លីគកំពូលកម្ពុជា
From Wikipedia, the free encyclopedia
លីគកំពូលកម្ពុជា (អង់គ្លេស: Cambodian Premier League) គឺជាកម្រិតកំពូលនៃប្រព័ន្ធលីគបាល់ទាត់របស់កម្ពុជា ដែលធ្វើការប្រកួតប្រជែងដោយក្លឹបចំនួន ៨ក្រុម វាដំណើរការលើប្រព័ន្ធផ្សព្វផ្សាយ ជាមួយនិងការកាត់ក្រុមចោលធ្លាក់ទៅ លីគលំដាប់ទី២ ដែលក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ៣លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ១៦៨ប្រកួត ការប្រកួតជាទូទៅគឺពេញនិយមនៅថ្ងៃចុងសប្ដាហ៍ ដែលធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ។[1] ការប្រកួតនេះត្រូវបានបង្កើតឡើងជា Metfone Cambodian League ក្នុងឆ្នាំ ២០០៥ បន្ទាប់ពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសពីចេតនារបស់ខ្លួនក្នុងការលើកកម្ពស់ និងពង្រីកសហគមន៍បាល់ទាត់ក្នុងស្រុកដែលកំពុងរីកចម្រើនដោយមានក្លឹបអជីបចូលរួម ។ គិតត្រឹមឆ្នាំ ២០២២ នេះ លីគកំពូលកម្ពុជា បច្ចុប្បន្នមាន ក្លឹបចំនួន ៨ ចូលរួម ដែលក្នុងនោះក្លឹបនីមួយៗត្រូវប្រកួត ៣ជុំ (ក្នុងផ្ទះ និង ក្រៅដី) ស្មើនិង ២១ ប្រកួតសម្រាប់ក្រុមនីមួយៗ សរុបទាំងអស់មាន ១៦៨ប្រកួត សម្រាប់រដូវកាលនេះ ដែលចាប់ផ្ដើមពី ដើមខែមីនាដល់ខែកញ្ញា ។[2]
Cambodian Premier League | ||||
ឈ្មោះផ្លូវការណ៍ | ខេមបូឌានព្រីមៀរលីគ | |||
ឈ្មោះហៅកាត់ | (CPL) | |||
អ្នករៀបចំ | សាតូសុិ សៃតូ Satoshi Saito | |||
ការរកឃើញ | 2005 (17 ឆ្នាំ) | |||
ប្រទេស | កម្ពុជា | |||
សហព័ន្ធ | AFC | |||
ក្រុមប្រកួត | ចំនួន 8 (2022) | |||
កម្រិតពាន | ពានលំដាប់ទី១ | |||
កម្រិតលីគ | លីគលំដាប់ទី១ | |||
ការកាត់ចោល | ធ្លាក់ទៅ លីគលំដាប់ទី២ | |||
តំណាងពាន | Cambodian League | |||
ពានក្នុងស្រុក | ពានសម្ដេច ហ៊ុនសែន ពានកំពូល ជើងឯកកម្ពុជា ពានក្រុម ជើងឯកកម្ពុជា | |||
ពានអន្តរជាតិ | AFC Cup ASEAN Club Championship | |||
ជើងឯកបច្ចុប្បន្ន | ព្រះខ័នរាជ ស្វាយរៀង F.C. ជើងឯក ៣ សម័យ | |||
កំពូលអ្នកស៊ុតបញ្ចូលទី | ចាន់ វឌ្ឍនាកា (102 គ្រាប់) | |||
ទូរទស្សន៍ដៃគូ | TV5 Cambodia | |||
លីគកំពូលកម្ពុជា (2023-2024) |