ព្រះខ័នរាជ ស្វាយរៀង F.C.

From Wikipedia, the free encyclopedia

Remove ads

ព្រះខ័នរាជ ស្វាយរៀង F.C.ក្លឹបបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង (អង់គ្លេស: Preah Khan Reach Svay Rieng Football Club) ហៅកាត់ថា (PKRFC) គឺជាក្លឹបបាល់ទាត់អាជីពដែលមានមូលដ្ឋាននៅ ក្រុងស្វាយរៀង, ខេត្តស្វាយរៀង ប្រទេសកម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុង ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូល នៃបាល់ទាត់កម្ពុជា ។ (PKRFC) ដែលមានរហ័ស្សនាមថា "ព្រះខ័នខៀវ" (The Blue Swords) ក្លឹបនេះត្រូវបានបង្កើតឡើងលើកដំបូងជាក្លឹបបាល់ទាត់ នគរបាលយោធា (Military Police F.C.) ក្នុងឆ្នាំ 1997 ។ ក្លឹបព្រះខ័នរាជ ស្វាយរៀង ជាក្លឹបអជីប ដ៏មានកិត្យានុភាពមួយ មួយក្នុងប្រទេសកម្ពុជា ដែលពួកគេបានឈ្នះពាន លីគកំពូលកម្ពុជា ចំនួន 3លើក និង បានឈ្នះ ពានសម្ដេច ហ៊ុនសែន ចំនួន 5លើក ផងដែរ ហើយក្លឹបព្រះខ័នរាជ ស្វាយរៀង ក៏ជាក្លឹបដែលតំណាងឱ្យក្លឹបអជីបនៅកម្ពុជា ដែលទៅប្រកួតប្រជែងពាន ជើងឯកក្លឹបអាស៊ាន ASEAN Club Championship ថ្នាក់តំបន់ផងដែរ ។[]

ព័ត៌មានសង្ខេប
Remove ads
ព័ត៌មានសង្ខេប
Remove ads

ប្រវត្តិក្លឹប

Club History

ព្រះខ័នរាជ ស្វាយរៀង F.C. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ដោយឯកឧត្ដម សៅ សុខា ដែលមានមូលដ្ឋាននៅ ក្រុងភ្នំពេញ ដោយចាប់ផ្តើមពីឈ្មោះអតីតថា នគរបាលយោធា F.C. គ្រប់គ្រងដោយ អគ្គស្នងការរងនគរបាលជាតិ ។ អំឡុង​ពេល​នៃ​ការ​ប្រឹងប្រែង​របស់​ខ្លួន នគរបាលយោធា F.C. បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ផ្សេងៗ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង ក្រសួង​អប់រំ យុវជន និង​កីឡា ហៅកាត់ថា (MoEYS) វាជាពេលដែល ក្លឹបទាំងមូលបានចូលរួមលើកស្ទួយដល់វិស័យកីឡានៅកម្ពុជាផងដែរ ដែលគិតចាប់ពីការបង្កើតដំបូងដល់ឆ្នាំ 2007 ។ នៅអំឡុងឆ្នាំ 2007 បន្ទាប់ពីការធ្វើសមាជរបស់ថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា (FFC) លោក លី គឹមឈុន ត្រូវបានតែងតាំង ជាប្រធានក្លឹប និងបានប្ដូរឈ្មោះ ក្លឹបបាល់ទាត់ នគរបាលយោធា ជាក្លឹបបាល់ទាត់ ព្រះខ័នរាជ F.C. ផ្លូវការណ៍ក្នុងពេលនោះ តាមរយៈការខិតខំប្រឹងប្រែងរបស់ប្រធានថ្មី ក៏ដូចជាការប្ដូរឈ្មោះថ្មីផងដែរនោះ ព្រះខ័នរាជ F.C. ហៅកាត់ថា (PKRFC) ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលស្គាល់ក្នុងអំឡុងពេលនោះ និងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតប្រជែងពានផ្សេងៗផងដែរ ។ ព្រះខ័នរាជ F.C. បានឈ្នះ ពានសម្ដេចហ៊ុនសែន (HSC) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុមរបស់ខ្លួន ក្នុងឆ្នាំ 2011 ដោយផ្ដួលក្រុមបាល់ទាត់ បៀលប្រាយ យូណាយធីត (Build Bright United F.C.) ក្នុងវគ្គផ្ដាច់ព្រ័ត្រ និងទទួលបានប្រាក់រង្វាន់ ៨០ លានរៀល ដោយស្មើនិងប្រមាណជា ($19,925 ដុល្លារអាមេរិក) ។ ទន្ទឹមនិងភាគជោគជ័យនេះ (PKRFC) បានបន្តឈ្នះ ពានសម្ដេច ហ៊ុនសែន (Hun Sen Cup) ហៅកាត់ថា (HSC) ជាលើលទី 2 ក្នុងឆ្នាំ 2012 និង ត្រូវបានទទួលស្គាល់ក្នុងកម្រិតពានអន្តរជាតិ Asean Cup ផងដែរ ។[] []

Remove ads

ការធ្វើទំនើបកម្មឈ្មោះក្លឹប

Club new brand name update

ក្នុងឆ្នាំ 2013 លោក លី គឹមឈុន បានសំរេចលក់ក្លឹបព្រះខ័នរាជទៅឱ្យលោក ឌី វិជ្ជា ការផ្លាសប្ដូរសមាសភាព ប្រធានក្លឹបថ្មីបានឈានទៅដល់ការធ្វើទំនើបកម្មឈ្មោះក្លឹបផងដែរ ដោយក្លឹបព្រះខ័នរាជ ត្រូវបានផ្លាសប្ដូរ បន្ថែមឈ្មោះ "ស្វាយរៀង" ដើម្បីឱ្យក្លឹបរបស់លោកតំណាងឱ្យ ខេត្តស្វាយរៀង ដូចនេះឈ្មោះក្លឹបត្រូវបានហៅថា៖ ព្រះខ័នរាជ ស្វាយរៀង (Preah Khan Reach Svay Rieng F.C.) ការរៀបចំយុត្តិសាស្ត្រថ្មីរបស់ក្លឹប ទន្ទឹមនឹងការចាប់ផ្ដើមរដូវកាលថ្មី បាននាំមកនូវជ័យជំនះដ៏លំបាករបស់ពួកគេ នោះគឺការឈ្នះពាន លីគកំពូលកម្ពុជា Metfone Cambodian League ហៅកាត់ថា (MCL) ដែលបានយកឈ្នះទៅលើក្រុម បឹងកេតអង្គរ F.C. ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ក្នុង​ការ​ប្រកួត​នៅ ​ពហុ​កីឡដ្ឋាន​ជាតិ ​អូឡាំពិក ។ លើសពីការឈ្នះពានលីគ (MCL) ក្លឹបក៏បានឈ្នះពានរង្វាន់បុគ្គលសំខាន់ៗផងដែរ ដូចជា៖ លោក សំ វ៉ាន់ដេត ទទួលបានតំណែងជាគ្រូបង្វឹកល្អបំផុតប្រចាំរដូវកាល, រីឯកីឡាករ ឃួន ឡាបូរ៉ាវី ទទួលបានរង្វាន់ពានស្បែកជើងមាស យ៉ាង​ល្អឥតខ្ចោះ​ សម្រាប់​ក្រុម ព្រះខ័នរាជ ស្វាយរៀង F.C. ជ័យ​ជម្នះ​ក្នុង​លីគ​ក៏​បាន​មក​ជាមួយ ​នឹង​ប្រាក់​រង្វាន់​​ចំនួន ៥៨ លាន​រៀល ដោយស្មើនិងប្រមាណជា $14370 ដុល្លារអាមេរិក ផងដែរ ។[]

Remove ads

ការបង្កើតកីឡដ្ឋានផ្ទាល់ខ្លួន

Creating own stadium

នៅអំឡុងចុងឆ្នាំ 2014 ក្លឹបបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង បានធ្វើការសាងសង់ថ្មី នូវកីឡាដ្ឋានរបស់ខ្លួន ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន 2,600 នាក់ កីឡដ្ឋានថ្មីដែលមានឈ្មោះថា "ស្វាយរៀង" (Svay Rieng Stadium) ក្រោយពេលក្លឹបព្រះខ័នរាជ ស្វាយរៀង មានកីឡដ្ឋានផ្ទាល់ខ្លួន បានធ្វើឱ្យក្លឹបវិវត្តន៍ខ្លួនទៅជា ក្លឹបលីគអជីបស្តង់ដារមួយរបស់កម្ពុជា ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​លក្ខណៈ​ក្នុង​ដី​ និង ក្រៅ​ដី (Home/Away) ផងដែរ , ក្លឹបក៏បានបន្ថែមទីតាំងទស្សនាក្នុងអំឡុងឆ្នាំ 2024 នេះដែលធ្វើឱ្យក្លឹបកើនចំនួនអ្នកទស្សនាដល់ 4,000 នាក់ ។[]

អ្នកឧបត្ថម្ភអាវ

Kit sponsors

ព័ត៌មានបន្ថែម រដូវកាល, ឈុតអាវកញ្ចប់ ...

អ្នកឧបត្ថម្ភ

Sponsorship

ព័ត៌មានបន្ថែម រដូវកាល, អ្នកឧបត្ថម្ភធំ ...

អ្នកគាំទ្រ

Supporters

រាល់ពេលមានការប្រកួតរបស់ ព្រះខ័នរាជ ស្វាយរៀង យើងតែងតែសង្កេតឃើញក្រុមអ្នកគាំទ្រដ៏ក្លាវក្លារបស់ព្រះខ័នរាជ ស្វាយរៀង ដែលមានរហ័សនាមថា "ព្រះខ័នខៀវ" (The Blue swords) ដែលតែងតែស្រែកគាំទ្រពីការចាប់ផ្ដើមរហូតដល់បញ្ចប់ការប្រកួត ក្រុមអ្នកគាំទ្របានលើកគ្រវីទង់របស់ពួកគេជាច្រើន ដែលបង្ហាញថា ពួកគេជាម្ចាស់ដែនដីហើយជ័យជំនះប្រាកដណាស់ត្រូវតែបានមកពួកគេ ទង់ខៀវជាច្រើនបានលើកគ្រវីពាសពេញកីឡដ្ឋាន ហើយនេះជាការគាំទ្រដែលមិនធ្លាប់មានពីមុនមកក្នុងលីគកំពូលកម្ពុជា ហើយទង់ខៀវ ដ៏ច្រើនសម្បើម ដែលជាការគាំទ្រដ៏អស្ចារ្យមួយរបស់ក្លឹប ដែល តំណាងឱ្យ ខេត្តស្វាយរៀង

Remove ads

កំណត់ត្រាក្លឹប

Club Record

ព័ត៌មានបន្ថែម រដូវកាល, ពានលីគ ...

កីឡាករ ក្រុមបច្ចុប្បន្ន

Player Current squad

ចំណាំ៖ ទង់ជាតិ​បង្ហាញ​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​បាន​កំណត់​ក្រោម​ច្បាប់​សិទ្ធិ​របស់ FIFA អ្នកលេងអាចកាន់សញ្ជាតិមិនមែន FIFA ច្រើនជាងមួយ ។

រដូវកាល 2023 - 2024

ព័ត៌មានបន្ថែម លេខអាវ, តួនាទី (Pos.) ...
Remove ads

កីឡាករ ខ្ចីជើង

Players on loan

ចំណាំ៖ ទង់ជាតិ​បង្ហាញ​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​បាន​កំណត់​ក្រោម​ច្បាប់​សិទ្ធិ​របស់ FIFA អ្នកលេងអាចកាន់សញ្ជាតិមិនមែន FIFA ច្រើនជាងមួយ ។

រដូវកាល 2023 - 2024

ព័ត៌មានបន្ថែម លេខអាវ, តួនាទី (Pos.) ...

មើលផងដែរ

See also

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads