ខេត្តលង់ហោរ
ខេត្តខ្មែរនៃដែនដីកម្ពុជាក្រោម From Wikipedia, the free encyclopedia
Remove ads
លង់ហោរ (ឡាតាំង: Longhor, យួន: Vĩnh Long) ជាខេត្តមួយ នៅដែនដី ទំព័រគំរូ:ប្រទេសវៀតណាម។ មជ្ឈមណ្ឌល ទីប្រជុំជនគឺ ទីរួមខេត្តលង់ហោរមានប្រជាជនទាំងអស់ ១ ០៣២ ៤០០ នាក់ និងផ្ទៃសរុប ១ ៤៧៥ គីឡូម៉ត្រក្រឡា និង នៅក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៦០ យួនចែកចេញជាខេត្តវិញឡុង, សាដែក, និង ត្រាវិញ។

ប្លង់នៃខេត្តលង់ហោរ
បន្ត
ភូមិសាស្ត្រ
ខេត្តលង់ហោរឋិត នៅចំកណ្តាលដៃទន្លេទាំងពីរនៃទន្លេមេគង្គ គឺទន្លេបាសាក់ និងទន្លេលឿង ខាងកើត ជាប់នឹងខេត្តកំពង់ឫស្សី ទិសអាគ្នេយ៍ជាប់ នឹងខេត្តព្រះត្រពាំង ទិសខាងលិច ជាប់នឹងទីក្រុងព្រែកឫស្សី ទិសពាយ័ព្យជាប់ នឹងខេត្តប្រាសាទបណ្ឌប (Đồng Tháp) ទិសខាងជើងជាប់ នឹងខេត្តតៀងយ៉ាង (Tiền Giang) (ខេត្តថ្មីដែលយួន ទើប បង្កើត)។
ផ្ទៃដី៖
ខេត្តលង់ហោរមានផ្ទៃដីសរុប ១ ៤៧៥ គីឡូ ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីសម្រាប់៖
- កសិកម្ម ២១៦ ៣២៨ ha
- ដើមឈើឧស្សាហកម្ម មាន ២ ១៧៦ ha
- ជលផលមាន ១ ២២៦ ha ។
Remove ads
ប្រជាជន
ប្រជាជនទូទាំងខេត្តសរុប ១.០២៣.៤០០ នាក់ ក្នុងនោះស្រីមាន ៤៩៦.៦០០ នាក់ ប្រុសមាន ២២៦.៨០០ នាក់ ។
រដ្ឋបាលភូមិសាស្ត្រ
ខេត្តលង់ហោរ (អង់គ្លេស: Longhor Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង ខេត្តនេះមាន ៧ស្រុក ឃុំ និង ភូមិ÷
ខេត្តមានទីរួមស្រុក ឃុំ/ខណ្ឌ ទាំងអស់ចំ នួន ១០៧ ក្នុងនោះទីរួមស្រុក/ខណ្ឌ មានចំនួន ១៣ ឃុំមានចំនួន ៩៤ និង ភូមិ និងតំបន់ មានចំនួន ១០៨។
ព្រំប្រទល់នៃខេត្តលង់ហោរ
វត្ត
- ១.វត្តបូព៌ាម្រឹគកប្បព្រឹក្ស (សង់ច្រវាចាស់)
- ២.វត្តសាលវនឧទ្យាន (ព្រែកឈូក)
- ៣.វត្តអម្ពវ័នមុនី (ស្វាយ)
- ៤.វត្តទេពមង្គល (អន្ទិព្វ)
- ៥.វត្តបទុមបុប្ផាសារាវន្តវង្ស (សង់ច្រវាថ្មី)
- ៦.វត្តសេរីដួនល្អ (ដួនល្អ)
- ៧.វត្តប្រជុំពលមង្គលបុរី (ទ្រនំសេក)
- ៨.វត្តកំពង់រាជបុប្ផា (អង្គុលីថ្មី)
- ៩.វត្តអង្គុលីរាជាសេរីឧត្តម (អង្គុលីចាស់)
- ១០.វត្តសែនសេរីសត្ថា (តាសែន)
- ១១.វត្តមង្គលបូរី (ព្រែកគោល)
- ១២.វត្តសេរីមង្គល (តាឆាយ)
- ១៣.វត្តសង្ឃមង្គល (កំពង់រលេម)
សូមបញ្ជាក់ថា ពាក្យនៅក្នុងវង់ក្រចក (….) គឺ ឈ្មោះវត្តដែលគេនិយមហៅ ចំណែកក្រៅវង់ក្រចកគឺនាម បញ្ញតិរបស់វត្ត ។
Remove ads
ឯកសារយោង
- សារព័ត៌មានព្រៃនគរ Archived 2013-12-06 at the វេយប៊ែខ ម៉ាស៊ីន.
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads