ប្រទេសក្វាតេម៉ាឡា (ប្រកប៖ ក្វរ–តេ–ម៉ា–ឡា, "ស្តាប់ ", ភាសាអេស្ប៉ាញ៖ Guatemala), ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋក្វាតេម៉ាឡា គឺជាប្រទេសមួយស្ថិតនៅតំបន់អាមេរិកកណ្ដាល។ ក្វាតេម៉ាឡាមានព្រំប្រទល់ជាប់នឹងប្រទេសម៉ិកស៊ិកនៅភាគខាងជើងនិងលិច ប្រទេសបេលីស និងសមុទ្រការ៉ាអ៊ីបនៅភាគឦសាន ប្រទេសហុងឌូរ៉ាសនៅភាគខាងកើត ប្រទេសអែលសាលវ៉ាឌ័រនៅភាគអាគ្នេយ៍ និងមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងត្បូង។ ជាមួយនឹងប្រជាជនសរុប ១៧.២ លាននាក់ វាត្រូវជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេប្រចាំតំបន់អាមេរិកកណ្តាល និងជាប្រទេសមានប្រជាជនច្រើនបំផុតទី ១១ នៅទ្វីបអាមេរិកាំងទាំងមូល។ ទីក្រុងក្វាតេម៉ាឡាគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស ហើយវាក៏ត្រូវជាទីក្រុងធំជាងគេនៅតំបន់អាមេរិកកណ្តាលផងដែរ។
ព័ត៌មានសង្ខេប República de Guatemala (ភាសាអេស្ប៉ាញ), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋក្វាតេម៉ាឡាRepública de Guatemala (ភាសាអេស្ប៉ាញ) |
---|
|
បាវចនា "Libre Crezca Fecundo" (អេស្ប៉ាញ) (ខ្មែរ៖ "លូតលាស់ដោយសេរី និងចម្រើន") |
ភ្លេងជាតិHimno Nacional de Guatemala("ចម្រៀងជាតិក្វាតេម៉ាឡា") |
ចម្រៀងព្យុហយាត្រា:La Granadera("ចម្រៀងក្រេណាឌា") |
 ផែនទីប្រទេសក្វាតេម៉ាឡា (ក្រហម) នៅលើភូគោល |
រដ្ឋធានី
និង ទីក្រុងធំបំផុត | ទីក្រុងក្វាតេម៉ាឡា 14°38′N 90°30′W |
---|
ភាសាផ្លូវការ | ភាសាអេស្ប៉ាញ |
---|
ក្រុមជនជាតិ | - ៥៦.០១% ឡាឌីណូ / មីស្ទីហ្សូ
- ៤១.៦៦% ម៉ាយ៉ា
- ១.៧% ស៊ីងកា
- ០.១៩% អាហ្វ្រិក-ក្វាតេម៉ាឡា
- ០.១៣% ការីហ្វូណា
- ០.២៤% បរទេស
|
---|
សាសនា | - ៨៨% គ្រិស្តសាសនា
—៤៥% រ៉ូម៉ាំងកាតូលិក —៤២% ប្រូតេស្តង់ —១% និកាយផ្សេងៗទៀត - ១១% គ្មានជំនឿសាសនា
- ១% សាសនាដទៃទៀត
|
---|
រដ្ឋាភិបាល | រដ្ឋឯកភូត សាធារណរដ្ឋប្រធានាធិបតីនិយម |
---|
- ប្រធានាធិបតី | អាឡេហានដ្រូ ជែម៉ាតីយ |
---|
- អនុប្រធានាធិបតី | ហ្គីលែរម៉ូ កាស្ទីលឡូ |
---|
- ប្រធានសមាជសាធារណរដ្ឋ | ស៊ារលី រីវេរ៉ា |
---|
នីតិបញ្ញត្តិ | សមាជសាធារណរដ្ឋ |
---|
ឯករាជ្យភាព |
---|
- ប្រកាសឯករាជ្យ ពីចក្រភពអេស្ប៉ាញ | ១៥ កញ្ញា ១៨២១ |
---|
- ប្រកាសឯករាជ្យពី ចក្រភពម៉ិកស៊ិក | ១ កក្កដា ១៨២៣ |
---|
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៣១ ឧសភា ១៩៨៥ |
---|
ក្រឡាផ្ទៃ |
---|
- ផ្ទៃសរុប | ១០៨,៨៨៩ គ.ម២ (ទី១០៥) |
---|
- ផ្ទៃទឹក (%) | ០.៤ |
---|
ប្រជាជន |
---|
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨) | ១៧,២៦៣,២៣៩[៤] (ទី៦៧) |
---|
- ដង់ស៊ីតេ | ១២៩ នាក់/គ.ម២ (ទី៨៥) |
---|
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
---|
- សរុប | ១៤៥.២៤៩ ពាន់លានដុល្លារ[៤] (ទី៧៥) |
---|
- ក្នុងម្នាក់ | ៨,៤១៣ ដុល្លារ[៤] (ទី១១៨) |
---|
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៨) |
---|
- សរុប | ៧៩.១០៩ ពាន់លានដុល្លារ[៤] (ទី៦៨) |
---|
- ក្នុងម្នាក់ | ៤,៥៨២ ដុល្លារ[៤] (ទី១០៣) |
---|
ជីនី (២០១៤) | ៤៨.៣[៥] ខ្ពស់ |
---|
HDI (២០១៩) | ០.៦៦៣[៦] មធ្យម · ទី១២៧ |
---|
រូបិយវត្ថុ | កិតស្សាល (GTQ) |
---|
ល្វែងម៉ោង | UTC−៦ (CST) |
---|
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy |
---|
ទិសបើកបរ | ស្តាំ |
---|
កូដហៅទូរស័ព្ទ | +៥០២ |
---|
ដែនកម្រិតខ្ពស់ | .gt |
---|
បិទ