កងទ័ពរំដោះប្រជាជន (ក.រ.ប. ឬ PLA) គឺជាកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋប្រជាមានិតចិន និងជាស្លាបយោធារបស់បក្សកុម្មុយនីស្តចិន។[៦] ក្រៅពីគណៈកម្មាការយោធាកណ្តាល និងអង្គភាពតូចៗមួយចំនួនដែលស្ថិតនៅក្រោមវា ករប ក៏មានសាខាសេវាកម្មសំខាន់ៗចំនួនប្រាំដែរគឺ កងកម្លាំងជើងគោក កងកម្លាំងជើងទឹក កងកម្លាំងជើងអាកាស កងកម្លាំងរ៉ុក្កែត និងកងកម្លាំងគាំទ្រយុទ្ធសាស្ត្រ។ អង្គភាពយោធាភាគច្រើននៅទូទាំងប្រទេសត្រូវបានចាត់បញ្ជូនទៅបញ្ជាការដ្ឋានមួយក្នុងចំណោមបញ្ជាការដ្ឋានទាំងប្រាំតាមទីតាំងភូមិសាស្ត្រ។ ករប គឺជាកម្លាំងយោធាដ៏ធំបំផុតនៅលើពិភពលោក (ដោយមិនរាប់បញ្ចូលទាំងកងយោធាប្រតិព័ន្ធ និងកម្លាំងបម្រុង) ហើយមានថវិកាការពារជាតិធំជាងគេទីពីរផងដែរ។ បច្ចុប្បន្ន វាជាកងយោធាដែលមានកម្រិតទំនើបកម្មលឿនបំផុតនៅលើលោក ហើយត្រូវបានគេចាត់ទុកថាជាមហាអំណាចយោធាដ៏មានសក្ដានុពល ទាំងការការពារនៅក្នុងតំបន់ និងសមត្ថភាពក្លាយជាមហាអំណាចសកលនាពេលអនាគត។[៧][៨][៣][៩][១០][១១][១២]
ព័ត៌មានសង្ខេប កងទ័ពរំដោះប្រជាជន, បាវចនា ...
កងទ័ពរំដោះប្រជាជន |
---|
中国人民解放军 Zhōngguó Rénmín Jiěfàngjūn |
 និមិត្តសញ្ញានៃកងទ័ពរំដោះប្រជាជន |
 ទង់កងទ័ពរំដោះប្រជាជន តួអក្សរ "八一" គឺចង់សម្តៅទៅថ្ងៃទី១ ខែសីហា។ |
បាវចនា | 为人民服务 ("បម្រើប្រជាជន") |
---|
បង្កើតឡើង | 1 សីហា 1927; 97 ឆ្នាំកន្លងទៅ (1927-០៨-01) |
---|
ទម្រង់បច្ចុប្បន្ន | 11 វិច្ឆិកា 1948; 76 ឆ្នាំកន្លងទៅ (1948-១១-11)[១] |
---|
សាខាសេវាកម្ម |
- កងកម្លាំងជើងគោកចិន
- កងកម្លាំងជើងទឹកចិន
- កងកម្លាំងជើងអាកាសចិន
- កងកម្លាំងរ៉ុក្កែតចិន
- កងកម្លាំងគាំទ្រយុទ្ធសាស្ត្រចិន
|
---|
ការិយាល័យកណ្តាល | គណៈកម្មការយោធាកណ្តាល, ប៉េកាំង |
---|
ថ្នាក់ដឹកនាំ |
---|
ស្ថាប័នគ្រប់គ្រង | គណៈកម្មការយោធាកណ្តាល
|
---|
អគ្គមេបញ្ជាការ | ប្រធាន ស៊ី ជីនពីង |
---|
|
រដ្ឋមន្ត្រីក្រសួងការពារជាតិ | ឧត្តមសេនីយ៍ វីយ ហ្វុងហឿ |
---|
ប្រធាននាយកដ្ឋានកិច្ចការនយោបាយ | ឧត្តមនាវីឯក មីវ ហួ |
---|
ប្រធាននាយកដ្ឋានបុគ្គលិករួម | ឧត្តមសេនីយ៍ លី ស៊ួឆិង |
---|
លេខាធិការនៃគណៈកម្មការត្រួតពិនិត្យវិន័យ | ឧត្តមសេនីយ៍ ចាង សិងមីន |
---|
កម្លាំងមនុស្ស |
---|
អាយុយោធា | ២០ ឆ្នាំ |
---|
កំណែន | លែងអនុវត្តតាំងពីឆ្នាំ១៩៤៩ |
---|
បុគ្គលិកសកម្ម | ២,១៨៥,០០០ (២០២១)[២] (ranked ទី១) |
---|
បុគ្គលិកបម្រុង | ១,១៧០,០០០ (២០២០)[៣] |
---|
ការចំណាយ |
---|
ថវិកា | ២០៩.៤ ពាន់លានដុល្លារ (២០២១)[៤] (ranked 2nd) |
---|
ភាគរយនៃផលិតផលក្នុងស្រុកសរុប | ១.៣% (២០២១)[៥] |
---|
ឧស្សាហកម្ម |
---|
អ្នកផ្គត់ផ្គង់ក្នុងស្រុក | - សាជីវកម្មនាំចូល និងនាំចេញបច្ចេកវិទ្យាអាកាសជាតិចិន
- ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកចិន
- ណូរីងកូ
- សាជីវកម្មនាំចូល-នាំចេញគ្រឿងម៉ាស៊ីនជាក់លាក់ចិន
- សាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន
- សាជីវកម្មស្ថាបនានាវារដ្ឋចិន
- សាជីវកម្មឧស្សាហកម្មស្ថាបនានាវាចិន
- សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន
- សាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន
- ក្រុមហ៊ុនឧស្សាហកម្មចិនខាងត្បូង
- ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកចិន
- សាជីវកម្មនុយក្លេអ៊ែរជាតិចិន
|
---|
អ្នកផ្គត់ផ្គង់បរទេស | |
---|
អត្ថបទទាក់ទង |
---|
ប្រវត្តិ | ប្រវត្តិសាស្ត្រនៃកងទ័ពរំដោះប្រជាជន ទំនើបកម្មនៃកងទ័ពរំដោះប្រជាជន សង្គ្រាមនិងសមរភូមិប្រវត្តិសាស្ត្រចិន សមរភូមិយោធា |
---|
ចំណាត់ថ្នាក់ | ឋានន្តរស័ក្តិកងទ័ពជើងគោក ឋានន្តរស័ក្តិកងទ័ពជើងទឹក ឋានន្តរស័ក្តិកងទ័ពជើងអាកាស |
---|
បិទ