កុរុង
From Wikipedia, the free encyclopedia
Remove ads
កុរុង រឺ ក្រុង (កុរ៉ុង រឺ ក្រុង) ជាគោរម្យងារដែលគេប្រើពីសម័យ ភ្វូណាន រហូត ដល់បច្ចុប្បន្នសម្រាប់ហៅ ស្ដេច ក្នុងល្ខោន រឺ ក្នុងអក្សរសាស្ត្រខ្មែរនាសម័យមុនបារាំងចូលមក។
និរុត្តិសាស្ត្រ
យោងតាម លោក ហ្សក សឺដេស លោកបានបញ្ជាក់ថា ស្តេចនៅសម័យនោះមានឋានន្តរនាមថា “ស្តេចភ្នំ” ពាក្យខ្មែរបុរាណថា “កុរុងវ្នំ” ត្រូវនឹងសំស្រ្កឹតថា បវ៌តភូបាល។ លោកតែងតែយកឋានន្តរនាមនេះប្រើសម្រាប់ហៅប្រទេសដែលមានស្តេចគ្រប់គ្រងផងដែរ។ ចំពោះទម្លាប់ខាងលើនេះ លោកអៃម៉ូនីយេ (Etienne Aymonier) បានកត់សម្គាល់ឃើញថា ក្នុងសម័យ បុរាណ ចិនមិនបានវែកញែកមនុស្សឱ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែ មួយសម្រាប់សម្គាល់មនុស្សផង រាជធានីផង និង ប្រទេសទាំងមូលផង ឬ ឋានន្តរនាមរបស់អ្នកដឹកនាំផង។ [១] បុរិសសព្វនាមខ្មែបុរាណ ម្រតញកុរុង។ [២]
យោងទៅលើការពន្យល់នៃទម្រង់វេយ្យាករណ៍នៃនរនាម របស់លោកបណ្ឌិត ឡុង សៀម កម្ពុជសុរិយា ១៩៩៧ ទំរង់ខាងវេយ្យាករណ៍ នៃនរនាម៖ ដូចយើងបានឃើញរួចមកហើយ ឋានន្តរនាមនៅក្នុងក្រុមអភិជន (ចំណាត់ថ្នាក់សង្គមជាន់ខ្ពស់) បានត្រូវចែកចេញជាបីផ្នែក ដោយយោងទៅតាមកម្រិតឧត្ដុង្គឧត្ដម នៃឋានន្តរនាមនីមួយៗ បានត្រូវសំដែងឡើង ឬត្រូវបង្កើតឡើងដោយពាក្យដើម ឬពាក្យតែមួយព្យាង្គ ហើយពាក្យទាំងនេះ អាចចាត់ទុកបានថា ជាពាក្យឫស ដែលត្រូវប្រើប្រាស់សំរាប់បង្កើតឋានន្តរនាមនៅក្នុងថ្នាក់ B និងក្នុងថ្នាក់ C ដោយអនុវត្តនូវបុព្វបទនីយកម្ម។ បុព្វបទទាំងនោះ មានប្លែកៗពីគ្នា ក៏ប៉ុន្តែបុព្វបទសំខាន់ជាងគេគឺ ព្យញ្ជនៈ គល់អណ្ដាត ក ហើយនិង រូបប្រភេទផ្សេងៗ នៃបុព្វបទនេះ ៖ ឧទាហរណ៍: កុ – កុរុង កំ – កំម្រតាង ដូចយើងបានឃើញរួចមកហើយថា បុព្វបទអក្សរ « ក » និងរូបប្រភេទនៃបុព្វបទនេះ បានត្រូវប្រើប្រាស់នៅក្នុងភាសាខ្មែរ ។ មិនមែនគ្រាន់តែដើម្បីបង្កើតឋានន្តរនាមប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតនរនាម នៅក្នុងភាសាបុរាណ ក៏ដូចជាក្នុងភាសាសម័យទៀតផង ។ កលាប្រភេទ នៃបុព្វបទ « ក » គឺ : k- ក, ka – ក, kan- កង, kan – កញ, kan – កន, kam – កំ, kra – ក្រ
ក្នុងករណីភាគច្រើននៅក្នុងភាសាខ្មែរបុរាណ ក៏ដូចជាភាសាខ្មែរបច្ចុប្បន្ន ពាក្យនីមួយៗ មិនអាចមានព្យាង្គលើសពី ២ ឡើយ ។ ហើយពាក្យទ្វេព្យាង្គទាំងនោះ (ឬមួយព្យាង្គ ) គឺជាពាក្យសមាស ដែលមានរចនាសម្ព័ន្ធប្លែកៗ គ្នា កើតឡើងដោយវិធីសមាស ឬមួយជាពាក្យកម្លាយ ដែលកើតឡើងដោយការប្រើវិធីផ្នត់នីយកម្ម (affiixation ) ។ ការបង្កើតនរនាម ឬ ឋានន្តរនាម ដែលជាពាក្យសមាស ឬពាក្យកម្លាយ ក៏ត្រូវបានធ្វើឡើងតាមបែបដូចគ្នានឹងការបង្កើតពាក្យធម្មតា នៅក្នុងភាសាដែរ ។ បានសេចក្ដីថា ការបង្កើតនរនាម ឬ ឋានន្តរនាម ត្រូវបានធ្វើឡើងស្របទៅតាមក្បួនវេយ្យាករណ៍ និងន័យសូរវិទ្យានៃភាសា ដោយឈរលើមូលដ្ឋាននៃការបែងចែកនិយមន័យទៅតាមដែនសេម៉ង់ទិកនីមួយៗ (Champ Sémantique ) ។ នៅតាមសិលាចារឹកសម័យមុនអង្គរ និងអង្គរ គេប្រទះឃើញនរនាម ដែលកកើតឡើងពីពាក្យទោលផង ពីពាក្យសមាសផង និងកន្សោមពាក្យផង ។ ដូចយើងបានឃើញមកហើយ នរនាមគឺជាឯកតានៃភាសា ដែលជួនកាលបំពេញមុខងារជាសព្វនាម ដូច្នេះ គឺជាពាក្យដែលចេញមកពីនាមនាម (Substantif ) គុណនាម កិរិយាស័ព្ទ បកតិសំខ្យា (numiraux ) ។
- អក្សរសិលាចារិក
១- ថ្នាក់ A : នៅក្នុងថ្នាក់ A ឋានន្តរនាមផ្សេងៗ ត្រូវបានសំដែងឡើងដោយពាក្យ ទោល ហើយពាក្យដើមនេះ ត្រូវបានប្រើប្រាស់ជាពាក្យឫស សំរាប់បង្កើតឋានន្តរនាមនៅក្នុងថ្នាក់ B និង C ដោយបន្ថែមផ្នត់ affixation ដែលជាឋានន្តរនាមមានកំរិតខ្ពស់ជាង នៅក្នុងថ្នាក់ A ។ ផ្នត់ទាំងនោះមាន : ផ្នត់ដើម « ក ka » ហើយនិងទំរង់ដទៃទៀត នៃផ្នត់ដើម « ក » គឺ ku កុ kam កំ ផ្នត់ដើម « S ស » ផ្នត់ដើម « mra ម្រ » ។ ផ្នែកជែក « – m – ម » (affixe : – ម – ) យើងសង្កេតឃើញមានទំនាក់ទំនងគ្នាទៅវិញទៅមក មានកំរិតឧត្ដុង្គឧត្ដម និងរចនាសម្ព័ន្ធពាក្យ ដែលវាសំដែងនូវឋានន្តរនាមនីមួយៗ ដូចជាឋានន្តរនាមថ្នាក់ B មានកំរិតឧត្ដុង្គឧត្ដមជាងថ្នាក់ A ។ ជាមួយគ្នានោះ ឋានន្តរនាមថ្នាក់ B គឺជាពាក្យមានទំរង់វែងជាងពាក្យដែលតាងឋានន្តរនាមថ្នាក់ A រីឯឋានន្តរនាម ថ្នាក់ C មានទំរង់វែងហើយ ស្មុគ្រស្មាញជាងឋានន្តរនាមថ្នាក់ Aនិង B។ ឋានន្តរនាម ថ្នាក់ C នេះ ជាឋានន្តរនាមដែលមានកំរិតឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់ជាងគេ ។ ឋានន្តរនាមទាំងនេះ រមែងមានទំរង់ជាពាក្យ ២ ព្យាង្គ យ៉ាងតិច ។ បានសេចក្ដីថា : កាលណាទំរង់នៃពាក្យកាន់តែវែង កាន់តែស្មុគ្រស្មាញ ឋានន្តរនាមមានកំរិតកាន់តែឧត្ដុង្គឧត្ដមឡើង ។
B. C 6 \ ជាអក្សរសិលាចារឹក kurun កុរុង ជាពាក្យដើម ដែលអាចបង្កើតសន្ដានពាក្យយ៉ាងច្រើនបែប ឋានន្តរនាម កុរុង បានត្រូវប្រើប្រាស់ចំពោះចៅហ្វាយខេត្តផង ស្ដេចសមន្តរាជផង និងព្រះមហាក្សត្រផង ។ ពាក្យ kurun មកពីពាក្យដើម run ដែលមានន័យថា ធំ ជ្រៅ ទូលាយ ឧត្ដុង្គឧត្ដម ។ ឧទាហរណ៍ : ជាអក្សរសិលាចារឹក………………… ជាឋានន្តរនាមរបស់ស្ដេចសមន្តរាជ នៅសម័យមុនអង្គរ ឧទាហរណ៍ : មហាអធិរាជតព្រះនាម កុរុង ធម៌្មាឝោក kurun dharmmaçok K 966 ដែលជាស្ដេចនៃព្រឹក្សាផង hai ta ja kurun …..ជាអក្សរសិលាចារឹក vrksa phon k 484 នៅសម័យអង្គរ បច្ចេកពាក្យសំរាប់សំគាល់នូវ ឋានន្តរនាមផ្សេងៗ នៃជនជាន់ខ្ពស់ មិនមែនជាបាតុភូតដោយចៃដន្យទេ ។ ទាំងអស់នេះ ទាក់ទងទៅនឹងការវិវត្តន៍ខាងសាសនា ខាងសង្គមកិច្ច ដែលមានជាអាទិ៍ ការចាត់ថ្នាក់នៃក្រុមជននីមួយៗ ទៅតាមការបែងចែកមុខងារ ឬទៅតាមក្រុមគ្រួសារនៅសម័យអង្គរ ឬក៏សន្ដាននៃជនជាន់ខ្ពស់នីមួយៗ រមែងគ្រប់គ្រងទៅដោយប្រធាននៃសន្ដាន ហើយតែកាលណាប្រធាននៃសន្ដានមានឋានន្តរនាម ឬមួយទទួលនូវឋានន្តរនាមណាមួយខ្ពង់ខ្ពស់ពី ព្រះមហាក្សត្រ ជាធម្មតា សមាជិកនៃសន្ដាន ក៏រមែងទទួលនូវឋានន្តរនាមខ្ពង់ខ្ពស់ ទៅតាមនោះដែរ ។ យើងតោងយល់ថា ឋានន្តរនាមសម័យអង្គរ ទោះបីមានភាពស្មុគ្រស្មាញ ក្ដី ក៏ឋានន្តរនាមទាំងនោះ រមែងមានដើមកំណើតពីពាក្យដើមមិនច្រើនប៉ុន្មាន ។ [៣]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads