កងទ័ពរំដោះប្រជាជន (ក.រ.ប. ឬ PLA) គឺជាកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋប្រជាមានិតចិន និងជាស្លាបយោធារបស់បក្សកុម្មុយនីស្តចិន។[៦] ក្រៅពីគណៈកម្មាការយោធាកណ្តាល និងអង្គភាពតូចៗមួយចំនួនដែលស្ថិតនៅក្រោមវា ករប ក៏មានសាខាសេវាកម្មសំខាន់ៗចំនួនប្រាំដែរគឺ កងកម្លាំងជើងគោក កងកម្លាំងជើងទឹក កងកម្លាំងជើងអាកាស កងកម្លាំងរ៉ុក្កែត និងកងកម្លាំងគាំទ្រយុទ្ធសាស្ត្រ។ អង្គភាពយោធាភាគច្រើននៅទូទាំងប្រទេសត្រូវបានចាត់បញ្ជូនទៅបញ្ជាការដ្ឋានមួយក្នុងចំណោមបញ្ជាការដ្ឋានទាំងប្រាំតាមទីតាំងភូមិសាស្ត្រ។ ករប គឺជាកម្លាំងយោធាដ៏ធំបំផុតនៅលើពិភពលោក (ដោយមិនរាប់បញ្ចូលទាំងកងយោធាប្រតិព័ន្ធ និងកម្លាំងបម្រុង) ហើយមានថវិកាការពារជាតិធំជាងគេទីពីរផងដែរ។ បច្ចុប្បន្ន វាជាកងយោធាដែលមានកម្រិតទំនើបកម្មលឿនបំផុតនៅលើលោក ហើយត្រូវបានគេចាត់ទុកថាជាមហាអំណាចយោធាដ៏មានសក្ដានុពល ទាំងការការពារនៅក្នុងតំបន់ និងសមត្ថភាពក្លាយជាមហាអំណាចសកលនាពេលអនាគត។[៧][៨][៣][៩][១០][១១][១២]
ព័ត៌មានសង្ខេប កងទ័ពរំដោះប្រជាជន, បាវចនា ...
| កងទ័ពរំដោះប្រជាជន |
|---|
中国人民解放军 Zhōngguó Rénmín Jiěfàngjūn |
 និមិត្តសញ្ញានៃកងទ័ពរំដោះប្រជាជន |
 ទង់កងទ័ពរំដោះប្រជាជន តួអក្សរ "八一" គឺចង់សម្តៅទៅថ្ងៃទី១ ខែសីហា។ |
| បាវចនា | 为人民服务 ("បម្រើប្រជាជន") |
|---|
| បង្កើតឡើង | 1 សីហា 1927; 98 ឆ្នាំកន្លងទៅ (1927-០៨-01) |
|---|
| ទម្រង់បច្ចុប្បន្ន | 11 វិច្ឆិកា 1948; 76 ឆ្នាំកន្លងទៅ (1948-១១-11)[១] |
|---|
| សាខាសេវាកម្ម |
- កងកម្លាំងជើងគោកចិន
- កងកម្លាំងជើងទឹកចិន
- កងកម្លាំងជើងអាកាសចិន
- កងកម្លាំងរ៉ុក្កែតចិន
- កងកម្លាំងគាំទ្រយុទ្ធសាស្ត្រចិន
|
|---|
| ការិយាល័យកណ្តាល | គណៈកម្មការយោធាកណ្តាល, ប៉េកាំង |
|---|
| ថ្នាក់ដឹកនាំ |
|---|
| ស្ថាប័នគ្រប់គ្រង | គណៈកម្មការយោធាកណ្តាល
|
|---|
| អគ្គមេបញ្ជាការ | ប្រធាន ស៊ី ជីនពីង |
|---|
|
|
| រដ្ឋមន្ត្រីក្រសួងការពារជាតិ | ឧត្តមសេនីយ៍ វីយ ហ្វុងហឿ |
|---|
| ប្រធាននាយកដ្ឋានកិច្ចការនយោបាយ | ឧត្តមនាវីឯក មីវ ហួ |
|---|
| ប្រធាននាយកដ្ឋានបុគ្គលិករួម | ឧត្តមសេនីយ៍ លី ស៊ួឆិង |
|---|
| លេខាធិការនៃគណៈកម្មការត្រួតពិនិត្យវិន័យ | ឧត្តមសេនីយ៍ ចាង សិងមីន |
|---|
| កម្លាំងមនុស្ស |
|---|
| អាយុយោធា | ២០ ឆ្នាំ |
|---|
| កំណែន | លែងអនុវត្តតាំងពីឆ្នាំ១៩៤៩ |
|---|
| បុគ្គលិកសកម្ម | ២,១៨៥,០០០ (២០២១)[២] (ranked ទី១) |
|---|
| បុគ្គលិកបម្រុង | ១,១៧០,០០០ (២០២០)[៣] |
|---|
| ការចំណាយ |
|---|
| ថវិកា | ២០៩.៤ ពាន់លានដុល្លារ (២០២១)[៤] (ranked 2nd) |
|---|
| ភាគរយនៃផលិតផលក្នុងស្រុកសរុប | ១.៣% (២០២១)[៥] |
|---|
| ឧស្សាហកម្ម |
|---|
| អ្នកផ្គត់ផ្គង់ក្នុងស្រុក | - សាជីវកម្មនាំចូល និងនាំចេញបច្ចេកវិទ្យាអាកាសជាតិចិន
- ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកចិន
- ណូរីងកូ
- សាជីវកម្មនាំចូល-នាំចេញគ្រឿងម៉ាស៊ីនជាក់លាក់ចិន
- សាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន
- សាជីវកម្មស្ថាបនានាវារដ្ឋចិន
- សាជីវកម្មឧស្សាហកម្មស្ថាបនានាវាចិន
- សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន
- សាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន
- ក្រុមហ៊ុនឧស្សាហកម្មចិនខាងត្បូង
- ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិកចិន
- សាជីវកម្មនុយក្លេអ៊ែរជាតិចិន
|
|---|
| អ្នកផ្គត់ផ្គង់បរទេស | |
|---|
| អត្ថបទទាក់ទង |
|---|
| ប្រវត្តិ | ប្រវត្តិសាស្ត្រនៃកងទ័ពរំដោះប្រជាជន ទំនើបកម្មនៃកងទ័ពរំដោះប្រជាជន សង្គ្រាមនិងសមរភូមិប្រវត្តិសាស្ត្រចិន សមរភូមិយោធា |
|---|
| ចំណាត់ថ្នាក់ | ឋានន្តរស័ក្តិកងទ័ពជើងគោក ឋានន្តរស័ក្តិកងទ័ពជើងទឹក ឋានន្តរស័ក្តិកងទ័ពជើងអាកាស |
|---|
បិទ