ក្រិក
From Wikipedia, the free encyclopedia
ប្រទេសក្រិក (ភាសាក្រិក៖ Eλλάδα) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអេលេនិក (Ελληνική Δημοκρατία) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបអាគ្នេយ៍។ វាមានប្រជាជនសរុប ១០.៧ លាននាក់គិតត្រឹមឆ្នាំ២០២១ ហើយមានរដ្ឋធានីនិងទីក្រុងធំបំផុតឈ្មោះអាតែន។ ដោយមានទីតាំងភូមិសាស្ត្រនៅចុងភាគខាងត្បូងនៃតំបន់បាល់កង់ ប្រទេសក្រិកគឺស្ថិតនៅចំណុចផ្លូវបំបែកនៃទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក។ ប្រទេសនេះមានព្រំដែនគោកជាប់នឹងប្រទេសអាល់បានីនៅភាគពាយព្យ ម៉ាសេដ្វានខាងជើង និងប៊ុលការីនៅភាគខាងជើង និងប្រទេសតួកគីនៅភាគឦសាន។ ចំណែកឯព្រំដែនសមុទ្រវិញ ក្រិកគឺជាប់នឹងសមុទ្រអ៊ីជាននៅភាគខាងកើត សមុទ្រអ៊ីយ៉ូនីនៅភាគខាងលិច សមុទ្រក្រេតង់ និងសមុទ្រមេឌីទែរ៉ានេនៅភាគខាងត្បូង។ ក្រិកជាប្រទេសដែលមានឆ្នេរសមុទ្រវែងជាងគេនៅលើបារាយណ៍មេឌីទែរ៉ានេ និងឆ្នេរសមុទ្រវែងជាងគេទី ១១ នៅលើពិភពលោកដោយមានប្រវែង ១៣,៦៧៦ គីឡូម៉ែត្រ និងមានកោះជាច្រើនដែលក្នុងនោះមានកោះចំនួន ២២៧ មានមនុស្សរស់នៅ។ ប៉ែតសិបភាគរយនៃទឹកដីក្រិកគឺជាតំបន់ភ្នំ ដោយភ្នំអូឡាំពូសជាកំពូលខ្ពស់បំផុតនៅក្នុងប្រទេសដែលមានកម្ពស់ ២,៩១៨ ម៉ែត្រ។
Ελληνική Δημοκρατία (ភាសាក្រិក) | |
---|---|
បាវចនា Ελευθερία ή Θάνατος ខ្មែរ៖ "សេរីភាព ឬសេចក្តីស្លាប់" | |
ភ្លេងជាតិ Ύμνος εις την Ελευθερίαν ខ្មែរ៖ "ចម្រៀងឆ្ពោះទៅសេរីភាព" | |
![]() ទីតាំងប្រទេសក្រិក (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | អាតែន 37°58′N 23°43′E |
ភាសាផ្លូវការ និង ភាសាជាតិ | ភាសាក្រិក |
សាសនា (ឆ្នាំ ២០១៧) |
|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋសភានិយម |
- ប្រធានាធិបតី | កាតេរីណា សាកែលឡារ៉ូភូលូ |
- នាយករដ្ឋមន្ត្រី | គីរីអាកូស មីតសូតាគីស |
- ប្រធានសភា | កូងស្តង់ទីណូស តាស៊ូឡា |
នីតិបញ្ញត្តិ | សភាអេលេនិក |
ប្រវត្តិនិម្មិតកម្ម | |
២៥ មីនា ១៨២១ (កាលបរិច្ឆេទចាប់ផ្តើមនៃសង្គ្រាមឯករាជ្យក្រិកតាមប្រពៃណី) ១៥ មករា ១៨២២ (ប្រកាសផ្លូវការ) | |
- ទទួលស្គាល់ | ៣ កុម្ភៈ ១៨៣០ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ១១ មិថុនា ១៩៧៥ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៣១,៩៥៧ គ.ម២ [២] (ទី៩៥) |
- ផ្ទៃទឹក (%) | ១.៥១ (គិតត្រឹមឆ្នាំ២០១៥)[៣] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១០,៦៧៨,៦៣២[៤] |
- ជំរឿន (ឆ្នាំ ២០១១) | ១០,៨១៦,២៨៦[៥] (ទី៨៥) |
- ដង់ស៊ីតេ | ៨២[៦] នាក់/គ.ម២ (ទី៩៨) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ៣៣៩.៦៦៨ ពាន់លានដុល្លារ[៧] |
- ក្នុងម្នាក់ | ៣១,៨២១ ដុល្លារ[៧] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ២១១.៦៤៥ ពាន់លានដុល្លារ[៧] |
- ក្នុងម្នាក់ | ១៩,៨២៧ ដុល្លារ[៧] |
ជីនី (២០២០) | ៣១.៤[៨] មធ្យម |
HDI (២០១៩) | ០.៨៨៨[៩] ខ្ពស់ណាស់ · ទី៣២ |
រូបិយវត្ថុ | អឺរ៉ូ (€) (EUR) |
ល្វែងម៉ោង | UTC+២ (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy (គ.ស.) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៣០ |
ដែនកម្រិតខ្ពស់ | .gr |
និរុត្តិសាស្ត្រ
ជនជាតិក្រិកហៅប្រទេសរបស់ពួកគេផ្ទាល់ថា Hellas ដោយភាសាក្រិកក្នុងពេលបច្ចុប្បន្នបញ្ចេញសម្លេង ថា Ellas ដោយក្នុងការនិយាយទូទៅនឹងប្រើពាក្យថា Ellada ហើយហៅពួកខ្លួនគេជាញឹកញាប់ថា Hellenes។
ប្រវត្តិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
នយោបាយ
បំណែងចែករដ្ឋបាល
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ភូមិសាស្ត្រ
សេដ្ឋកិច្ច
- ផលិតផលក្នុងស្រុកសរុប (GDP) ១៧២,៥ ពាន់លាន USD (២០០៣) ២០១,១ ពាន់លាន USD (២០០២)
- GDP Per Capita ១៦.២២៣ USD (២០០៣) ១៩.០០០ USD (២០០២)
- អត្រាកំណើនសេដ្ឋកិច្ច ៤,៣ ភាគរយ (២០០៣) ៣,៥ ភាគរយ (២០០២)
- អត្រាអតិផរណា ៣,៤ ភាគរយ (២០០៣) ៣,៦ ភាគរយ (២០០២)
- អត្រាគ្មានការងារធ្វើ ៩,៤ ភាគរយ (២០០៣) ១០,៣ ភាគរយ (២០០២)
- បរិមាណនាំចេញ ៧,៨ ពាន់លាន USD (២០០៣) ១២,៦ ពាន់លាន USD (២០០២)
- បរិមាណនាំចូល ៣៥,២ ពាន់លាន USD (២០០៣) ៣១,៤ ពាន់លាន USD (២០០២)
- ទំនិញនាំចេញសំខាន់៖ អាហារនិងភេសជ្ជៈ សាច់ក្រណាត់ ផលិតផលគីមី ផលិតផលប្រេង ឧបករណ៍អគ្គិសនីនិងទូរគមនាគមន៍
- ទំនិញនាំចូលសំខាន់៖ គ្រឿងចក្រឧស្សាហកម្ម បរិក្ខារយានយន្ត ថាមពល
- ទីផ្សារនាំចេញសំខាន់៖ ស.អ. (៤៤%) សហរដ្ឋុអាមេរិកនិងប៊ុលហ្គារី (៥,៧%) សាយព្រឹស (៤,៨%) FYROM (៣,៧%)
- ទីផ្សារនាំចូលសំខាន់៖ ស.អ. (៥០,៨%) រុស្ស៊ី (៥,៣%) អារ៉ាប៊ីសាអូឌីត (៣,៥%) សហរដ្ឋអាមេរិក (៣,២%) អ៊ីរ៉ង់ (៣,២%)
ប្រជាសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
វប្បធម៍
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.