កីឡាអូឡាំពិក

From Wikipedia, the free encyclopedia

កីឡាអូឡាំពិក
Remove ads
Remove ads

កីឡាអូឡាំពិក​គឺជា​ប្រភេទកីឡាអន្តរជាតិចំរុះ​ដែលត្រូវបានបែងចែក​ជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង។ ព្រឹត្តិការណ៍កីឡាទាំង២នេះ​ត្រូវបានប្រារព្ធធ្វើឡើង​ក្នុងឆ្នាំជាមួយគ្នារហូតដល់ឆ្នាំ ១៩៩២។ ប៉ុន្តែក្រោយមក ពួកវាក៏ត្រូវពន្លាតពីគ្នាចំនួន២ឆ្នាំ។ ដើមកំនើតកីឡាអូឡាំពិក (ភាសាក្រិច: Ολυμπιακοί Αγώνες; Olympiakoi Agones) ត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ានៃប្រទេសក្រិច ហើយត្រូវបានប្រារព្ធធ្វើឡើងរហូតដល់ឆ្នាំ៣៩៣នៃគ.ស។ ចំនាប់អារម្មណ៍អំពីការរស់ឡើងវិញនៃកីឡាអូឡាំពិក ត្រូវបានសរសេរដំបូងដោយកវីនិពន្ធកំនាព្យជនជាតិក្រិច និងជានិពន្ធនាយកកាសែត លោក Alexandros Soutsos ក្នុងកំនាព្យរបស់គាត់ដែលមានចំនងជើងថា "Dialogue of the Dead" ក្នុងឆ្នាំ១៨៣៣[]។ លោក អេវ៉ង់ងហ្គេឡូស ហ្សាបប៉ា (Evangelos Zappas) គឺជាអ្នកឧបត្ថមគាំទ្រដំបូងចំពោះកីឡាអូឡាំពិកទំនើបក្នុងឆ្នាំ១៨៥៩។ គាត់បានចំនាយទៅលើការតុបតែងពហុកីឡាដ្ឋានប៉ាណាស្ស៊ីណៃកូ (Panathinaiko Stadium ) សំរាប់ការប្រកួតកីឡាអូឡាំពិក​ដែលបានប្រារព្ធធ្វើឡើងនៅទីនោះក្នុងឆ្នាំ១៨៧០ និងឆ្នាំ១៨៧៥ []។ ទាំងនេះត្រូវបានចុះផ្សាយក្នុងកាសែត និងបោះពុម្ពផ្សាយទូទាំងពិភពលោក ដោយរួមទាំងទស្សនាវដ្តីឈ្មោះ London Review ដែលបានសរសេររៀបរាប់​អំពីកីឡាអូឡាំពិក​នៃការផ្អាកបន្តការប្រារព្ធធ្វើអស់ជាច្រើនសតវត្សរ៍ ហើយត្រូវបានប្រារព្ធធ្វើឡើងវិញនាពេលថ្មីៗនេះ។

Thumb

គណកម្មការកីឡាអូឡាំពិកអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៤ ដោយអ្នកដែលបានទទួលពាន់រង្វាន់ណូបែលជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិតបង្កើតគឺលោក ព្យែរ ហ្វេ្រឌី បារុន ដឺ គូប៊ែរតាំង (Pierre Frédy, Baron de Coubertin)។ គណកម្មការរៀបចំកីឡាអូពិកអន្តរជាតិ​បានរៀបចំកីឡាអូឡាំពិកលើកដំបូងនៅឆ្នាំ១៨៩៦ ដែលប្រារព្ធធ្វើនៅក្រុងអាតែន ប្រទេសក្រិច។ អ្នកចូលរួមក្នុងកីឡាអូឡាំពិកនេះបានកើនឡើង ដោយរាប់បញ្ចូលទាំងអត្តពលករស្ទើរតែគ្រប់ប្រទេសទូទាំងពិភពលោក។.

ព័ត៌មានបន្ថែម Sukan Olimpik Musim Panas, Sukan Olimpik Musim Sejuk ...
Remove ads

ទីក្រុងដែលបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិក

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads