ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
From Wikipedia, the free encyclopedia
Remove ads
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោតសកល (បោះដោយផ្ទាល់ពីប្រជាពលរដ្ឋដែលមានសិទ្ធិ ១៨ឆ្នាំឡើងទៅ) សម្រាប់ការជ្រើសរើសតំណាងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺឃុំ-សង្កាត់ ។ ជាទូទៅនៅប្រទេសកម្ពុជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានអាណត្តិ៥ឆ្នាំម្តង។ គណបក្សដែលទទួលបានអាសនៈ ឬការគាំទ្រច្រើនជាងគេនឹងទទួលបានការដឹកនាំ ឬជាមេឃុំ-ចៅសង្កាត់ គណបក្សឈ្នះបន្ទាប់នឹងទទួលបានតួនាទីជាជំទប់ ឬចៅសង្កាត់រង ទី១ និងទី២។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមឡើងដំបូងនៅឆ្នាំ២០០២។
Remove ads
សារៈសំខាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅប្រទេសកម្ពុជា
តើអ្វីទៅជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់?
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋប្រើសិទ្ធិអំណាចរបស់ខ្លួនជ្រើសរើសមេឃុំ ឬចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដែលជាក្បាលម៉ាស៊ីនដឹកនាំនៅតាមឃុំ-សង្កាត់ ដែលពួកគេកំពុងរស់នៅ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការបោះឆ្នោតដ៏មានសារៈសំខាន់ទី២ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអ្នកដឹកនាំថ្នាក់មូលដ្ឋាន ដែលទទួលអំណាចពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមឃុំ-សង្កាត់នីមួយៗមានសមាជិកពី ៥ ដល់ ១១នាក់ ដែលសមាមាត្រទៅនឹងចំនួនប្រជាជននៅក្នុងតាមឃុំ-សង្កាត់។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដឹកនាំដោយប្រធានមួយរូបដែលត្រូវបានជ្រើសរើសចេញ ពីគណបក្សដែលទទួលបានសំឡេងគាំទ្រពីប្រជាជនច្រើនជាងគេ។
ការបង្កើតឱ្យមានក្រុមប្រឹក្សាឃុំ-សង្កាត់ តាមរយៈការបោះឆ្នោតជាសាកល គឺជារបត់នយោបាយដ៏សំខាន់មួយនៅកម្ពុជា។ សំខាន់នៅត្រង់ថា អាជ្ញាធរមូលដ្ឋានជាអ្នកដឹកនាំផ្ទាល់ និងនៅកៀកប្រជាពលរដ្ឋនោះ ធ្លាប់តែទទួលការតែងតាំងពីថ្នាក់លើ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០០២មក ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសដោយផ្ទាល់។
តាមរយៈការបោះឆ្នោតនេះ មន្ត្រីឃុំ-សង្កាត់ ត្រូវតែបង្ហាញការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋឱ្យបានច្រើន បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រជាពលរដ្ឋទម្លាក់ចេញពីអំណាចតាមរយៈសន្លឹកឆ្នោត៥ឆ្នាំម្តង។
Remove ads
លក្ខខណ្ឌដើម្បីអាច បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បាន
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ យោងតាមនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដើម្បីអាចចូលរួមឈ្មោះឱ្យគេបោះឆ្នោត និងចូលរួមបោះឆ្នោតបាន ត្រូវ៖
បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវបានជ្រើសមកពីគណបក្សនយោបាយ ដែលបានចុះបញ្ជីចូលរួមបោះឆ្នោតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ត្រូវបានចុះបញ្ជីឈ្មោះជាមួយ គ.ជ.ប ផងដែរ។
ប្រជាពលរដ្ឋ ឬអ្នកដែលអាចបោះឆ្នោតបាន ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
Remove ads
ប្រវត្តិនៃ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads