កម្ពុជាលីគ២
From Wikipedia, the free encyclopedia
Remove ads
កម្ពុជាលីគ២ (អង់គ្លេស: Cambodian League 2) គឺជាកម្រិតកំពូលនៃប្រព័ន្ធលីគបាល់ទាត់របស់កម្ពុជាលំដាប់ទី២ ដែលធ្វើការប្រកួតប្រជែងដោយក្លឹបចំនួន ១២ក្រុម វាដំណើរការលើប្រព័ន្ធផ្សព្វផ្សាយ ជាមួយនិងការឡើងទៅប្រកួតប្រជែងនៅ លីគកំពូលកម្ពុជា ។ (CL2) ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនលីគកម្ពុជា (CFLC) ក្នុងឆ្នាំ ២០២២ នេះ ដែលក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ២លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ២៦៤ ប្រកួត ការប្រកួតជាទូទៅគឺពេញនិយមនៅថ្ងៃចុងសប្ដាហ៍ ដែលធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ។ ការប្រកួតនេះត្រូវបានបង្កើតឡើងជា លើកដំបូង ក្នុងឆ្នាំ ២០១៦ ដោយ សហព័ន្ធកីឡាបាត់ទាត់ជាតិកម្ពុជា ហៅកាត់ថា (FFC) ។ អ្នកឈ្នះមកពីតំបន់នីមួយៗនៃ ៦ តំបន់នៃលីគកម្រិតទី ៣ និង មកពី ពានសម្ដេច ហ៊ុនសែន មានសិទ្ធិទៅលេងនៅកម្ពុជាលីគ២ ។[១]
Remove ads
Remove ads
ទម្រង់លីគ
League Format
ក្លឹប CL2 ទាំង១២ ដែលនឹងចូលលេងក្នុងរដូវកាល 2022 នេះ មានក្លឹប នគរបាលជាតិ F.C., អាសុីអឺរ៉ុប យូណាយធីត F.C., សៀមរាប F.C., និចស្ទេប F.C., សូលទីឡូអង្គរ F.C., អគ្គីសនីកម្ពុជា F.C., សាលាជាតិបាទី N.F.S.C, ISI ដង្កោសែនជ័យ F.C., ព្រៃវែង F.C., កោះកុង F.C., សមាគមន៍ ត្បូងឃ្មុំ F.C., បន្ទាយមានជ័យ F.C., ក្រុមទាំង១២ ត្រូវបានជ្រើសរើសក្រោមលក្ខណៈវិនិច្ឆ័យនៃការចូលរួមដ៏តឹងរឹងបំផុតដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់លីគកំពូលកម្ពុជា និងការប្រកួតផ្សេងទៀតដែលស្ថិតនៅក្រោមយុត្តាធិការរបស់ CPL ។ ក្រុមទទួលបាន ៣ពិន្ទុសម្រាប់ការឈ្នះ, ១ពិន្ទុសម្រាប់ការស្មើ, គ្មានពិន្ទុណាមួយត្រូវបានផ្តល់សម្រាប់ការចាញ់នោះទេ ។ ក្រុមត្រូវបានចាត់ថ្នាក់ដោយពិន្ទុសរុប (Total points) បន្ទាប់មកភាពខុសគ្នានៃការស៊ុតបាល់បញ្ចូលទី ឬ គ្រាប់បាល់វិនិច្ឆ័យ (Goal differential) បន្ទាប់មកចំនួនគ្រាប់បាល់បញ្ចូលទី (Goals scored) ។ នៅចុងបញ្ចប់នៃរដូវកាលនីមួយៗ ក្លឹបដែលមានពិន្ទុច្រើនជាងគេគឺគ្រងជើងឯកលីគ ប្រសិនបើពិន្ទុ ខុសគ្នានៃគ្រាប់បាល់ស៊ុតបញ្ចូលទី ហើយលទ្ធផលនាំមុខរវាងក្រុមស្មើគ្នា កំណត់ត្រា លទ្ធផលទៅមក (Head-to-head results) រវាងក្រុមត្រូវបានប្រើប្រាស់ ហើយបន្តដោយកំណត់ត្រាលេងដោយយុត្តិធម៌ប្រសើរជាងមុន ក្លឹបទាំងអស់នឹងត្រូវលេងក្នុងទម្រង់វិលជុំ ២លើក (ម្ចាស់ផ្ទះ និង ក្រៅដី) ដោយស្មើនិង ២៦៤ប្រកួត សម្រាប់រដូវកាល 2022 នេះ ។[២]
តារាងនៃទម្រង់លីគ ២០២២
Table of league forms 2022
Remove ads
អំពីក្លឹប រដូវកាល ២០២២
About Clubs 2022 season
ក្លឹបចំនួន ១២ ខាងក្រោមកំពុងប្រកួតប្រជែងក្នុងលីគកម្ពុជាលំដាប់ទី២ នារដូវកាលឆ្នាំ ២០២២ នេះ ។
Remove ads
ជើងឯក កម្ពុជាលីគទី២
Cambodia League 2 Championship
កំណត់ត្រា ក្លឹបឈ្នះពាន
Record Club Winning
Remove ads
មើលផងដែរ
See also
- ទីផ្សារដោះដូរកីឡាករកម្ពុជា
- លីគកំពូលកម្ពុជា
- ពានសម្ដេច ហ៊ុនសែន
- ពានកំពូល ជើងឯកកម្ពុជា
- ពានក្រុម ជើងឯកកម្ពុជា
- កម្ពុជាលីគ២ ២០២២
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads