ក្រុងពោធិ៍សាត់
From Wikipedia, the free encyclopedia
Remove ads
Remove ads
ក្រុងពោធិ៍សាត់ (អង់គ្លេស: Pursat Municipality) ស្ថិតនៅ ខេត្តពោធិ៍សាត់ មាន ៧សង្កាត់ និង ៦៦ភូមិ៖
ព្រំប្រទល់នៃក្រុងពោធិ៍សាត់
ក្រុងពោធិ៍សាត់ ជាក្រុងមួយក្នុងចំណោមស្រុក ក្រុងទាំង០៦ របស់ខេត្តពោធិ៍សាត់ ដែលមុនឆ្នាំ២០០៩ ជាអតីតស្រុកសំពៅមាស រាជរដ្ឋាភិបាលបានកែសម្រួលព្រំប្រទល់រដ្ឋបាល និងប្តូរពីស្រុកសំពៅមាសទៅជា ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ តាមអនុក្រឹត្យលេខៈ ១៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩។
Remove ads
មានផ្ទៃដីសរុបចំនួន ២៨,០២៣ ហិកតា បែងចែកជាបួនតំបន់គឺ ផ្ទៃដីសាងសង់ចំនួន ២,០១៥ ហិកតា ផ្ទៃដីកសិកម្ម ១២,២៥៧.៣ ហិកតា ផ្ទៃដីព្រៃឈើចំនួន ១,៥៥៣ ហិកតា និងផ្ទៃដីផ្សេងៗទៀតចំនួន ២,០២១ ហិកតា ។
គ្រួសារសរុប [null ចំនួន] ១៤,៨៦៤ គ្រួសារ មានប្រជាជនសរុប ចំនួន ៦៦,៦២១ នាក់ ស្រីចំនួន ៣៤,២១២ នាក់ មានដង់ស៊ីតេប្រជាជនប្រមាណ ២១៤ នាក់ ក្នុងមួយគីឡូម៉ែត្រការេ។ គ្រួសារមានមុខរបរកសិកម្មជាចម្បងចំនួន ១៧,៥៦៧ ស្មើនឹង ៦២.៩% គ្រួសារ មានមុខរបរធ្វើសិប្បកម្មជាចម្បងចំនួន ៧៣៨ ស្មើរនឹង ២.៦% គ្រួសារមានមុខរបរសវាកម្មជាចម្បងចំនួន ៩,៦៣៤ នាក់ ស្មើរនឹង ៣៤.៥ % គ្រួសារ មានមុខរបរបន្ទាប់បន្សំផ្នែកកសិកម្មចំនួន ៧.៦៩៨% អ្នកមានមុខរបរបន្ទាប់បន្សំផ្នែកសិប្បកម្ម ចំនួន ២.០៥% អ្នកមានមុខរបរបន្ទាប់បន្សំផ្នែកសេវាកម្មចំនួន ១.២០៦% ជាស្ត្រី ។ ក្រៅពីមុខរបរជា ចម្បងក៏មានសកម្មភាពផ្សេងៗទៀតដូចជាៈ នេសាទត្រី ដាំដំណាំរួមផ្សំ ឡើងត្នោត និងធ្វើកម្មករ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារបន្ថែមផងដែរ។
សាសនា វត្តអារាម: ពាលញែក បន្ទាយដី មុនីរតនារាម ឯក សុរិយា វាល ហ្លួង លលកសចាស់ លលកសថ្មី រលាប ថ្មីដុំ
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads