អាស៊ាន
អង្គការអន្តរជាតិនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ / From Wikipedia, the free encyclopedia
អាស៊ាន (ចេញពីពាក្យថា ASEAN[5] ដោយមានឈ្មោះពេញជាភាសាអង់គ្លេសថា Association of Southeast Asian Nations) ឬជាខ្មែរថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មសេដ្ឋកិច្ច នយោបាយ សន្តិសុខ យោធា ការអប់រំ និងវប្បធម៌សង្គមក្នុងចំណោមសមាជិកទាំងអស់ និងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អង្គការនេះបានពង្រីកខ្លួនដោយមានការចូលរួមបន្ថែមពីប្រទេសប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។ អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដីសរុប ៤,៥២២,៥១៨ គីឡូម៉ែត្រការ៉េដែលស្មើនឹង ៣% នៃផ្ទៃដីផែនដីសរុប និងប្រជាជនសរុបប្រមាណ ៦៦៨ លាននាក់ ស្មើនឹង ៨% នៃប្រជាជនពិភពលោក។
សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ អង់គ្លេស៖ Association of Southeast Asian Nations កុកងឺ៖ 东南亚国家联盟 東南亞國家協會 ឥណ្ឌូណេស៊ី៖ Perhimpunan Bangsa-Bangsa Asia Tenggara ហ្វីលីពីន៖ Samahan ng mga Bansa sa Timog Silangang Asya វៀតណាម៖ Hiệp hội các quốc gia Đông Nam Á ថៃ៖ สมาคมประชาชาติแห่งเอเชียตะวันออกเฉียงใต้ ភូមា៖ အရှေ့တောင်အာရှနိုင်ငံများအသင်း ម៉ាឡេ៖ Persatuan Negara-negara Asia Tenggara ឡាវ៖ ສະມາຄົມປະຊາຊາດແຫ່ງອາຊີຕະເວັນອອກສຽງໃຕ້ ទមិឡ៖ தென்கிழக்காசிய நாடுகளின் கூட்டமைப்பு | |
---|---|
រដ្ឋសមាជិកស្ថិតក្នុងពណ៌បៃតងចាស់ | |
លេខាធិការដ្ឋាន | ចាកាតា |
ទីក្រុងធំបំផុត | ចាកាតា 6°11.6962′S 106°49.3837′E |
ភាសាការងារ | អង់គ្លេស[2] |
ភាសាផ្លូវការនៃ រដ្ឋសមាជិកនីមួយៗ | |
សមាជិកភាព | រដ្ឋសមាជិកទាំង ១០ ៖
រដ្ឋសង្កេតការណ៍ចំនួន ២ ៖
|
មេដឹកនាំ | |
- អគ្គលេខាធិការ | កៅ គឹមហួន |
- ប្រធានអាស៊ាន | ឡាវ |
និម្មិតកម្ម | |
៨ សីហា ១៩៦៧ | |
១៦ ធ្នូ ២០០៨ | |
[[ |ក្រឡាផ្ទៃ]] | |
- ផ្ទៃសរុប | ៤,៥២២,៥១៨ គ.ម២ [3] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ៦៦៧,៣៩៣,០១៩[4] |
- ដង់ស៊ីតេ | ១១៤ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១០.២០៥ ទ្រីលានដុល្លារ[4] |
- ក្នុងម្នាក់ | ១៥,១៥៧ ដុល្លារ[4] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៣.៦១៩ ទ្រីលានដុល្លារ[4] |
- ក្នុងម្នាក់ | ៥,៣៧៦ ដុល្លារ[4] |
HDI (២០២១) | ០.៧២៦[lower-alpha 1] ខ្ពស់ |
ល្វែងម៉ោង | UTC+០៦:៣០ ទៅ +០៩:០០ (ACT) |
គេហទំព័រ asean.org |
គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។[6][7] នៅឆ្នាំ២០១៥ GDP ជាមធ្យមនៃអាស៊ានគឺបានកើនឡើងជាង ២.៨ លានលានដុល្លារអាមេរិក។ ប្រសិនបើអាស៊ានជាប្រទេសមួយ វានឹងក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីប្រាំនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន[8] អាល្លឺម៉ង់ និង ចក្រភពអង់គ្លេស។ អាស៊ានបានចូលរួមក្នុងការកំណត់ខ្សែព្រំដែនរបស់ប្រទេសឥណ្ឌា ចិន បង់ក្លាដេស ទីម័រខាងកើត និងប៉ាពួនូវែលគីនេ និងកំណត់ព្រំដែនសមុទ្ររបស់ប្រទេសឥណ្ឌា ចិន និងអូស្រ្តាលី។ទាំងប្រទេសទីម័រខាងកើតនិងប៉ាពួនូវែលគីនេត្រូវបានគាំទ្រដោយសមាជិកអាស៊ានមួយចំនួនឱ្យក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងអង្គការនេះ។