បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុប

From Wikipedia, the free encyclopedia

Remove ads
Remove ads

អត្ថបទនេះគឺស្តីអំពីបញ្ជីនៃប្រទេសនិងទឹកដីអនិស្សរភាពទាំងប៉ុន្មាននៅលើពិភពលោកដោយផ្អែកទៅលើចំណាត់ថ្នាក់ផ្ទៃក្រឡាសរុប។

រដ្ឋជាសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិបូករួមទាំងរដ្ឋសង្កេតការណ៍ទាំងពីរត្រូវបានរាប់បញ្ចូលក្នុងលេខរៀងនៅក្នុងបញ្ជីខាងក្រោមនេះ។ រដ្ឋដែលគ្មានការទទួលស្គាល់និងមិនមានស្តង់ដា ISO ៣១៦៦-១ ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនេះទៅតាមលំដាប់លំដោយដែរ។ សម្រាប់ព័ត៌មានផ្សេងៗ សូមមើលជួរ"កំណត់សម្គាល់"នៃប្រទេសនីមួយៗនៅក្នុងបញ្ជី។

តំបន់អង់តាកទិកនិងសហភាពអឺរ៉ុប[សម្គាល់ ១] គឺមិនរាប់បញ្ចូលនោះទេព្រោះអង្គភាពទាំងពីរមិនមែនជាប្រទេសអធិបតេយ្យឬទឹកដីអនិស្សរភាព។ ក្នុងករណីតំបន់អង់តាកទិកវិញ ភូមិភាគដែលស្ថិតនៅក្រោមប្រទេសឯករាជ្យណាមួយគឺមិនត្រូវរាប់បញ្ចូលជាទឹកដីរបស់ប្រទេសនោះឡើយ។

បញ្ជីនេះបានរួមបញ្ចូលរង្វាស់ទំហំក្រឡាផ្ទៃចំនួនបីប្រភេទ៖

  • ក្រឡាផ្ទៃសរុប៖ ផលបូកនៃផ្ទៃដីនិងផ្ទៃទឹកក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។
  • ផ្ទៃដី៖ ផ្ទៃដីសរុបទាំងអស់នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រលើកលែងតែផ្ទៃទឹក។
  • ផ្ទៃទឹក៖ ផលបូកនៃផ្ទៃក្រឡារបស់ផ្ទៃទឹកសាបទាំងអស់ (បឹង អាងស្តុកទឹក និងទន្លេ) នៅក្នុងព្រំដែនអន្តរជាតិនិងឆ្នេរសមុទ្រ។[] ទឹកខាងក្នុងឆ្នេរអាចត្រូវបានរាប់បញ្ចូល។ សមុទ្រមិនត្រូវបានរាប់បញ្ចូលទេលុះត្រាតែក្នុងករណីណាមួយនឹងត្រូវបានបញ្ជាក់ក្នុងជួរកំណត់សម្គាល់។ តំបន់ប្រសប់គ្នានិងតំបន់សេដ្ឋកិច្ចផ្តាច់មុខក៏មិនត្រូវបានរាប់បញ្ចូលដែរ។

ទិន្នន័យទាំងអស់ត្រូវបានដក់ស្រង់ចេញពីស្ថិតិរបស់អង្គការសហប្រជាជាតិ។ ទិន្នន័យខុសពីស្ថិតិ អសប នឹងត្រូវបញ្ជាក់នៅក្នុងជួរកំណត់សម្គាល់។[]

Remove ads

ផែនទី

Thumb
ផែនទីពិភពលោកដែលមានពណ៌តំណាងតាមក្រឡាផ្ទៃនៃប្រទេសគិតជាគីឡូម៉ែត្រការ៉េ លើកលែងតែតំបន់អង់តាក់ទិក។

ប្រទេសនិងដែនដីអនិស្សរភាពតាមក្រឡាផ្ទៃ

ព័ត៌មានបន្ថែម ល.រ, ប្រទេស / ទឹកដីអនិស្សរភាព ...
Remove ads

មើលផងដែរ

កំណត់សម្គាល់

  1. សហភាពអឺរ៉ុបគឺជាសហភាពកំពូលប្រទេសដ៏ពិសេសមួយ។ វាបានគ្របដណ្តប់លើផ្ទៃដីសរុប ៤,៤៧៩,៩៦៨ គីឡូម៉ែត្រការ៉េ[] ហើយនឹងជាប់ចំណាត់ថ្នាក់ទី ៧ ប្រសិនបើវាត្រូវបានរាប់បញ្ចូល (៣.០% នៃផ្ទៃដីសរុបនៅលើពិភពលោក)។
  2. ប្រទេសខាងក្រោមបានអះអាងថាខ្លួនមានការគ្រប់គ្រងនៅលើទឹកដីផ្នែកខ្លះនៃតំបន់អង់តាកទិក៖ អាហ្សង់ទីន (៩៦៩,០០០ គម), អូស្ត្រាលី (៥,៨៩៦,៥០០ គម), ឈីលី (១,២៥០,០០០ គម), បារាំង (៤៣២,០០០ គម), នូវែលសេឡង់ (៤៥០,០០០ គម), ន័រវែស (២,៥០០,០០០ គម) និងសហរាជាណាចក្រ (១,៣៩៥,០០០ គម), ទឹកដីទាមទារខ្លះត្រូវបានជាន់គ្នាជាមួយទឹកដីផ្សេងទៀត។ ផ្ទាំងមួយផ្នែកនៃតំបន់នេះ (ស្មើនឹង ២,១០០,០០០ គម) គឺមិនមានការអះអាងគ្រប់គ្រងដោយប្រទេសណាឡើយ។ តំបន់នេះជាធម្មតាមិនមែនមនុស្សរស់នៅទេលើកលែងតែក្រុមអ្នកវិទ្យាសាស្ត្រ។
  3. បើគិតជាផ្ទៃដី កាណាដាគឺមានទំហំតូចជាងប្រទេសចិននិងសហរដ្ឋអាមេរិក
  4. ដកទឹកដីអង់តាកទិកដែលខ្លួនប្រកាសទាមទារ (៩៦៩,០០០គម), កោះម៉ាល់វីណាស ១២,១៧៣គម) និងកោះចចខាងត្បូងនិងសាំងវិចខាងត្បូង (៣,៩០៣គម).
  5. ផ្ទៃទឹកខាងក្នុងត្រូវបានគេរាយការណ៍ជាផ្លូវការថាស្មើ ០[] ទោះបីជាមានវត្តមានបឹងតាមរដូវនិងអាងស្តុកទឹកអចិន្ត្រៃយ៍នៅក្នុងប្រទេសក៏ដោយ។
  6. ដែនដីប្រមាណ ១,៧៥៥,៦៣៦ គម (៨១%) គឺគ្របដណ្តប់ទៅដោយទឹកកក; តំបន់គ្មានទឹកកកគឺមានទំហំស្មើនឹង ៤១០,៤៥០ គម[១០]
  7. ភាគរយនៃផ្ទៃទឹករបស់ប្រទេសស៊ូដង់មុនពេលការផ្តាច់ខ្លួនរបស់រដ្ឋស៊ូដង់ខាងត្បូងគឺស្មើនឹង ៥.១៨ ។
  8. ទិន្នន័យគឺដក់ស្រង់ចេញនៅឆ្នាំ២០១៧ និងពីក្នុងសៀវភៅពិតពិភពលោកសេអ៊ីអា។[][១៣] សៀវភៅភូមិសាស្ត្រ អសប បានកំណត់តែទំហំផ្ទៃដីប៉ុណ្ណោះទេដោយស្មើនឹង ១,៦២៨,៧៥០ គម
  9. លើកលែងតែតំបន់ត្រីកោណអ៊ីលឡេមី (១៤,០០០ គម).
  10. លើកលែងតែតំបន់ទាមរទារគីនេអ៊ីសេកេបា (១៦០,០០០ គម)
  11. ជាកំហុស ស្ថិតិនិងប្រភពអន្តរជាតិដែលចុះផ្សាយបានរាប់បញ្ចូលទិន្នន័យនៃតំបន់ជម្លោះកាស្មៀរ (ក្រោមរដ្ឋបាលប៉ាគីស្ថាន) រួមមាន៖ អាសាដកាស្មៀរ (១៣,២៩៧ គម) និងជិលជីត-ប៉ាល់ទីស្តង់ (៧២,៩៧១ គម)។[១៤] មិនតែប៉ុណ្ណោះ ប្រភពខ្លះថែមទាំងរាប់បញ្ចូលតំបន់ដែលស្ថិតនៅក្រោមរដ្ឋបាលឥណ្ឌាផងដែរមាន ចាំមូនិងកាស្មៀរ (៤២,២៤១ គម) និងឡាដក្តិ (៥៩,១៤៦ គម) ហើយទឹកដីទាំងអស់នេះរួមគ្នាមានទំហំផ្ទៃដីប្រមាណ ៩៨៤,០១០ គម និងក្រឡាផ្ទៃសរុប ១,១០៩,២៣០ គម
  12. លើកលែងតែតំបន់ទាមទារនៅអង់តាកទិក
  13. តួលេខដែលបង្ហាញសម្រាប់ប្រទេសនេះគឺបានដក់ស្រង់ចេញមកពីសេអ៊ីអា (CIA)។[]
  14. ប្រភពបានប្រាប់ថាទឹកដីបារាំងដីគោកគឺស្មើនឹង ៥៥១,៥០០ ហើយបានរាយតំបន់ក្រៅស្រុកដាច់ដោយឡែកពីគ្នាដែលរួមគ្នាមានទំហំសរុប ៨៩,១៧៩ គម ។ ទិន្នន័យដែលបានបង្ហាញនៅក្នុងបញ្ជីទីនេះគឺជាការបូកបញ្ចូលគ្នារវាងបារាំងដីគោកនិងទឹកដីក្រៅស្រុករបស់សាធារណេរដ្ឋមួយនេះ។ សេអ៊ីអា (CIA) បានរាយការណ៍ថាទំហំទឹកដីសរុបគឺស្មើនឹង ៦៤៣,៨០១ គម[] ប្រភពមួយទៀតពីប្រទេសបារាំងគឺ Institut national de la statistique et des études économiques បានឱ្យតួលេខស្មើ ៦៣២,៧៥៩ គម[១៦]
  15. តួលេខទាំងអស់ត្រូវបានបញ្ជាក់ដោយអង្គការស្បៀងអាហារនិងកសិកម្ម[១៧]
  16. តួលេខទាំងអស់ត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ[១៨]
  17. តួលេខដែលបានបង្ហាញនេះគឺបានដក់ស្រង់ចេញពីទិន្នន័យឆ្នាំ២០០៧ និងសៀវភៅពិភពលោករបស់សេអ៊ីអា។[][១៣] តួលេខរបស់ អសប គឺ ៤៣៥,២២៤ គម ដោយដកខេត្តស្វយ័តអ៊ីរ៉ាកឃឺឌីស្ថានចំនួនបីចេញ។
  18. តួលេខនេះគឺដក់ស្រង់ចេញពី 2020 (Reiwa 2) Geospatial Information Authority of Japan[១៩][២០]
  19. រាប់បញ្ចូលទាំងកោះ អ័រឡង់ (១,៥៥២ គម).
  20. ប្រភពមួយចំនួនអាចនឹងរាប់ឬមិនរាប់បញ្ចូលកោះកាឡាប៉ាហ្កូស (៧,៨៨០ គម)។ ទិន្នន័យឆ្នាំ២០០៧[១៣] បានរាប់បញ្ចូលកោះកាឡាប៉ាហ្កូសហើយតួលេខក្រឡាផ្ទៃសរុបនៃប្រទេសនេះបានកើនទៅដល់ ២៨៣,៥៦៧ គម[]
  21. តួលេខផ្ទៃក្រឡាសរុបនេះត្រូវបានរាយការណ៍ដោយវិទ្យាស្ថានជាតិស្ថិតិនិងប្រជាសាស្ត្របួគីណាហ្វាសូ។[២១] ចំណែកឯតួលេខនៃផ្ទៃទឹកត្រូវបានរាយការណ៍ដោយអង្គការស្បៀងអាហារនិងកសិកម្ម[២២]
  22. រដ្ឋាភិបាលបានផ្តល់តួលេខស្មើ ២៦៦,៨៣៨ គម[២៣] សៀវភៅពិភពលោកសេអ៊ីអាបានប៉ាន់ប្រមាណទំហំផ្ទៃក្រឡានិងផ្ទែដីដោយឃើញមាន ២៦៧,៧១០ គម។ តួលេខទាំងអស់មិនបានរាប់បញ្ចូលកោះនីយូអេ កោះខូក និងតូកូឡាវនោះទេ និងបូករួមទាំងតំបន់ទាមទារនៅអង់តាកទិកដែរ។
  23. មិនរាប់បញ្ចូលទឹកដីអនិស្សរភាពចំនួនបី (សរុប ៧៦៨ គម) ឬទឹកដីក្រៅស្រុកចំនួន ១៤ (១,៧៤២,៨៥៧ គម)។
  24. ទឹកដីសូម៉ាលីឡង់ទាំងមូលត្រូវបានទាមទារដោយប្រទេសសូម៉ាលី
  25. ផ្ទៃក្រឡាបើយោងទៅតាមការិយាល័យស្ថិតិបង់ក្លាដេស៖ ១៤៧,៥៧០ គម[២៤]
  26. តួលេខនេះបានរាប់បញ្ចូលតំបន់កូសូវ៉ូនិងមេតូហ៊ីចា ដែលសព្វថ្ងៃបានប្រកាសឯករាជ្យចេញពីស៊ែប៊ីជាសាធារណរដ្ឋកូសូវ៉ូ (១០,៨៨៧ គម)។ ផ្ទៃក្រឡាស៊ែប៊ីដែលមិនរាប់បញ្ចូលកូសូវ៉ូគឺស្មើនឹង ៧៧,៤៧៤ គម[]
  27. ទិន្នន័យសម្រាប់ហុល្លង់គឺត្រូវបានដក់ស្រង់ចេញពីការិយាល័យស្ថិតិកណ្តាល។[២៦] ប្រភពមួយនេះដែរបានរាយការណ៍ថាផ្ទៃក្រឡាប្រទេសហុល្លង់នៅអឺរ៉ុបគឺស្មើនឹង ៤១,៥២៨ គម និងបានរាយតំបន់រដ្ឋបាលពិសេសចំនួនបីដាច់ពីប្រទេសហុល្លង់ដោយតំបន់ទាំងនោះមានផ្ទៃក្រឡា ៣២២ គម។ បើបូកទឹកដីទាំងអស់នេះបញ្ចូលគ្នានុះយើងនឹងឃើញលទ្ធផលដែលបានចុះនៅក្នុងតារាងនេះ។[២៧]
  28. ប្រភពរបស់អង្គការសហប្រជាជាតិមិនមានទិន្នន័យសម្រាប់សាធារណរដ្ឋចិនឬតៃវ៉ាន់នោះទេ។ តួលេខដែលបានបង្ហាញគឺត្រូវដក់ស្រង់ចេញពីទិន្នន័យស្ថិតិឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃនៃសាធារណរដ្ឋចិន។ សេអ៊ីអាបានឱ្យតួលេខស្មើ ៣៥,៩៨០ គម។ ផ្ទៃដីស្របច្បាប់សរុបនៃសាធារណរដ្ឋចិនគឺមានទំហំស្មើនឹង ១១,៤២០,០០០ គម ដោយរាប់បញ្ចូលទាំងកោះតៃវ៉ាន់សព្វថ្ងៃ ប្រទេសម៉ុងកូល និងចិនដីគោក[២៨]
  29. តួលេខដែលបានបង្ហាញនេះគឺរាប់បញ្ចូលតំបន់ជម្លោះត្រង់នីស្ទ្រី (៤,១៦៣ គម)។
  30. តួលេខនេះត្រូវបានដក់ស្រង់ចេញពីសេអ៊ីអា។[] តួលេខរបស់ អសប/ការិយាល័យស្ថិតិកណ្តាលអ៊ីស្រាអែលបានបង្ហាញទំហំផ្ទៃក្រឡាស្មើនឹង ២២,០៧២ គម ដោយរាប់បញ្ចូលកំពូលហ្កូឡាន (១,២០០ គម) និងទីក្រុងយេរូសាឡឹមខាងកើត (៧០ គម)។
  31. ទឹកដីកូសូវ៉ូត្រូវបានទាមទារដោយប្រទសស៊ែប៊ីនិងការទទួលស្គាល់អន្តរជាតិមានកំណត់។
  32. រាប់បញ្ចូលទាំងតំបន់ស៊ីបខាងជើង (៣,៣៥៥ គម) និងតំបន់មួយចំនួនទៀត (៦០០ គម)។[]
  33. ទឹកដីអាប់កាស៊ីត្រូវបានទាមទារដោយប្រទេសចចជីនិងការទទួលស្គាល់អន្តរជាតិមានកំណត់។
  34. ទឹកដីត្រង់នីស្ទ្រីគឺត្រូវបានទាមទារដោយប្រទេសម៉ុលដាវីនិងការទទួលស្គាល់អន្តរជាតិមានកំណត់។
  35. អូសេទីខាងត្បូងត្រូវបានប្រទេសភាគច្រើននៅលើពិភពលោកទទួលស្គាល់ថាជាផ្នែកនៃប្រទេសចចជី
  36. សាធារណរដ្ឋស៊ីបខាងជើងនៃតួកគឺជារដ្ឋប្រកាសឯករាជ្យខ្លួនឯងដោយមានការទទួលស្គាល់តែពីប្រទេសតួកគីប៉ុណ្ណោះ។
  37. សៀវភៅពិភពលោកសេអ៊ីអា[] និងស្ថិតិរបស់អង្គការសហប្រជាជាតិបានផ្តល់តួលេខស្មើ ២,២៣៥ គម បានរាប់បញ្ចូលទាំងតំបន់ម៉ាយុត (៣៧៤ គម) ដែលត្រូវជាទឹកដីក្រៅស្រុករបស់បារាំង។
Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads