នាក់។

ផ្សារនានានៅតាមបណ្ដាស្រុក និង ក្រុងនៃខេត្តកណ្ដាល៖

  1. កាច់ជ្រុង
  2. កោះធំ
  3. កំពង់ចម្លង
  4. កំពង់ហ្លួង
  5. គគីរ
  6. ឈូងលៀប
  7. ដើមអង្គ្រង
  8. ឌុយលុច្សតាខ្មៅ
  9. តាខ្មៅ
  10. តាខ្មៅតូច
  11. តាខ្មៅថ្មី
  12. ទំនប់
  13. បែកចាន
  14. ផ្លូវថ្មី
  15. ពរពូន
  16. ព្រែកឃ្លោក
  17. ផ្សារព្រែកតាមាក់
  18. ព្រែកតូច(ខាងត្បូង)
  19. ផ្សារព្រែកស្ដី
  20. ព្រែកប៉ុក
  21. ព្រែកបែក
  22. ព្រែកលួង
  23. ព្រែកហូរ
  24. ព្រែកអញ្ចាញ
  25. ព្រែកអញ្ចាញថ្មី
  26. ព្រែកអំបិល
  27. ព្រៃទទឹង
  28. ព្រះប្រសប់
  29. រកាកោង
  30. វត្តកៀនស្វាយក្រៅ
  31. វិហារសួគ៌
  32. សំប៉ាន
  33. សំរោង
  34. សៀមរាប
  35. ស្ដៅកន្លែង
  36. ស្ទឹង
  37. ស្វាយរមៀត
  38. ស្អាងព្រែកតូច
  39. អង្គស្នួល
  40. អរិយក្សត្រ
  41. តាជន់

ព្រែកតាជន់


បំណែងចែករដ្ឋបាល


ខេត្តកណ្តាលជាខេត្តមួយក្នុងចំណោមខេត្ត- រាជធានីទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ដែលលាតសន្ធឹងហ៊ុំព័ទ្ធរាជធានីភ្នំពេញ តាមបណ្តោយដងទនេ្លមេគង្គ ទនេ្លសាប ទន្លេបាសាក់ និងមានព្រំប្រទល់ :

- ខាងជើងជាប់នឹងខេត្តកំពង់ចាម និង ខេត្តកំពង់ឆ្នាំង
- ខាងលិចជាប់​នឹង​ខេត្តកំពង់ស្ពឺ
- ខាងត្បូង​ជាប់នឹង​ខេត្តតាកែវ និង ព្រំប្រទល់ប្រទេសវៀតណាម
- ខាងកើតជាប់នឹងខេត្តព្រៃវែង

ខេត្តកណ្ដាលចែកចេញជា ១១ ស្រុក-ក្រុង, ១១៧ឃុំ, ១០សង្កាត់ និង ១,០១០ ភូមិ[]

ព័ត៌មានបន្ថែម ក្រមស្រុក-ក្រុង, ស្រុក-ក្រុង ...
Remove ads

សភាតំណាងរាស្ត្រ

ខេត្តកណ្ដាលនាពេលថ្មីៗនេះមាន ១១ អាសនៈនៅក្នុងសភាតំណាងរាស្ត្រដែលភាគច្រើនបានឈ្នះដោយគណបក្សសង្គ្រោះជាតិ បាន ៦ អាសនៈ។ អាសនៈសេសសល់ ៥ ត្រូវបានទៅលើគណបក្សប្រជាជនកម្ពុជា

ព័ត៌មានបន្ថែម ឈ្មោះ, គណបក្ស ...
Remove ads

រចនាសម្ព័ន្ធដឹកនាំ

គណៈអភិបាលក្រុង

ចំនួន ០៥ រូប        

ល.រ ឈ្មោះ ភេទ តួនាទី លេខទូរស័ព្ទទំនាក់ទំនង ១ លោក បូរ ណារ៉េត ប្រុស អភិបាលក្រុង ២ ៣ លោកស្រី ហែម សម្បត្តិ ស្រី អភិបាលរងក្រុង ៤ លោក នូ សុវណ្ណារ៉ា ប្រុស អភិបាលរងក្រុង ៥ លោក ហ៊ុយ អាត ប្រុស អភិបាលរងក្រុង


ក្រុមប្រឹក្សាក្រុង

ចំនួន ១៥​រូប

ល.រ

ឈ្មោះ

តួនាទី

លោក ជុន​ សុជាតិ

ប្រធានក្រុមប្រឹក្សាក្រុង

លោក កែវ សារ៉ាយ

សមាជិកក្រុមប្រឹក្សាក្រុង

លោក អ៊ិន ឡេង

សមាជិកក្រុមប្រឹក្សាក្រុង

លោក ជិន ជឿន

សមាជិកក្រុមប្រឹក្សាក្រុង

លោក ង៉ែត មុនី

សមាជិកក្រុមប្រឹក្សាក្រុង

លោក តេង សាលី

សមាជិកក្រុមប្រឹក្សាក្រុង

លោកស្រី ស៊ូ វុទ្ធី

សមាជិកក្រុមប្រឹក្សាក្រុង

លោក ខេន សុភន

សមាជិកក្រុមប្រឹក្សាក្រុង

លោកស្រី លឹម សំនាង

សមាជិកក្រុមប្រឹក្សាក្រុង

១០

លោក ជុំ ចាន់វាសនា

សមាជិកក្រុមប្រឹក្សាក្រុង

១១

លោក វង្ស សិទ្ធី

សមាជិកក្រុមប្រឹក្សាក្រុង

១២

លោក ស៊ុន អឿង

សមាជិកក្រុមប្រឹក្សាក្រុង

១៣

លោក ឡុង គីស៊ុន

សមាជិកក្រុមប្រឹក្សាក្រុង

១៤

លោក ឃុន ផាត

សមាជិកក្រុមប្រឹក្សាក្រុង

១៥

លោក សំ វិបុល

សមាជិកក្រុមប្រឹក្សាក្រុង

Remove ads

អប់រំ

រដ្ឋ

  • សាលាបឋមសិក្សាកោះរះក្រោម
  • សាលាបឋមសិក្សាអង្គសិរី
  • សាលាបឋមសិក្សាក្របៅ + សាលាបឋមសិក្សា ភ្នំបាសិទ្ធ
  • សាលាបឋមសិក្សា​ពោធិ៍​មង្គល
  • សាលា​បឋមសិក្សា​គោក​រមៀត​
  • សាលាបឋមសិក្សាព្រៃទទឹង
  • សាលាបឋមសិក្សាឳង្កា
  • សាលាបឋមសិក្សាអង្គជុំ
  • សាលាបឋមសិក្សាហ៊ុនសែនឈ្វាំង
  • សាលាបឋមសិក្សាហ៊ុនសែនព្រៃគោល
  • អនុវិទ្យាល័យ​ព្រែក​អំបិល
  • អនុវិទ្យាល័យហ៊ុនសែនព្រែកស្ដី
  • វិទ្យាល័យហ៊ុនសែនកោះធំ
  • វិទ្យាល័យ​ជ័យវរ្ម័នទី៧
  • វិទ្យាល័យព្រែកតាដួង
  • វិទ្យាល័យហ៊ុនសែនតាខ្មៅ
  • វិទ្យាល័យហ៊ុនសែនកំពង់កន្ទួត
  • វិទ្យាល័យហ៊ុនសែនសេរីភាព
  • សាលាបឋមសិក្សាខ្ពបលើ
  • អនុវិទ្យាល័យ​ខ្ពប
  • វិទ្យាល័យស្អាង + វិទ្យាល័យហ៊ុនសែនត្រពាំងត្នោត
  • អនុវិទ្យាល័យអរិយក្សត្រ
  • វិទ្យាល័យហ៊ុនសែនសំពៅពូន
  • វិទ្យាល័យហ៊ុនសែនអូរកុង
  • វិទ្យាល័យសិរីមង្គល
  • សាលាបឋមសិក្សា និងវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី
  • វិទ្យាល័យហ៊ុនសែនស្អាង
  • អនុវិទ្យាល័យព្រះសីហនុវរ្ម័ន

ឯកជន

  • សាលារៀន​ភាសា​អង់គ្លេស​តិច​សាស
  • សាលាអាយខេម
  • សាលារៀនសុវណ្ណភូមិ
  • សាលាអន្តរជាតិ ស៊ី អាយ អាយ អេស (CII-SCHOOL)
Remove ads

សុខាភិបាល

  • ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ

វត្តអារាម

Remove ads

ទូក ង

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads