កែវ សារ៉ាត់
From Wikipedia, the free encyclopedia
Remove ads
កែវ សារ៉ាត់ (ជាអក្សឡាតាំង: Keo Sarath)(កើតនៅថ្ងៃទី១០ មីនា ឆ្នាំ ១៩៥៦) គឺជាអ្នកចម្រៀងខ្មែរនៅសម័យមុន ដ៏ល្បីល្បាញមានរហស្សនាមថា "អធិរាជថ្គាមខ្លា មហាទំនួញ"។ បន្ទាប់ពីភាពល្បីល្បាញរបស់គាត់ លោកកែវ សារ៉ាត់ បានទទួលមរណៈភាពក្នុងឆ្នាំ១៩៩១នៅនិងអាយុ៣៥ឆ្នាំ(នៅទឹកដីសហរដ្ឋអាមេរិក)ដោយសារជំងឺរលាកថ្លើមប្រភេទបេ(B)។
Remove ads
ប្រវត្តិ
កែវ សារ៉ាត់ (១៩៥៦-១៩៩១)មានឈ្មោះពិត ឈុំ តេះ កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៥៦ នៅក្នុងភូមិវត្តកំផែង ស្រុងបាត់ដំបង ខេត្តបាត់ដំបង ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានឳពុកឈ្មោះ យ៉ត ឈុំ និងម្ដាយឈ្មោះ គ្រិត សារ៉ាន់ ដែលពួកគាត់ទាំងពីរបានបាត់បង់ជីវិតនៅក្នុងឆ្នាំ១៩៧៧ ។ ក្រោយមកលោក កែវ សារ៉ាត់ បានរត់ចូលក្នុងជំរំជនភៀសខ្លួនខាវអ៊ីដាងនៅក្នុងទឹកដីប្រទេសថៃ។ លោកកែវ សារ៉ាត់ បានរួមរស់ជាមួយនារីម្នាក់ហើយមានកូនមួយ បន្ទាប់មកនារីនោះក៏នាំកូនរត់ចោលលោកបាត់ទៅ។ ក្រោយមកលោកក៏សម្រេចចិត្តរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ ចន្ធូរ ហើយបាននាំគ្នាភៀសខ្លួនពីជំរំនោះទៅរស់នៅសហរដ្ឋអាមេរិក។ ឆ្នាំ១៩៨៦ លោកចាប់ផ្ដើមច្រៀងដើម្បីយកប្រាក់មកទ្រទ្រង់គ្រួសារ។ លោកបានច្រៀងថតកាស្សែតឲ្យផលិត កាសែតទេពប្រណម្យ ១៩៨៦-១៩៨៧ កាសែតសេកមាសទី១ កាសែតមយូរាគ្រប់Vole កាសែតសំណាងវ៉ាន់ដេត កាសែតសែមវណ្ណដេត កាសែតបញ្ចពណ៌ កាសែតកូឡាបមាសទី១ កាសែតចាបមាស កាសែតសោភ័ណភាពខ្មែរ បានប្រហែលជា ៨០ ទៅ១០០បទ ហើយក៏បានងាកមកនិពន្ធបទចំរៀង និងបង្កើតផលិតកម្មខ្លួនឯងនៅក្នុងឆ្នាំ១៩៩០ ដោយដាក់ឈ្មោះថា ជួងសំរិត ។ បទចម្រៀងដែលធ្វើឲ្យលោកទទួលបានភាពល្បីល្បាញគ្រប់ទិសទីគឺបទ អាណិតវាសនាខ្លួន(ស្រណោះដីខ្មែរ), ពិសាខដើមឆ្នាំ ស្នេហ៍កម្មឆ្លងដែន ខាវអ៊ីដាងដួងចិត្ត កុលាបStockton ជាដើម ។ លោកកែវ សារ៉ាត់ ទទួលមរណភាពនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៩១ នៅទីក្រុងឡុងប៊ិច, សហរដ្ឋអាមេរិក ដោយរោគថ្លើមប្រភេទបេ (B) ។ អតីតអ្នកចម្រៀងជើងចាស់ជំនាន់អធិរាជ្យសំឡេងទិព្វ កែវ សារ៉ាត់ គឺអ្នកស្រី គីម កល្យាណ រំលឹកថា រូបពីរសន្លឹកនេះ គឺជារូបភាពរបស់ កែវ សារ៉ាត់ និងរូបអ្នកស្រីផ្ទាល់ ដែលបានសម្ដែងរួមគ្នា នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨៩។ អ្នកស្រី មិនចាំច្បាស់ថា លោក កែវ សារ៉ាត់ បានស្លាប់នៅឆ្នាំ១៩៩០ ឬឆ្នាំ១៩៩១ នោះទេ ប៉ុន្ដែបើគិតពីអាយុវិញ គឺលោក កែវ សារ៉ាត់ ប្អូនអ្នកស្រីប្រហែល៥ ឬ៦ឆ្នាំ។
Remove ads
ផលិតកម្ម ចម្រៀង និងឆ្នាំដែលលោកបានច្រៀង
ចម្រៀងដែលលោកកែវ សារ៉ាត់ច្រៀងដំបូង គឺក្នុងកាសែតទេពប្រណម្យ ១៩៨៦
- ១. Yes no?? ច្រៀងដោយលោកក្លាន ហាន
- ២. កុលាបStockton ច្រៀងដោយលោកកែវ សារ៉ាត់
- ៣. មេឃខ្មៅងងឹត ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
- ៤. ស្នេហាស្គាល់តែលុយ ច្រៀងដោយលោកកែវ សារ៉ាត់ និងអ្នកស្រី ឈួន ម៉ាឡៃ
- ៥. នៅតែស្មោះ ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
- ៦. ស្នេហ៍វ័យក្មេង ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
- ៧. ផ្កាឈូក ច្រៀងដោយលោកកែវ សារ៉ាត់
- ៨. កង្កែបរាំCha cha ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
- ៩. ល្មមហើយណាស្រី ច្រៀងដោយលោកកែវ សារ៉ាត់
- ១០. ចន្ទ្រា ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
- ១១. បងអើយបង ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
- ១២. នរកលោកិយ ច្រៀងដោយអ្នកស្រី ឈួន ម៉ាឡៃ
- កាសែតទេពប្រណម្យ ១៩៨៦-១៩៨៧
- កាសែតសេកមាសទី១ និងទី២ ១៩៨៦
- កាសែតមយូរាទី១ដល់ទី៥ ១៩៨៧-១៩៨៨
- កាសែតសំណាងវ៉ាន់ដេត ១៩៨៧
- កាសែតសែមវណ្ណដេត ១៩៨៧-១៩៨៨
- កាសែតបញ្ចពណ៌ទី១ និងទី២ ១៩៨៨-១៩៩០
- កាសែតកូឡាបមាសទី១ ១៩៨៨ - ១៩៨៩
- កាសែតជួងសំរិតទី១ និងទី៣ ១៩៩០-១៩៩១
- កាសែតចាបមាស ១៩៨៨
- កាសែតសោភ័ណភាពខ្មែរ ១៩៨៩
- កាសែតសរសុទ្ធាវី ១៩៨៩
- បទចម្រៀងនានា ដែលលោកធ្លាប់ច្រៀងមានដូចជា
- អាណិតវាសនាខ្លួន(ស្រណោះដីខ្មែរ)
- រំដួលក្រចេះ
- កុលាបStockton
- រងារផ្កាគរ
- លក់សំនៀង
- វណ្ណៈស្នេហា
- ឈាមអនាថា
- នៅតែស្រមៃស្ងួប
- អនិច្ចាស្នេហ៍ថ្មី
- ខ្លាចហើយចិត្តស្រី
- ទឹកភ្នែកអាដាំ
- ខាវអីដាងដួងចិត្ត
- ឆ្នាំមុន
- ស្រីចិត្តចុងស្រល់
- រំដួលខាន់សាស់
- ពិសាខដើមឆ្នាំ
- នែ៎!ស្រីស្រស់
- ស្នេហាឆ្លងដែន
- ស្ដាយពន្លកស្នេហ៍
- ស្ដាយអនុស្សាវរីយ៍
- អូនយកថ្មីចុះ
- ចង់បានកូនប្រើ
- ជ្រលងសេកមាស
- ព្រែកឯងអស់សង្ឃឹម
- ជំនោររំភើយ
- Good doctor
- នេះឬកម្មខ្ញុំ
- ទំនួញជីវិត
- ស្រឡាញ់ស្រីខ្មៅ
- នឹកអូនណាស់
- ទំនួញជីវិត
- ឆ្ងាយពីអូន
- គោកធ្លកជម្រកខ្ញុំ
- ស្រម៉ៃនិស្ស័យស្នេហ៍
- មហាស្រណោះ
- ស្មានរកគ្មាន
- ឃ្លាតឆ្ងាយស្ដាយស្នេហ៍
- អក្ខរាសេកមាស (សែនអាណិត)
- សួនស្នេហ៍ឡុងប៊ិច
- សូមអូនមេត្តា
- សាងភ្នួសចុះអូន
- តូចតន់មាសបង
- សន្ទូចបងកេរឪ
- ស្រណោះព្រលឹងអ្នកមានគុណ
- បើស្រីស្លកុក
- សុបិន្តចម្លែក
- សុពណ៌ទេវី
- ភ្នំពេញអនុស្សារ
- កវីសេកសោម
- ជាប់ទោសព្រោះស្នេហ៍
- លាអូនឆ្លងដែន
- ក្បូនជីវិត
- ដង្កូវប្រែរូប
- វណ្ណៈស្នេហ៍
- ចំណងដៃទឹកភ្នែក
- ស្រណោះភ្លៀងធ្លាក់
- ស្វាយគូបនិមិត្ត
- ស្នេហ៍កម្មឆ្លងដែន
- ស្រីចិត្តចើក
- អនុស្សាវរីយ៍កម្សត់
- អូនក្បត់បងហើយ
- ព្រៃអើយព្រៃជ្រៅ
- ទំពែកគ្រូសូធ្យ
- សក់វែង
- សក់ក្រង
- កំពង់ចាមកំពង់ចិត្ត
- ស្រណោះគ្រាកន្លង
- ស្នេហ៍កម្ររក
- ស្នេហ៍តែបុប្ផាឡុងប៊ិច
- សួនស្នេហ៍ឡុងប៊ិច
- ចម្ប៉ាBoston
- ស្នេហ៍តែស្រីមួយ
- ស្នេហ៍តែអូនមួយ
- ចម្រៀងចុងក្រោយរបស់លោកកែវ សារ៉ាត់ក្នុង កាសែតកងចក្រទិព្វ ចេញលក់១៩៩២
- ១. ស្នេហ៍បូជាប្រាណ
- ២. ស្នេហ៍សុខសាន្ដ
- ៣. គំនួចវាយោ
- ៤. ហោរាទស្សន៍ទាយ ជាដើម។ល។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads