កែ ពក
From Wikipedia, the free encyclopedia
Remove ads
កែ ពក (ឈ្មោះកំណើត:កែ វិន ; កើតនៅឆ្នាំ១៩៣៤–១៥ កុម្ភៈ ២០០២) [១] លោកគឺជាមេដឹកនាំជាន់ខ្ពស់ម្នាក់នៃខ្មែរក្រហម ។
ជីវិតដំបូង
លោកមានឈ្មោះកើតថា កែ វិន នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងឆ្នាំ១៩៣៤។
នៅឆ្នាំ១៩៤៩ បន្ទាប់ពីការវាយឆ្មក់លើភូមិរបស់លោកដោយកងកម្លាំងបារាំង លោកបានចូលរួមជាមួយចលនាឯករាជ្យខ្មែរឥស្សរៈ ។ នៅឆ្នាំ១៩៥៤ បន្ទាប់ពីសន្និសីទទីក្រុងហ្សឺណែវ និងប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង លោកពកបានងើបចេញពីព្រៃ ហើយត្រូវបានចាប់ខ្លួនភ្លាមៗ។ កាត់ទោសឲ្យជាប់ពន្ធនាគារ៦ឆ្នាំ លោកធ្លាប់ជាប់ពន្ធនាគារនៅភ្នំពេញ និងកំពង់ធំ។ ទោះបីជាយ៉ាងណាបន្ទាប់ពីជាប់គុកតែបីឆ្នាំ លោកត្រូវបានដោះលែង។ [២]
ក្រោយពីដោះលែងនៅឆ្នាំ១៩៥៧ លោកបានត្រឡប់ទៅឈូកខ្សាច់វិញ ហើយរៀបការជាមួយ លោកស្រីសឿន។ ពួកលោកបានរួមគ្នាបង្កើតកូនប្រាំមួយនាក់។ ជីវប្រវត្តិរបស់លោកបញ្ជាក់ថា លោកត្រូវបានលេខាបក្ស ស៊ីវ ហេង ទាក់ទងនៅពេលនេះ ហើយសុំឲ្យចូលរួមចលនាវិញ។ លោកបានចូលរួមជាមួយចលនាកុម្មុយនិស្តកម្ពុជានៅស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ [៣]
Remove ads
ការស្លាប់
លោកបានទទួលមរណៈភាព ជាក់ស្តែងដោយសារមូលហេតុធម្មជាតិ ខណៈកំពុងដេកនៅផ្ទះរបស់លោកនៅអន្លង់វែង នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០០២។ [៤]
ឯកសារយោង
តំណភ្ជាប់ខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads