កីឡាអាសុីអាគ្នេយ៍ ២០២៣
From Wikipedia, the free encyclopedia
Remove ads
កីឡាអាស៊ីអាគ្នេយ៍ ២០២៣ (អង់គ្លេស: The 2023 Southeast Asian Games) គឺជាការប្រកួតកីឡា នៃប្រជាជាតិអាសុីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើងដោយប្រទេសកម្ពុជា ដែលហៅកាត់ថា សុីហ្គេម លើកទី៣២ (32nd Sea Games) ដែលមានវិញ្ញាសា ៥៨៤ នៃ ៣៧ ប្រភេទកីឡា នៃការបើកព្រឹត្តិការណ៍កីឡាអាសុីអាគ្នេយ៍លើកទី៣២ ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ នាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ។[១]
Remove ads
Remove ads
ការជ្រើសរើសម្ចាស់ផ្ទះ
Host selection
កម្ពុជាត្រូវបានគេបញ្ជាក់ជាផ្លូវការជាម្ចាស់ផ្ទះសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើសេចក្តីប្រកាសក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម នៅសណ្ឋាគារ Fairmount ក្នុងប្រទេសសិង្ហបុរី ។ ដំណឹងនេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បញ្ជាក់អំពីការរចនាចុងក្រោយនៃកីឡដ្ឋានសំខាន់របស់កីឡាសម្រាប់ប្រទេសកម្ពុជា ។ កីឡដ្ឋាននេះគឺជាផ្នែកមួយនៃពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលគ្រោងចំណាយថវិកាសាងសង់ប្រមាណ ២០០លានដុល្លារ និងគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ។ ពហុកីឡាដ្ឋានថ្មីនេះ គឺជាគន្លឹះក្នុងការជួយព្រះរាជាណាចក្រកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិដែលទាមទារសម្រាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ។ រដ្ឋាភិបាលចិនបានយល់ព្រមផ្តល់មូលនិធិដល់ដំណាក់កាលទី២ និងផ្តល់ហិរញ្ញប្បទានដល់ការបញ្ចប់ការសាងសង់នៃពហុកីឡដ្ខានថ្មីនេះ ។ ការសាងសង់បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ 2013 នៅលើដីទំហំ 94 ហិចតា នៅជិតផ្លូវជាតិលេខ 5 ក្នុងខណ្ឌឬស្សីកែវ ភាគខាងជើងនៃរាជធានីភ្នំពេញ ។[២]
Remove ads
ការរៀបចំ
Preparation
ការរៀបចំកីឡាអាសុីអាគ្នេយ៍ លើកដំបូងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងព្រឹត្តិការណ៍ កីឡាឧបទ្វីបអាសុីអាគ្នេយ៍ ឆ្នាំ ១៩៥៩ "The 1959 Southeast Asian Peninsular Games" ហៅកាត់ថា សេបហ្គេម (Sep Games) ដែលការប្រកួតនេះត្រូវបានបង្កើតឡើងដោយប្រទេសថៃ ជាមួយនិង សហស្ថាបនិក ប្រទេសកម្ពុជាផងដែរ ហើយប្រទេសភូមា បានធ្វើជាម្ចាស់ផ្ទះបន្ទាប់ក្នុងឆ្នាំ 1961 និង កម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ 1963 ប៉ុន្តែក្នុងអំឡុងឆ្នាំនោះ កម្ពុជាបានខកខាន ធ្វើជាម្ចាស់ផ្ទះ ដោរសារ បញ្ហានយោបាយក្នុងស្រុក ដូចនេះកម្ពុជា បានខកខានធ្វើជាម្ចាស់ផ្ទះ កីឡាអាសុីអាគ្នេយ៍ អស់រយៈពេល ៦០ឆ្នាំមកហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ ហើយកម្ពុជាទើបតែទទួលបាននូវសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាសុីហ្គេម លើកទី៣២ ក្នុងឆ្នាំ ២០២៣ នេះទេ ដែលវាជាលើកដំបូង និង ជាលើកទី១ ក្នុងការបើកទំព័រប្រវត្តិសាស្ត្រសម្រាប់កម្ពុជាផងដែរ ។[៣]
ការចំណាយ
Budget
កញ្ចប់ថវិកាដែលបានស្នើឡើងដោយរដ្ឋាភិបាលកម្ពុជាសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនេះ ត្រូវបានប៉ាន់ស្មានដំបូងថាមានចំនួន 825 ពាន់លានរៀល ដោយស្មើនិង (200 លានដុល្លារអាមេរិក) ។ ដើម្បីធានាថាមនុស្សជាអតិបរមាអាចចូលរួម ឬ ទស្សនាការប្រកួតកីឡាចម្រុះថ្នាក់តំបន់ រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងថ្លៃចូលទស្សនាកីឡាគ្រប់ប្រភេទក្នុងព្រឹត្តិការណ៍នេះ និងផ្តល់សិទ្ធិផ្សាយដោយសេរីដល់ប្រព័ន្ធផ្សព្វផ្សាយ ។ ជាប្រពៃណី គណៈប្រតិភូត្រូវបង់ថ្លៃប្រចាំថ្ងៃចំនួន 50 ដុល្លារក្នុងមនុស្សម្នាក់ទៅកាន់ប្រទេសម្ចាស់ផ្ទះនៃការប្រកួតនេះ ដើម្បីរ៉ាប់រងថ្លៃស្នាក់នៅ អាហារ និងការដឹកជញ្ជូនក្នុងប្រទេស ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានថ្លែងថា កម្ពុជា «នឹងរ៉ាប់រងយ៉ាងពេញលេញសម្រាប់ពួកគេ» ដែលមានន័យថា ម្ចាស់ផ្ទះកម្ពុជា និង Free សម្រាប់ប្រតិភូកីឡា និងកីឡាករទាំងអស់ ហើយបន្ថែមលើការចំណាយ ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា រាល់ការចំណាយទាំងអស់នឹងត្រូវបានរ៉ាប់រង បន្ថែមចំនួន 7 លានដុល្លារ ដែលសរុបទៅថវិកាពីមុនមានចំនួន 124 លានដុល្លារ ។ បើដូច្នេះមែន វានឹងក្លាយជាស៊ីហ្គេមដែលថ្លៃបំផុតចាប់តាំងពីឆ្នាំ 2015 នៅពេលដែលសិង្ហបុរីបានចំណាយប្រហែល 200 លានដុល្លារសម្រាប់ការប្រកួតនេះ ។ តាមការប្រៀបធៀប វៀតណាមបានចំណាយ 32.8 លានដុល្លារក្នុងឆ្នាំ 2022 ការប្រកួតប្រជែងដំបូងដែលបានគ្រោងទុកនៅឆ្នាំ 2021 ត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាត Covid-19 ហ្វីលីពីន 147 លានដុល្លារក្នុងឆ្នាំ 2019 និងម៉ាឡេស៊ី 101 លានដុល្លារក្នុងឆ្នាំ 2017 ។[៤]
ទីកន្លែង
Venues
បន្ទាប់ពីការប្រកាសជ្រើសរើសម្ចាស់ផ្ទះ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានអនុម័តការរចនាចុងក្រោយនៃកីឡដ្ឋានសំខាន់របស់កម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ទៅកាន់ទីក្រុងប៉េកាំង កាលពីខែឧសភា ឆ្នាំ២០១៤ ដើម្បីជួបពិភាក្សាការងាររវាងរដ្ឋប្រទេសទាំងពីរ ខណៈពេលដែល មេដឹកនាំចិន លោក សុីជីនពីង (Xi Jinping) នៃប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងផ្តល់ថវិកាសម្រាប់សាងសង់ពហុកីឡដ្ឋានពហុគោលបំណងថ្មីនៅលើទីក្រុងរណបនៃរាជធានីភ្នំពេញក្នុងខណ្ឌជ្រោយចង្វារ ។ កីឡដ្ឋានធំដែលអាចផ្ទុកអ្នកទស្សនារហូតដល់ 75,000 (ជាង7មុឺននាក់) ដែលត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយប្រាក់ប្រហែល 157 លានដុល្លារអាមេរិក ហើយនឹងសាងសង់ដោយក្រុមហ៊ុនសំណង់របស់ចិន នឹងត្រូវបញ្ចប់នៅចន្លោះឆ្នាំ 2019 ដល់ឆ្នាំ 2020 ជាមួយនឹងជំនួយឥតសំណងរបស់ចិនផងដែរ ។[៥] ខណៈពេលដែលទីក្រុងភ្នំពេញជាមជ្ឈមណ្ឌលដ៏សំខាន់នោះ ខេត្តផ្សេងទៀតជាច្រើនបានជួយក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះផងដែរ ដែលទីតាងរួមមាន កំពត កែប សៀមរាប និង ខេត្តព្រះសីហនុ ។ ដើម្បីជួយសម្រួលដល់ អត្តពលិក និង ប្រតិភូកីឡា ដែលមកចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ នៅក្នុងប្រទេសកម្ពុជា កម្ពុជាបានរៀបចំសាងសង់នៅ "ភូមិកីឡា" (Sport Village) តែម្ដងដែលជាកន្លែងសំខាន់ និងធំជាងគេសម្រាប់អត្តពលិក និងមន្ត្រីរៀបចំការប្រកួតស្នាក់នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ផងដែរ ។ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនឹងរៀបចំពិធីក្រុងពាលីនាល្ងាចថ្ងៃទី២០ ខែមេសានេះក្រោមអធិបភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដើម្បីចូលស្នាក់នៅជាផ្លូវការ បន្ទាប់ពីសម្រុកកសាងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ហើយទីបំផុតរួចរាល់ជាស្ថាពរនៅពាក់កណ្តាលខែមេសានេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ធ្លាប់បានប្រាប់ថា «ភូមិកីឡា»ដែលស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោមានគ្រែប្រហែលជា៧ពាន់ ហើយក្នុង១ថ្ងៃៗ អត្តពលិក និងប្រតិភូកីឡាអន្តរជាតិអាចចូលស្នាក់នៅ និងទទួលទានអាហារចន្លោះពី៤ទៅ៦ពាន់នាក់ ។ ភូមិកីឡានេះបង្កលក្ខណៈងាយស្រួលច្រើនមែនទែនដល់ប្រតិភូកីឡាអន្តរជាតិ ដោយពួកគាត់មិនចាំបាច់ធ្វើដំណើរទៅណាឆ្ងាយ និងមានសុវត្ថិភាពខ្ពស់សម្រាប់ពួកគាត់ ហើយកីឡាជាច្រើនប្រភេទត្រូវប្រកួតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ។[៦]
Remove ads
មុនបើកព្រឹត្តិការណ៍
Before the event
មុនពេលចាប់ផ្តើមបើកព្រឹត្តិការណ៍ ការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី 32 ព្រះបាទ នរោត្តម សីហមុនី ដែលជាព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា បានយាងជា ជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងការរាជប្រទានភ្លើងជ័យ ពីពន្លឺភ្លើង ព្រះអាទិត្យ ដុតបន្តទៅ ភ្លើងគប់ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ ដែលធ្វើឡើង នៅថ្ងៃទី 21 ខែមីនា ឆ្នាំ 2023 នា ប្រាសាទ អង្គរវត្ត ដែលជាប្រាសាទ អច្ឆរិយៈវត្ថុមួយនៅលើពិភពលោក ។ ភ្លើងគប់ កីឡាអាសុីអាគ្នេយ៍ មានកម្ពស់ 75 cm និង ទម្ងន់ ប្រមាណជា 1kg កំពូលដងភ្លើងគប់ ត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីនិមិត្តរូបនៃផ្ការំដួល ជាផ្កាតំណាងជាតិនៃប្រទេសកម្ពុជា ហើយវាបានស្រោបដោយពណ៌មាស ដើម្បីបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនបានចាប់ផ្ដើមពីយុគសម័យមាសម្ដងទៀត ។ ការរចនានៅលើចំណុចទាក់ទាញនៃ ភ្លើងគប់ គឺពោរពេញទៅដោយក្បាច់ផ្កាចន្ទ ដែលភ្ជាប់ជាមួយគ្នា ដើម្បីបង្ហាញពីការរួបរួមក្នុងការសម្រេចបាននូវសន្តិភាព និង ភាពជោគជ័យសម្រាប់ប្រទេស និង សហគមន៍អាស៊ីអាគ្នេយ៍ ។[៧]
ការរត់បណ្ដាក់ភ្លើងគប់
Torch Relay
ការរត់បណ្ដាក់ភ្លើងគប់ ត្រូវបានចាប់ផ្តើមដំណើររត់របស់ខ្លួនទៅកាន់ប្រទេសចំនួន 9 ផ្សេងទៀតនៃតំបន់ អាស៊ីអាគ្នេយ៍ ដោយចាប់ផ្តើមពីថ្ងៃទី 21 ខែមីនា ចេញពីសៀមរាបអង្គរ ចេញទៅតាមប្រទេសក្នុងតំបន់អាស៊ាន នៅថ្ងៃទី 24 ខែមីនា រហូតដល់ត្រលប់មកកម្ពុជាវិញនៅថ្ងៃទី 28 ខែមេសា និង បន្តរត់ជុំវិញ រាជធានី ខេត្តក្រុងរបស់កម្ពុជា រហូតដល់ កម្មវិធីបើកព្រឹត្តិការណ៍ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ ដែលធ្វើឡើង នៅពហុកីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ (Morodok Tech National Stadium) ដែលរៀបចំឡើង នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ ។[៨]
សមាជិករត់ភ្លើងគប់
Member of Torch Run
អត្តពលិក និង ប្រតិភូកីឡា
Athletes and sports delegates
សមាជិកទាំង១១ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម ក្នុងប្រទេសកម្ពុជា លើកទី៣២ ឆ្នាំ ២០២៣ ដែលមាន អត្តពលិក និង ប្រតិភូកីឡា សរុបចំនួន 12,404 នាក់ ក្នុងវិញ្ញាសារ 608 នៃ 37 ប្រភេទកីឡា ។[៩]
ប្រ៊ុយណេ (113)
កម្ពុជា (1158) (ម្ចាស់ផ្ទះ)
ទីម័រខាងកើត (171)
ឥណ្ឌូណេស៊ី (1802)
ឡាវ (656)
ម៉ាឡេស៊ី (1532)
មីយ៉ាន់ម៉ា (694)
ហ្វីលីពីន (1342)
សិង្ហបុរី (1228)
ថៃ (1985)
វៀតណាម (1663)
Remove ads
ផ្ដើមការប្រកួត
Start the games
ប្រភេទកីឡាដែលចាប់ផ្ដើមមុនមួយសប្ដាហ៍ នៃពិធីបើកព្រឹត្តិការណ៍ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា មានដូចជា៖ ប្រភេទកីឡា បាល់ទាត់បុរស អុកចត្រង្គ គ្រីឃីត ហក់គី ដែលចាប់ផ្ដើមការប្រកួត ដែលធ្វើឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ ២០២៣ ។[១០]
កម្មវិធីប្រកួត
Match program
Remove ads
ពិធីបង្ហូតទង់ជាតិ
Flag raising ceremony
ការមកដល់របស់គណៈប្រតិភូកីឡាមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ត្រូវបានស្វាគមន៍ ខណៈដែលទង់ជាតិរបស់ពួកគេត្រូវបានលើកឡើង ក្នុងពិធីបង្ហូតទង់ជាតិ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ តាមរយៈ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការ ជាតិរៀបចំការប្រកួតកីឡាសុីហ្គេម បានអញ្ជើញជាអធិបតីនៃពិធីបង្ហូតទង់ជាតិអាស៊ានទាំង ១១ប្រទេស និងស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធាធានីភ្នំពេញ ។[១១] [១២]
Remove ads
ពិធីបើកព្រឹត្តិការណ៍ កីឡាអាសុីអាគ្នេយ៍ លើកទី៣២
Opening Ceremony of the 32nd Southeast Asian Games
ពិធីបើកព្រឹត្តិការណ៍ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ បានធ្វើឡើងនៅថ្ងៃទី 05 ខែ ឧសភា ឆ្នាំ 2023 ដែលចាប់ផ្ដើមជាផ្លូវការណ៍នៅម៉ោង 07:00 ល្ងាច ត្រូវនិងម៉ោងសកល 19:00 PบชM (ម៉ោងក្នុងតំបន់) នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមក្រសែរភ្នែកអ្នកទស្សាផ្ទាល់ប្រមាណជា 60,000 (៦មុឺននាក់) ។ ការចាប់ផ្ដើមពិធីដង្ហែរទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា អមដោយកុមារ 64 នាក់តំណាង គ្រប់ជនជាតិភាគតិចនៅកម្ពុជា អត្ថន័យ នៃកុមារ ទាំង 64នាក់ សំដៅលើរយៈពេល 64ឆ្នាំ នៃការរង់ចាំ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ ដែលជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់កម្ពុជា ។
កំណើតនគរខ្មែរ សម័យកាលបុរេប្រវត្តិ នៅលើកទឹកដីដ៏ចំណាស់មួយ ទឹកសមុទ្របានស្រកចុះ ហើយបង្កើតបានកោះមួយ ដែលមានដើមគោកធ្លកដុះឡើង ហើយកោះនោះហៅថា កោះគោកធ្លក នាងនាគ ជាកូនរបស់ស្ដេចនាគ បានជួបព្រះថោង ពួកគេទាំងពីរក៏ស្រលាញ់គ្នា គ្រប់គ្រងលើជនជាតិចំរុះ ហើយបង្កើតអាណាចក្រនគរភ្នំ ។
អច្ឆរិយភាពនៃអង្គរ ប្រកបដោយភាពរីកចម្រើនរុងរឿង ដ៏កំពូល នៃចក្រភពខ្មែរ បានបង្កើត សំណង់ ស្ថាបត្យកម្មធំៗ រួមមាន ប្រព័ន្ធធារាសាស្ត្រ និង សំណង់មហាប្រាសាទធំៗ ដូចជា៖ ប្រាសាទ អង្គរវត្ត ប្រាសាទ តាព្រហ្ម កោះកេរ ប្រាសាទ បាយ័ន និង សម្បត្តិអរូបី ជាច្រើនទៀត ដូចជា៖ របាំអប្សា ល្ខោនខោល ល្ខោនស្បែកធំ និង គុន ល្បុក្កតោ មិនត្រឹមតែជាសម្បត្តិមរតកដូនតាខ្មែរប៉ុនណោះទេ ថែមទាំងជាសម្បត្តិបេតិភណ្ឌពិភពលោក និង សម្បត្តិវប្បធម៌អរូបី របស់មនុស្សជាតិផងដែរ ។
ស្នាមញញឹមខ្មែរ រៀបរាប់ពីការចាប់ផ្ដើមយុគសម័យកាលចាប់ផ្ដើមថ្មី ក្រោយបញ្ចប់សម័យកាលខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ប៉ុលពការបើកទព័រប្រវត្តិសាស្ត្រថ្មីនៅកម្ពុជា តាមរយៈ នយោបាយឈ្នះៗ ដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមសុីវិល នាំមកនូវ សុខសន្តិភាពនិងការឯកភាពជាតិ ពេញលេញក៏សាងអនាគតដ៏រុងរឿងប្រកបដោយភាពជឿជាក់ និង ផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋគ្រប់រូបនូវក្ដីសង្ឃឹម និង ស្នាមញញឹមយ៉ាងកក់ក្តៅ ការបង្ហាញនូវការរីកចម្រើននៃសេដ្ឋកិច្ចទីផ្សារ ការបង្ហាញនូវសក្ដានុពល នៃតំបន់ឆ្នេរកម្ពុជា ការបង្ហាញនូវសក្ដានុពលនៃផលនេសាទត្រី នៅ បឹងទន្លេសាប កម្ពុជា ការបង្ហាញជីវៈចម្រុះនៃសត្វផ្សោតដង ទន្លេមេគង្គ កម្ពុជា ការបង្ហាញនូវសក្ដានុពលនៃផលក្រណាត់សូត្រកម្ពុជា ដែលបង្កើតបានផលិតផលផ្នែកវាយនភណ្ឌ នៃការផលិតសម្លៀកបំពាក់កម្ពុជា តាមរយៈការច្នៃមូដប្រកបដោយភាពរស់និយម សុីវុីល័យ ស្រស់ស្អាត និង ការបង្ហាញពីផ្នែកសិកម្ម នៃការប្រមូលទិន្នផលស្រូវអង្ករកម្ពុជា ។
អនាគតនៃកម្ពុជា ការបង្ហាញនូវសន្ធឹកស្គរខ្មែរ បានប្រមូលផ្ដុំបង្កើតជាថាមពលក្នុងការបណ្ដុះស្មារតី ពលរដ្ឋកម្ពុជា ធ្វើដំណើរទៅកាន់ការធ្វើទំនើបកម្មឌីជីថល (Digital) ដើម្បីជម្រុញការអភិវវឌ្ឍន៍ទៅលើប្រព័ន្ធបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត និង ការបង្ហាញនូវការរាំតុល្យភាពពន្លឺ (Light Balance) ។[១៣] [១៤]
ចម្រៀងផ្លូវការណ៍
Official Song
ចម្រៀងផ្លូវការណ៍ នៃពិធីបើកព្រឹត្តិការណ៍ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ បានបកស្រាយដោយកំពូលតារាចម្រៀងប្រទេសកម្ពុជា មានដូចជា៖ លោក ព្រាប សុវត្ថិ, អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុខ សុីឡាឡីន អ្នកនាង តន់ ច័ន្ទសីម៉ា និង លោក សាទីយ៉ា ដែលបទចម្រៀងច្រៀងរួមគ្នានេះ មានចំណងជើងថា "កីឡារស់ក្នុងសន្តិភាព" (Sport Live in Peace) ដែលត្រួវបានតាក់តែងឡើងជាពិសេស សម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកីឡា សុីហ្គេមលើកទី៣២ ។ បទចម្រៀងដ៏មានអត្ថន័យនេះផងដែរ ត្រូវបានយកមកចាក់បន្តសម្រាប់ ការទទួល ក្បួនព្យុះហយាត្រា ក្រុមអត្តពលិក និង ក្រុមប្រតិភូកីឡា នៃប្រជាជាតិអាសុីអាគ្នេយ៍ ទាំង១១ប្រទេសផងដែរ ។
ព្យុះហយាត្រា អត្តពលិក និង ប្រតិភូកីឡា
Parade of Athletes and sports delegates
Remove ads
តារាង មេដាយ
Medal table
កម្ពុជា (ម្ចាស់ផ្ទះ)
តារាងមេដាយ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣
- លទ្ធផលចំនួនមេដាយនៃការបញ្ចប់ព្រឹត្តិការណ៍ កីឡាអាសុីអាគ្នេយ៍ លើកទី៣២ នៅ ថ្ងៃពុធ ទី17 ខែ ឧសភា ឆ្នាំ 2023 ម៉ោង 17:00 PM (GMT+7)[១៥]
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads