ទីម័រខាងកើត
ប្រទេសនៅអាស៊ីអាគ្នេយ៍ / From Wikipedia, the free encyclopedia
ប្រទេសទីម័រខាងកើត ឬ ទីម័រលេស្ត, មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត គឺជាប្រទេសកោះមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ វាមានរដ្ឋធានីនៅឌីលី និងមានផ្ទៃដីសរុប ១៥,០០៧ គម២។ ប្រទេសនេះស្ថិតនៅចន្លោះខ្សែស្របទី ៨° និងទី ១០° នៃរយៈទទឹងខាងត្បូង និងចន្លោះខ្សែបណ្តោយទី ១២៤° និងទី ១២៨° នៃរយៈបណ្តោយខាងកើត ហើយមានព្រំដែនជាប់ឥណ្ឌូណេស៊ីប្រវែង ២២៨ គីឡូម៉ែត្រនិងឆ្នេរប្រវែង ៧០៦ គីឡូម៉ែត្រ។ ទីម័រខាងកើតមានប្រជាជនចំនួនមួយលាននាក់ដោយពួកគេចេះនិយាយទាំងភាសាតាទុម និងភាសាព័រទុយហ្គាល់។
República Democrática de Timor-Leste (ភាសាព័រទុយហ្គាល់) Repúblika Demokrátika de Timór-Leste (ភាសាតេទុម) | |
---|---|
បាវចនា "Unidade, Acção, Progresso" (ព័រទុយកាល់) "សាមគ្គីភាព សកម្មភាព វឌ្ឍនភាព" (ខ្មែរ) | |
ភ្លេងជាតិ Pátria (ព័រទុយកាល់) ("មាតុភូមិ") | |
ទីតាំងប្រទេសទីម័រខាងកើត (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ឌីលី 8.55°S 125.56°E / -8.55; 125.56 |
ភាសាផ្លូវការ | ភាសាព័រទុយកាល់ និងភាសាតាទុម |
ភាសាជាតិ | ភាសាចំនួន ១៥ ផ្សេងគ្នា (មើលបន្ថែម) |
ភាសាធ្វើការ | ភាសាឥណ្ឌូណេស៊ី និងភាសាអង់គ្លេស |
សាសនា (ឆ្នាំ ២០១៥)[1] |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម |
- ប្រធានាធិបតី | ហ្វ្រង់ស៊ីសស្កូ ហ្គុតទែររេស[2] |
- នាយករដ្ឋមន្ត្រី | ចូសេ ម៉ារីយ៉ា វ៉ាស្កុនសេឡូស |
នីតិបញ្ញត្តិ | រដ្ឋសភា |
ទទួលឯករាជ្យពី | |
- ទីម័រព័រទុយកាល់ | សតវត្សទី១៦ |
- ប្រកាសឯករាជ្យ | ២៨ វិច្ឆិកា ១៩៧៥ |
- ធ្លាក់ក្រោមការកាន់កាប់របស់ឥណ្ឌូណេស៊ី | ១៧ កក្កដា ១៩៧៦ |
- រដ្ឋបាលសហប្រជាជាតិ | ២៥ តុលា ១៩៩៩ |
- ប្រកាសឯករាជ្យជាថ្មី | ២០ ឧសភា ២០០២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៥,០០៧ គ.ម២ (ទី១៥៤) |
- ផ្ទៃទឹក (%) | គ្មានទិន្នន័យ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ១,៣៤០,៥១៣ (ទី១៥៣) |
- ជំរឿន (ឆ្នាំ ២០១៥) | ១,១៨៣,៦៤៣[3] |
- ដង់ស៊ីតេ | ៧៨ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៥.៣១៥ ពាន់លានដុល្លារ[4] |
- ក្នុងម្នាក់ | ៤,០៣១ ដុល្លារ[4] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ១.៩២០ ពាន់លានដុល្លារ[4] |
- ក្នុងម្នាក់ | ១,៤៥៦ ដុល្លារ[4] |
ជីនី (២០១៤) | ▬ ២៨.៧[5] ទាប |
HDI (២០១៩) | ០.៦០៦[6] មធ្យម · ទី១៤១ |
រូបិយវត្ថុ | ដុល្លារអាមេរិក (USD) |
ល្វែងម៉ោង | UTC+៩ (TLT) |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៦៧០ |
កូដ ISO 3166 | TL |
ដែនកម្រិតខ្ពស់ | .tl d |
ទីម័រខាងកើតជាកោះមួយដែលមានប្រវត្តិជាទឹកដីអាណានិគមរបស់ ព័រទុយហ្គាល់នៅក្នុងសតវត្សទី១៦ ដោយបានមកធ្វើជំំនួញ ទៅលើកោះនេះ ហើយកោះនេះត្រូវបានចែកជាពីរនៅឆ្នាំ១៨៥៩ ដោយ ប៉ះទង្គិចជាមួយហុល្លង់ ក្រោយមកត្រូវជប៉ុនកាន់កាប់ពីឆ្នាំ១៩៤២–១៩៤៥។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ទីម័រខាងកើតបានប្រកាសឯករាជ្យពីព័រទុយហ្គាល់ប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវឥណ្ឌូណេស៊ីចូលលុកលុយនិងកាន់កាប់នៅខែកក្កដា ឆ្នាំ១៩៧៦។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ទីម័រខាងកើតបានប្រកាសឯករាជ្យម្តងទៀតនិងក៏បានចូលឈ្មោះជាសមាជិកអង្គការសហប្រជាជាតិផងដែរ។
នៅក្នុងឆ្នាំ២០១១ ទីម័រខាងកើតបានប្រកាសពីគោលបំណងចង់ក្លាយជាសមាជិកទី ១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។[7] វាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនពីរនៅអាស៊ីអាគ្នេយ៍ដែលមានប្រជាជនភាគច្រើនកាន់សាសនាគ្រិស្តដោយប្រទេសមួយទៀតគឺប្រទេសហ្វីលីពីន[8] ហើយវាក៏ជាប្រទេសតែមួយគត់នៅទ្វីបអាស៊ីផងដែរដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងអឌ្ឍគោលខាងត្បូងទាំងស្រុង។[9]