ខេត្តមាត់ជ្រូក

ខេត្តខ្មែរនៃដែនដីកម្ពុជាក្រោម From Wikipedia, the free encyclopedia

ខេត្តមាត់ជ្រូក
Remove ads

បន្តវិគិភីឌាសឺនសុរីយអាប់រស្មី

Thumb
ផែនទីនៃខេត្តមាត់ជ្រូក ស្ថិតនៅកម្ពុជាក្រោម

មាត់ជ្រូក ជាខេត្តខ្មែរមួយនៅ  កម្ពុជាក្រោម ឋិតក្នុងតំបន់ វាលទំនាបនៃដែនដីសណ្តទន្លេមេគង្គ និង មានព្រែកមួយ ឈ្មោះ ព្រែកជីក។ បច្ចុប្បន្នខេត្តនេះ ត្រូវបាន រដ្ឋាភិបាលបក្សកុម្មុយនិស្ត យួនប្តូរឈ្មោះទៅជាភាសាយួន ថា ​ខេត្តអាងយ៉ាង ( យួនៈAn Giang ) ។ នៅកម្ពុជាបច្ចុប្បន្ន មានវិថីមួយឈ្មោះ វិថីមាត់ជ្រូក

Remove ads

អត្ថន័យ

យោងតាមវចនានុក្រមខ្មែររបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) បោះ​ពុម្ពឆ្នាំ ១៩៦៧ បាន ពន្យល់ត្រង់ពាក្យថា « មាត់ជ្រូក » មានន័យយ៉ាងនេះ៖

មាត់ជ្រូក ន. ឈ្មោះខែត្រមួយក្នុងដែនកម្ពុជាក្រោម (យួន ហៅ ចូវដុក) ពីដើមជាខែត្ររបស់កម្ពុជរដ្ឋហៅថា ខែត្រទ្រាំង ត្រើយត្បូង ឋិតនៅទល់គ្នានឹង ខែត្រទ្រាំង ត្រើយជើង (ខែត្រតាកែវ សព្វថ្ងៃនេះ) ។

ទីតាំងភូមិសាស្ត្រ

ខេត្តមាត់ជ្រូក ទិសពាយព្យជាប់ព្រំប្រទល់នឹងប្រទេសកម្ពុជាប្រវែងប្រមាណ ១០៤ Km ទិសនិរតីជាប់នឹងខេត្តក្រមួនស (Kiên Giang) ប្រវែង ប្រមាណ ៦៩,៧៨៩ Km ខាង​ត្បូងជាប់ទីក្រុង ព្រែកឬស្សី (Cần Thơ) ប្រវែងប្រមាណ ៤៤,៧៣៤ Km ខាងកើតជាប់​នឹងខេត្ត ផ្សារដែក (Sa Đéc បច្ចុប្បន្ន Đồng Tháp) ប្រវែងប្រមាណ ១០៧,២៦៨ Km ។ ពីខេត្តមាត់ជ្រូកទៅទីក្រុងព្រៃនគរ មានប្រវែង ប្រមាណ ២៥០ Km ឆ្ពោះទៅទិសនិរតី និងត្រូវធ្វើ ដំណើរដោយរថយន្តក្រុងអស់រយៈពេល ៦ ម៉ោង ។

Thumb
ទិដ្ឋភាពខេត្តមាត់ជ្រូក ។
Remove ads

រដ្ឋបាលភូមិសាស្ត្រ

ខេត្តមាត់ជ្រូក មានទីក្រុងមួយគឺ ទីក្រុង បារាជ (Long Xuyên) និងទីរួមខេត្តមួយ គឺទីរួម​ខេត្តមាត់ជ្រូក (Châu Đốc) ខេត្តមាត់ជ្រូក (អង់គ្លេស: $ Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមបារាំង ខេត្តនេះមាន ១០ស្រុក ឃុំ និង ភូមិ គឺ៖

ព័ត៌មានបន្ថែម ខេត្តមាត់ជ្រូក, លេខរៀង ...

ភ្នំ

សូមដាក់បញ្ចូលឈ្មោះវត្តផង

កោះ

  • កោះផ្ងារ Cù Lao Nga
  • កោះឫស្សីព្រៃ Cù Lao Giêng
  • កោះក្របី Cù Lao Trâu
  • កោះក្រោល Cù Lao Tùng Sơn
  • កោះរមាស Cù Lao Mây
  • កោះប្រើស Cù Lao Nai
  • កោះទិន Cù Lao Tân Dinh
  • កោះជ្រូក Cù Lao Heo
  • កោះភ្លើង Cù Lao Dao Lửa
  • កោះឆត្រ Cù Lao Táng Dù
  • កោះជ្វា Cù Lao Chà Và
  • កោះស្នែងគោ Cù Lao Năng Gù
  • កោះល្ពៅ Cù Lao Bí
  • កោះទុង Cù Lao Giung
  • កោះព្រះស្ទឹង Cù Lao Mặc Cần Dưng
  • កោះក្អាតធំ Cù Lao Cồng Cộc Lớn
  • កោះក្អាតតូច Cù Lao Cồng Cộc Nhỏ
  • កោះក្បាលខ្លា Cù Lao Tròn
  • កោះពាក់កន្ទេល Cù Lao Giày
  • កោះថ្លង់ Bãi Bà Lúa
Remove ads

ចំនួនប្រជាជននិងផ្ទៃដី

ស្ថិតិនិងជំរឿនឆ្នាំ ២០០៤ របស់រដ្ឋាភិបាលបក្សកុម្មុយនិស្តយួន៖

  • ផ្ទៃដី: 3.406,2 km²
  • ប្រជាជនចំនួន:2.170.100 នាក់

ប្រវត្តិ

ខេត្តមាត់ជ្រូកជាដីមួយភាគរបស់អាណាចក្រនគរភ្នំ ឬ ខេត្តមួយដែនកម្ពុជាក្រោម ។ ពីមុនខេត្ត នេះខ្មែរហៅថាកំពង់ហ្លួង(Tầm Phong Long) ។

ឆ្នាំ ១៨៣៤ ស្តេចយួនឈ្មោះ ម៉ិញ ម៉ាង (Minh Mạng) ដែលសោយរាជ្យ នៅទីក្រុងហ្វេ (Huế) បានប្តូរឈ្មោះខេត្តខ្មែរ នៅកម្ពុជាក្រោម ទាំង ​៦ ឲ្យទៅជាភាសាយួនដែលភាសាយួន ហៅថា ណាមគីឡុកតិញ ( Nam Kỳ Lục Tỉnh ) ។ ពេលនោះ ខេត្តមាត់ជ្រូក ត្រូវបានប្តូរ ឈ្មោះ ទៅជាភាសាយួនថា ខេត្តអាងយ៉ាង (An Giang) និង ទីរួមខេត្ត​មាត់ជ្រូក ត្រូវ​បានដាក់ឈ្មោះ ជាភាសាយួនថា ចូវដុក (Châu Đốc) ។

សម័យអាណានិគមនិយមបារាំង៖

ក្រោយពីបានចូលត្រួតត្រាដែនដីកម្ពុជាក្រោម បារាំងបានលុបចោលនូវរដ្ឋបាលភូមិសាស្ត្រចាស់ទាំង ៦ ខេត្ត ហើយបានចែករដ្ឋបាល ភូមិសាស្ត្រ នៅកម្ពុជាក្រោមចេញជា​តំបន់ធំៗ ៤ ហើយក្នុងតំបន់នីមួយៗ ត្រូវបានចែកចេញជានិគមឬស្រុកតូចៗទៀត ​ដើម្បី ងាយស្រួល ក្នុងការគ្រប់គ្រង ។

ពេលនោះ ខេត្តមាត់ជ្រូក (Châu Đốc) គឺជា និគម ឬ ស្រុកមួយក្នុងចំណោមនិគមទាំង ​៦ របស់ តំបន់បាសាក់ (យួនៈ Bát Sắc) នៅកម្ពុជាក្រោម ។ និគមទាំង ៦ នោះរួមមាន ៖

ឈ្មោះនិគមជាភាសាខ្មែរ និងភាសាយួន

  • និគមមាត់ជ្រូក Châu Đốc
  • និគមពាម Hà Tiên
  • និគមបារាជ Long Xuyên
  • និគមក្រមួនស Rạch Giá
  • និគមព្រែកឬស្សី Cần Thơ
  • និគមឃ្លាំង Sóc Trăng

ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​មាត់ ជ្រូក (Châu Đốc) ត្រូវបានក្លាយជាខេត្ត តាម កិច្ចព្រមព្រៀង ចុះថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់សហព័ន្ធឥណ្ឌូចិន ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋបាលពី និគមទៅជាខេត្ត ។

ឆ្នាំ ១៩០៣ ខេត្តមាត់ជ្រូក មាន ៣ ស្រុកគឺ

  • ស្រុកក្អមសំណ Tân Châu
  • ស្រុកស្វាយទង Tri Tôn
  • ស្រុកក្របៅ Tịnh Biên

ដល់ឆ្នាំ ១៩១៩ មានស្រុកបែកថ្លាង Châu Phú មួយទៀត ។

ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៥៦ រដ្ឋាភិបាល​សាធារណរដ្ឋវៀតណាម (Việt Nam Cộng Hòa ) បាន ផ្លាស់ឈ្មោះខេត្តមាត់ជ្រូក (Châu Đốc) និងខេត្ត បារាជ (Long Xuyên) ឲ្យទៅភាសាយួនថា ខេត្តអាង យ៉ាង គឺទៅជាខេត្តមាត់ជ្រូកតែមួយ ។

ចំនួនវត្តខ្មែរក្រោម៖

ខេត្តមាត់ជ្រូកមានវត្តព្រះពុទ្ធសាស នាថេរវាទ​ខ្មែរក្រោម ចំនួន ៦៤ វត្ត ។

Remove ads

ឯកសារយោង

ដោយ ថាច់ ប្រីជា​ គឿន

  • វចនានុក្រមខ្មែររបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) បោះ​ពុម្ពឆ្នាំ ១៩៦៧ ។
  • សារព័ត៌មាន ព្រៃនគរ Archived 2013-12-06 at the វេយប៊ែខ ម៉ាស៊ីន.

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads