ខេត្តព្រះវិហារ

ខេត្តក្នុងប្រទេសកម្ពុជា From Wikipedia, the free encyclopedia

ខេត្តព្រះវិហារmap
Remove ads

ខេត្តព្រះវិហារ គឺជាខេត្តដែលស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសកម្ពុជា ខេត្តនេះមានផ្ទៃដីធំជាងគេលំដាប់ទី២ និងមានប្រជាជនរស់នៅតិចនៅតំបន់ភ្នំ និងខ្ពង់រាប ដែលជាខេត្តមានលក្ខណៈវប្បធម៌ប្រវត្តិសាស្ត្រនឹងធម្មជាតិ ។ នៅភាគខាងជើងនៃខេត្តជាប់នឹងប្រទេសថៃនិងឡាវ ដែលបង្កើតជាច្រកអន្តរជាតិសម្រាប់ពាណិជ្ជកម្មនិងទេសចរណ៍។ ខេត្តព្រះវិហារ គឺជាតំំបន់មួយនៅភាគខាងជើងនៃកម្ពុជាដែលអាចទាក់ទាញភ្ងៀរជាតិនិងអន្តរជាតិជាច្រើនសម្រាប់មកទស្សនាប្រាសាទបុរាណ នឹងទេសភាពព្រៃធម្មជាតិ រីឯទីរួមខេត្តព្រះវិហារគឺ ក្រុងព្រះវិហារ

ព័ត៌មានសង្ខេប ព្រះវិហារ, ប្រទេស ...
Remove ads

ប្រវត្តិសាស្ត្រ

ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងដោយក្រមលេខ១៩៤ ប រ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៤ គឺក្រោយពេលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនាទីក្រុងឡាអេ ប្រទេសហូឡង់ ដោយបានដាក់ឈ្មោះថា «ខេត្តព្រះវិហារ» ។ បើយោងតាមឯកសាររដ្ឋបាលខេត្តបានឱ្យដឹងថាខេត្តព្រះវិហារកាលនោះមានចំនួន៤ស្រុកដែលរួមមាន៖ស្រុករវៀង ស្រុកឆែប ស្រុកជាំក្សាន្ត ដែលកាត់ចេញពីខេត្តកំពង់ធំ និងស្រុកអង្គរធំដែលកាត់ចេញពីខេត្តសៀមរាបមាន ៣ឃុំគឺ៖ឃុំអន្លង់វែង ឃុំថ្កូវ និងឃុំកោះកែរ ។ខេត្តកំពង់ធំរួមមាន៖ស្រុកកំពង់ស្វាយដែលរួមមាន ឃុំស្តៅ ឃុំព្រំទេព ឃុំភ្នំត្បែង និងឃុំធ្មា កាត់ចេញពីស្រុកសណ្តាន់ខេត្តកំពង់ធំ នឹងកាត់ដីផ្នែកខ្លះនៃខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានទីរួមខេត្តនៅកំពង់ប្រណាកដោយមានឈ្មោះថា«ភ្នំត្បែងមានជ័យ»។ ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ស្រុកត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០០៩ ហើយខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន[]

Remove ads

ទីតាំងភូមិសាស្ត្រ

ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ២៩៤គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន៨៥%ជាព្រៃឈើ។ ខេត្តចែកចេញជា ៧ស្រុកក្រុងរួមមាន ៤៧ឃុំដែលមានភូមិសរុប ២០៨ភូមិ និងសង្កាត់មាន២។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែចម្ការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាស់មេឃ។

Remove ads

គ្រប់គ្រងរដ្ឋបាល

ខេត្តព្រះវិហារត្រូវចែកជា ស្រុក និង ១ ក្រុង ក្នុងនោះមាន ៤៨ឃុំ និង ២ សង្កាត់។

ព័ត៌មានបន្ថែម កូដស្រុក, ស្រុក ...

តំបន់សក្តានុពលទេសចរណ៍

ខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមានការចាប់អារម្មណ៍ និងមកកំសាន្តប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱ្យវិស័យទេសចរណ៍មានការធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍន៍គឺគ្មានមធ្យោបាយគ្រប់គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱ្យទូលំទូលាយប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱ្យភ្ញៀវទេសចរណ៍មកទស្សនា។ ខេត្តព្រះវិហារមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើននិងមានប្រាសាទបុរាណប្រហែល២៤៥ប្រាសាទ។

Remove ads

ប្រាសាទព្រះវិហារ

  • ប្រាសាទព្រះវិហារមានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់អន្តជាតិកម្ពុជានិងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចំងាយផ្លូវ ៤០០គមពីភ្នំពេញ តាមផ្លូវជាតិលេខ៦២ និង១៥០គមពីទីរួមខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវបានកសាងឡើងក្នុងសម័យអង្គរ ដោយព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី១១ និងត្រូវបានកសាងដោយព្រះមហាក្សត្រជាច្រើនអង្គរទៀត។ ប្រាសាទព្រះវិហារមានឈ្មោះតាមសិវលិង្គនៅក្នុងប្រាសាទដែលមានឈ្មោះថា ស្រី សិខារិស្វរៈ ដែលមានន័យថាអំណាចនៃកំពូលភ្នំ។ សិវលិង្គដែលតម្កល់នៅក្នុងប្រាសាទនេះត្រូវបាននាំយកមកពីប្រាសាទវត្តភូ(ប្រទេសឡាវ)ដើម្បីតម្កល់ទុកនៅក្នុងប្រាសាទនេះ។ ប្រាសាទព្រះវិហារមានគោបុរៈ(ខ្លោងទ្វារ)ចំនួន៥ ដែលរៀបចំពីគោបុរៈទី១នៅខាងលើរហូតដល់គោបុរៈទី៥ ប្រាសាទព្រះវិហារបែរមុខទៅទិសខាងជើង។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រលា៨០០ម៤០០ម ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨។
Remove ads

ប្រាសាទព្រះខ័ន(កំពង់ស្វាយ)

ប្រាសាទព្រះខ័នកំពង់ស្វាយ(អ្នកស្រុកហៅថា ប្រាសាទបាកាណ)ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាប ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម ពីទីរួមខេត្ត។ ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសុរ្យវរ្ម័នទី១ (គស១០០២) លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១និងមានបន្ថែមរចនាបថមុខ៤ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រងរាជនៅអង្គរ (គស១១៨១)ដែលព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។ ប្រាសាទព្រះខ័នកំពង់ស្វាយស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តទ័ពដែលមានលក្ខណពិសេសដូចជាមានទឺកព័ន្ធជុំវិញនិងស្ថិតក្បែរប្រាសាទមានកន្លែងស្លដែកសម្រាប់ធ្វើជាអាវុធទៀតផង។ ប្រាសាទត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីបង្ហាញពីការឈ្នះចម្បាំងជាមួយប្រទេសចម្ប៉ាផងដែរ។

Remove ads

ប្រាសាទកោះកេរ

តំបន់រមណីយដ្ឋានប្រាសាទកោះកែរមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ដែលស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចម្ងាយ៧២គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទកោះកែរមានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទដែលមានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។ ប្រាសាទកោះកែរត្រូវបានកសាងកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ នៅក្នុងឆ្នាំ៩២១ដល់ ៩៤២ ប្រាសាទនេះស្ថិតនៅ៨០គីឡូម៉ែត្រនៃទិសឥសានអង្គរធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន៧ថ្នាក់កំពស់៣៥ម។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរ ដែលមានឈ្មោះដើមថាឆោគគីតាមរយៈសិលាចារឹកប្រាសាទដំរី។ រមណីយដ្ឋានប្រាសាទកោះកែរមានប្រាសាទជាច្រើននៅក្នុងនោះមានដូចជា ប្រាសាទធំ ប្រាសាទចិន ប្រាសាទដំរី ប្រាសាទលិង្គ ប្រាសាទច្រាប ប្រាសាទក្រចាប់។ល។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ បន្ទាប់ពីព្រះអង្គបានផ្លាស់ប្តូររាជធានីពីយសោធរេបុរៈរបស់ព្រះបាទយសោវរ្ម័នទី១។ ភាគច្រើនប្រាសាទនៅក្នុងតំបន់កោះកែរសាងសង់អំពីថ្មភក់។

Remove ads

ប្រាសាទក្រពុំឈូក

ប្រាសាទក្រពុំឈូកមានទីតាំងស្ថិតនៅក្នុងរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទនេះមានចំងាយប្រហែល ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទក្រពុំឈូកស្ថិតនៅក្នុងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ចំងាយប្រមាណ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងពីថ្មបាយក្រៀម និងថ្មភក់ ក្នុងសតវត្សទី១០ ដើម្បីឧទ្ទឹសថ្វាយដល់ព្រហ្មមញ្ញសាសនា។

ប្រាសាទអ្នកបួស

ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយដើមឡើយ មានឈ្មោះថា ច័ន្ទគិរី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមពិតទៅគឺជាក្រុម ប្រាសាទដែលត្រូវបានកាន់កាប់កសាង និងគ្រប់គ្រងពីសតវត្សរ៍ទី៧ដល់ សតវត្សរ៍ទី១១នៃគ្រិស្តសករាជ។ ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយ ដើមឡើយមានឈ្មោះថា ច័ន្ទនគីរី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមពិតគឺជាក្រុមប្រាសាទដែលសាងសង់ និងគ្រប់គ្រងកាន់កាប់តាំងពីសតវត្សរ៍ទី៧ដល់សតវត្សរ៍ទី៧នៃគ្រិស្តរាជ។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់ ទីយ៉េ និងលោកឡាហ្សង់ គីយ្យា លោកអៃម៉ូនីញ៉េ និងលោកបាកអស់រយៈពេលមួយសតវត្សរ៍មកហើយ ចុងក្រោយបំផុតសិលាចារឹកសំខាន់ៗទាំងនោះដែលមានរហូតដល់ទៅប្រាំបួនផ្ទាំង ត្រូវបានបកប្រែជាបន្តបន្ទាប់ ជាពិសេសសិលាចារឹក K-៣៤១ និងបកប្រែដោយលោក ហ្សក សឺដេស នៅក្នុងឆ្នាំ១៩៥៤។ ចេញពីផ្លូវគ្រួសច្រកអានសេះមានផ្លូវបំបែកមួយទៅកាន់ផ្លូវប្រាសាទអ្នកបួស ឬប្រាសាទច័ន្ទនគីរីជាផ្លូវមួយមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ។ ក៏ប៉ុន្តែនៅជ្រលងភ្នំស្រះស្រង់ ឬបារាណ៍ទឹកបុរាណមួយនៅជើងភ្នំខាងក្រោមប្រាសាទ ដែលមានទំហំដ៏ធំល្វឹងល្វើយ ដែលមានទឹកថ្លាសម្រាប់ធ្វើពីធីសាសនាព្រហ្មញ្ញ និងសម្រាប់ការបង្ហូរទឹកស្រោចស្របស្រូវប្រាំនៃស្រែចម្ការរបស់សហគមន៍ខ្មែរតាំងបុរាណរហូតដល់សព្វថ្ងៃ។ ប្រាសាទច័ន្ទនគីរី ឬប្រាសាទអ្នកបួសមានជណ្តើរបែរមុខទីទិសខាត្បូងមានកាំជណ្តើរ១១កាំ មានទំហំ១១ម៉ែត្រ ផ្នែកជាន់ទី១ និងជាន់ទី២មានទំហំតូចជាងបន្តិចដោយពុំអាចវាស់វេងបានពីព្រោះដោយសារព្រៃក្រាស់ និងបាក់បែកពិបាកវាស់វែង។ នៅកាំជណ្តើរនៃគោបុរៈមានការបាក់បែកស្ទើរទាំងអស់។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀម និងថ្មភក់ព័ន្ធជុំវិញចំនួនបីជាន់។ នៅក្នុងបរិវេណនោះមានប្រាង្គធំៗបែរមុខទិសខាងត្បូង ក្បាច់ផ្តែរបានបាក់បែកពាក់កណ្តាលធ្លាក់ចុះមកក្រោម ដោយមានការបំផ្លាញពីជនពាលតាមរយៈការដាក់រំសេវបំបែកយកវត្ថុបុរាណទៅលក់។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់ ទីយេ ,លោក ឡាហ្សង់ គីយ្យា ,លោក អៃ ម៉ូនីញ៉េ និងលោក បាក ជិតមួយសតវត្សរ៍មកហើយចុងក្រោយ បំផុតសិលាចារឹកដ៏សំខាន់ៗទាំងនោះ ដែលមានចំនួនរហូតដល់ទៅប្រាំបួន ផ្ទាំងត្រូវបានបកប្រែជាបន្តបន្ទាប់ ជា ពិសេសសិលាចារឹកK-៣៤១ និងបក ប្រែដោយលោក ហ្ស័ក សឺដេស នៅឆ្នាំ ១៩៥៤ ។ ចេញពីផ្លូវក្រួសក្រហមទៅ អានសេះ មានផ្លូវបំបែកមួយឆ្ពោះទៅ កាន់ផ្លូវប្រាសាទអ្នកបួសឬ ប្រាសាទ ច័ន្ទគិរី ជាផ្លូវលំមួយ មានចម្ងាយ ប្រមាណពីបីគីឡូម៉ែត្រទៅបួនគីឡូម៉ែត្រ។ ក៏ប៉ុន្តែនៅជម្រៀលភ្នំមានស្រះសង់ ឬ បារាយណ៍ទឹកបុរាណនៅជើងភ្នំខាង ក្រោមប្រាសាទដ៏ធំល្វឹងល្វើយ មានទឹកថ្លាយង់សម្រាប់ពិធីកម្មព្រាហ្មសាសនា និងការបង្ហូរទឹកស្រោចស្រព ស្រូវប្រាំង និងចម្ការកសិករនៃសហគមន៍ខ្មែរនៅទីនោះតាំងពីបុរាណ រហូតដល់សព្វថ្ងៃ ។ប្រាសាទអ្នកបួស ឬប្រាសាទ ច័ន្ទគិរីមានជណ្តើរបែរមុខទៅទិស ខាងត្បូងមានកាំជណ្តើរ១១កាំទំហំប្រាសាទអ្នកបួស១១ម៉ែត្រ ផ្នែកជាន់ទីមួយនិងទីពីរ មាន ទំហំតូច ជាងបន្តិចដោយពុំអាចវាស់ វែងបាន ពីព្រោះព្រៃក្រាស់ពេកបាក់ បែកខ្លាំង ។ នៅកាំជណ្តើរទីពីរគោបុរៈ បាក់បែកស្ទើរអស់ ។ ប្រាសាទនេះមាន កំពែងថ្មបាយក្រៀម និងថ្មភក់ព័ទ្ធជុំវិញ ចំនួនបីជាន់ ។ នៅក្នុងបរិវេណនេះ មានប្រាង្គធំនៅចំកណ្តាលបែរមុខទៅ ខាងត្បូងក្បាច់ផ្តែរបានបាក់បែកពាក់ កណ្តាលធ្លាក់ចុះមកដល់ដីដោយជនពាលបំផ្លាញតាមរយៈដាក់រំសេវបំផ្ទុះ យកវត្ថុបុរាណ(ក្បាលអ្នកតា)ទៅលក់។នៅក្បែរនោះដែរមានប្រាសាទ សំខាន់ៗជាច្រើនទៀត ។ នៅខាងក្រៅ កំពែងក៏មានក្រុមប្រាសាទតូចធំទាំង អស់យ៉ាងតិចចំនួនប្រាំបួនទៀតផងដែរ ។ ទំហំទីធ្លាកំពែងប្រាសាទព័ទ្ធ ជុំវិញទទឹងជាង១០០ម៉ែត្រ និង បណ្តោយប្រមាណជាង៣០០ម៉ែត្រ ។ ទាំងនៅក្នុងបរិវេណ និងនៅក្រៅ ប្រាសាទមានព្រៃដុះជុំជិតធំតូច និងមាន ស្រះតូចៗជាច្រើនទៀត ហើយមានធ្វើ ការដ្ឋានថ្មពីសម័យបុរាណនៅខាង លិចប្រាសាទនោះផងដែរ ។ នៅក្នុងបរិវេណប្រាសាទច័ន្ទគិរី មានការជីកគាស់កកាយរុករកវត្ថុ បុរាណធ្វើឱ្យបំណែកផ្ទាំងថ្មតូចធំរបើក ឡើងរាយប៉ាយខូចខាតស្ទើរ៩០ភាគរយ ។ ក្បាច់ផ្តែរប្រាង្គប្រាសាទ អ្នកបួសដ៏ ធំជាងគេត្រូវបានបំផ្លាញពីការដាក់ រំសេវបំផ្ទុះនៅក្នុងទសវត្សរ៍៩០។ វាជា ការសោកស្តាយរកអ្វី ប្រៀបផ្ទឹមពុំបានពី ការបំផ្លាញដ៏ប្រល័យនេះដោយរួមទាំង មិនទាន់បានសង្គ្រោះ វានៅឡើយ ។

Remove ads

ប្រាសាទភ្នំព្រះលាន

ប្រាសាទភ្នំព្រះលានមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ប្រាសាទនេះមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះស្ថិតលើកូនភ្នំមួយមានកម្ពស់ប្រហែល១៥០ម៉ែត្រនៅជិតផ្លូវជាតិលេខ៦២។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មសាសនា។

សេដ្ឋកិច្ច

សេដ្ឋកិច្ចខេត្តព្រះវិហារដោយប្រជាជនប្រកបមុខរបរធ្វើស្រែចម្ការ បរបាញ់សត្វ នេសាទ រកជ័រជាដើម។ ផ្សារ៖ កំពង់ប្រណាក់ គូលែន ភ្នំដែក រវៀង រ៉ាម្ម៉ស្រឯម ស្រយ៉ង់ ស្រឯម

តំណភ្ជាប់ក្រៅ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads